ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ ឃាត់​ជនបរទេស​ជិត​៥០០​នាក់

1 នាទី មុន

ខេត្តកណ្តាល ៖ សមត្ថកិច្ច​ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ​, ស្រុក​កណ្តាលស្ទឹង និង​ក្រុង​សំពៅ​ពូន នៃ​ខេត្តកណ្តាល ដោយ​បាន​បង្ក្រាប​បាន​ជនសង្ស័យ​ជិត​៥០០​នាក់ ។…

ខេត្តកណ្តាល ៖ សមត្ថកិច្ច​ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​តា​ខ្មៅ​, ស្រុក​កណ្តាលស្ទឹង និង​ក្រុង​សំពៅ​ពូន នៃ​ខេត្តកណ្តាល ដោយ​បាន​បង្ក្រាប​បាន​ជនសង្ស័យ​ជិត​៥០០​នាក់ ។

កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកណ្តាល ក្នុង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ជនបរទេស ក្រោយ​បាន​ស្រាវជ្រាវ និង​សង្ស័យ​ថា មាន​ជនបរទេស​ធ្វើ​សកម្មភាព​លួចលាក់​បង្កប់​បទល្មើស Online Scams ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​រក​ឃើញ​ជនជាតិ​បរទេស​ជា​ជនជាតិ​ចិន​, វៀតណាម​, ឥណ្ឌូ​ណេ​ស៊ី​, ហ្វី​លី​ពី​ន​, ប៉ា​គី​ស្ថាន​, ឥណ្ឌា​, បង់​ក្លា​ដេ​ស​, មី​យ៉ា​ន់​ម៉ា សរុប​ចំនួន ៤៩១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៣៦​នាក់ ។

ក្រុម​សមត្ថកិច្ច ក៏​បាន​ឃាត់​រថយន្ត​ចំនួន ២៨​គ្រឿង ក្នុង​នោះ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ ០២​គ្រឿង និង​រថយន្ត ប្រភេទ​ទេសចរណ៍ ២៦​គ្រឿង (​ធំ​១​គ្រឿង​) និង​ដកហូត​សម្ភារៈ​ជា​វត្ថុ​តាង ដើម្បី​រក្សា​ទុក​រួម​មាន ៖ ម៉ូនីទ័រ ចំនួន ៧៨ គ្រឿង​, ធុង​CPU ចំនួន ១០ គ្រឿង​, ទូរ​សព្ទ​ដៃ ចំនួន ១៧៧​គ្រឿង​, ដុំ​ទប់​ភ្លើង ចំនួន​០២ គ្រឿង​, key board ចំនួន ៤៩ គ្រឿង​, ទូរទស្សន៍ ចំនួន ០១ គ្រឿង​, និង​សម្ភារៈ​សម្រាប់​ត​ភ្ជាប់​ប្រ​ព​ន្ធ័​ផ្សេង​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំងអស់ ត្រូវ​បាន​សម្ថ​កិច្ច​អនុញ្ញាត​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​ក្នុង​បរិវេណ នៃ​សាល​ប្រជុំ​សាលាស្រុក​កណ្តាលស្ទឹង ជា​បណ្តោះអាសន្ន​សិន ដោយ​មានការ​យាមកាម​ម៉ត់ចត់ ខណៈ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កណ្តាលស្ទឹង កំពុង​ដំណើរការ នីតិវិធី​តាម​ច្បាប់​ជា​ធរមាន សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ