ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិត្ត​ខ្លាំង​​សុំ​លុយ​​ប្រពន្ធ​​​​១ម៉ឺន​រៀល ផឹកស្រា​​មិនបានដុត​ផ្ទះឆេះម៉ដ្ឋ​

12 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំង​​​ ៖ ​​​លំនៅឋាន​​​សាង​សង់​​អំពី​ឈើប្រក់​​​ស័ង្កសី ​​មានទំហំ​​៥ម៉ែត្រគុណ​​​៦​ម៉ែត្រ ​​ត្រូវបាន​​អគ្គិភ័យ​​​លេបត្របាក់​​គួរ​ឱ្យខ្លាច​ខ្ជាក់​ផ្សែង​ហុយ​​​ខ្មួល ​ខ្មាញ់ទៅលើអាកាស ​​ក្លាយជា​​​ផេះ​ផង់ កាលពី​វេលាម៉ោង​​​១​រសៀល​​ថ្ងៃទី​​​៨ កក្កដា ​​​២០១១ ស្ថិតនៅ​​ភូមិ​ថ្មី​​​ ឃុំក្រូច​​ ស្រុកព្រៃឈរ ​ដែល​​បង្ក​ឡើង​​ដោយ​​បុរស​

ខេត្តកំពង់ឆ្នាំង​​​ ៖ ​​​លំនៅឋាន​​​សាង​សង់​​អំពី​ឈើប្រក់​​​ស័ង្កសី ​​មានទំហំ​​៥ម៉ែត្រគុណ​​​៦​ម៉ែត្រ ​​ត្រូវបាន​​អគ្គិភ័យ​​​លេបត្របាក់​​គួរ​ឱ្យខ្លាច​ខ្ជាក់​ផ្សែង​ហុយ​​​ខ្មួល​ខ្មាញ់ទៅលើអាកាស ​​ក្លាយជា​​​ផេះ​ផង់ កាលពី​វេលាម៉ោង​​​១​រសៀល​​ថ្ងៃទី​​​៨ កក្កដា  ​​​២០១១ ស្ថិតនៅ​​ភូមិ​ថ្មី​​​ ឃុំក្រូច​​ ស្រុកព្រៃឈរ  ​ដែល​​បង្ក​ឡើង​​ដោយ​​បុរស​អគតិម្នាក់​ ​ព្រោះ​តែ​ក្តៅ​ក្រហាយ​​​សុំលុយពី​​​ប្រពន្ធ​​​ចំនួន​១ម៉ឺន​​​រៀល​​​យកទៅទិញស្រា​ផឹក​មិនបាន​​ក៏​ដុត​​ផ្ទះនេះចោល ហើយ​​​​រត់គេចខ្លួន​បាត់ស្រមោល​​​ភ្លាម​ៗ​។

ទាក់ទង​នឹង​​​​ហេតុការណ៍​នេះ​​​ត្រូវបានលោក​ជុំ ​ឈាង នាយ​រង​ប៉ុស្តិ៍​​​រដ្ឋបាលឃុំ​ក្រូច ​បានប្រាប់​​​​​​កោះសន្តិភាព​ថា ​មុនពេល​មាន​គ្រោះ​​អគ្គិភ័យ​​​កើត​ឡើង​ ​បុរស​ឈ្មោះ​​​ផល ភ័ណ្ឌ​ អាយុ​​៣៥​ឆ្នាំ ​​បាន​ចញទៅ​ផឹកស្រា​​នៅ​ផ្ទះ​របស់អ្នកភូមិ​ជា​មួយ​គ្នា​​រហូតដល់ស្រវឹង ​​ហើយ​បាន​​ដើរត្រឡប់​​មក​ផ្ទះវិញ​​សុំ​លុយ​​​ពីស្ត្រី​​ជា​ប្រពន្ធ​​ឈ្មោះ​អោក ​​សុឃីម ​​អាយុ​​​៣៨​ឆ្នាំ ​ចំនួន​១​ម៉ឺន​រៀល ​យក​ទៅ​ទិញស្រា​​​ផឹកបន្តទៀត​។​ ​ប៉ុន្តែ​ប្រពន្ធមិន​ព្រម​ឱ្យ​លុយឡើយ ទើបកើតទៅជាការ​ឈ្លោះ​ប្រកែក​គ្នាយ៉ាង​តឹងសរសៃ​.ក​។ ហេតុតែ​ខឹងសុំលុយ​មិន​ព្រមឱ្យ ​ទើបបុរសជាប្តីបាន​រត់​ឡើង​ទៅ​លើផ្ទះ​យ៉ា​ង​ប្រញាប់ ​យកដែក​កេះ​​បញ្ឆេះ​ភ្លើង​ដុត​ផ្ទះ​ឆេះ​​​ហុយទ្រលោម ហើយរត់ចុះ​ដី​គេច​ខ្លួន​បាត់​តែម្តង​។
បន្ទាប់មកត្រូវបាន​អ្នកភូមិផង​របង​ជា​មួយ​បាននាំគ្នា រត់មកជួយដង​ទឹក​​ជះ​ពន្លត់ភ្លើង​ផង​ដែរ តែដោយសារជញ្ជាំងផ្ទះស្លឹកម្ខាងធ្វើ​​ឱ្យ​​អណ្តាត​ភ្លើង​​កាន់តែ​មាន​អំណាច​​​ឆាបឆេះ​ខ្លាំង​ក្លា​មិន អាចជួយ​អន្តរាគមន៍​បាន​ឡើយ ហើយ​ក៏​គ្មាន​​នរណា​ម្នាក់ចូលទៅក្បែរបាន​ដែរ​។ មិន​ដល់​១​ម៉ោងផងត្រូវអគ្គីភ័យលេបត្របាក់​ផ្ទះ​មួយ​ខ្នងនេះ​​ម៉ដ្ឋគ្មានសល់ តែមិនមាន​នរណា​ម្នាក់​រង​របួសទេ​៕