ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ញ់ ម៉ូ​នី​កា បញ្ជាក់​មិន​ធ្លាប់​កែ​សម្ផស្ស​សូ​ម្បី​តែម្តង ​ក៏ព្រោះរូបថត​កាលពីមុន​និង​បច្ចុប្បន្ន

5 ម៉ោង មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា បាន​ចេញ​មុខ​អះអាង​ថា រហូត​មក​ទល់​នា​ពេល​នេះ​ នាង​មិន​ធ្លាប់​ទទួល​ការ​វះ​​កាត់​កែ​សម្ផស្ស​សូ​ម្បី​តែ​ម្តង បើ​ទោះបីជា​ពេល​កន្លង​មក ​នាង​ក៏​ធ្លាប់​មាន​បំណង​ចង់​ធ្វើការ​វះ​កាត់​កែ​សម្ផស្ស​នោះ​ក៏​ដោយ ។ ការ​លើក​ឡើង​ខាងលើ​​ពី​អតីត​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង…

អតីត​តារា​សម្តែង​អ្នក​នាង ដា​ញ់ ម៉ូ​នី​កា បាន​ចេញ​មុខ​អះអាង​ថា រហូត​មក​ទល់​នា​ពេល​នេះ​ នាង​មិន​ធ្លាប់​ទទួល​ការ​វះ​​កាត់​កែ​សម្ផស្ស​សូ​ម្បី​តែ​ម្តង បើ​ទោះបីជា​ពេល​កន្លង​មក ​នាង​ក៏​ធ្លាប់​មាន​បំណង​ចង់​ធ្វើការ​វះ​កាត់​កែ​សម្ផស្ស​នោះ​ក៏​ដោយ ។

ការ​លើក​ឡើង​ខាងលើ​​ពី​អតីត​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទស្សនិកជន​ជា​ច្រើន​កំពុង​តែ​ផ្ទុះ​ការ​វែកញែក​ពី​ការ​ប្រៀបធៀប​ទៅ​លើ​រូបថត​របស់​នាង​ពី​មុន និង​រូប​បច្ចុប្បន្ន​ដែល​មើលទៅ​ទម្រង់​មុខ​គឺ​ខុស​ប្លែក​គ្នា​ខ្លាំង ដែល​នោះ​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ពី​ការ​កែ​សម្ផស្ស​របស់​នាង ។

ជាមួយនឹង​រូបភាព​អំឡុង​ពេល​ដែល​នាង​ដើរតួ​ក្នុង​រឿង​ទុំ​ទាវ អម​ជាមួយនឹង​រូបភាព​នា​ពេល​បច្ចុប្បន្ន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ដា​ញ់ ម៉ូ​នី​កា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា រូប​នេះ​ គេ​យក​វែកញែក​គ្នា​មួយ​ថា​ អត់​បាន​កែ​សម្ផស្ស​ទេ មួយ​ថា​កែ​សម្ផស្ស​មុខ​ប្លែក​ជាង​មុន​ហើយ​ឥឡូវ ។

នាង​បញ្ជាក់​ថា ការ​ថត​រឿង​ទុំ​ទាវ​១៦ ឆ្នាំ​ក្នុង​ឆ្នាំ​២០០០ ឥឡូវនេះ​ ចូល​ដល់​វ័យ​៣៩​ឆ្នាំ​ជិត​ចូល​៤០​ឆ្នាំ​២០២៥​ហើយ បើ​ឲ្យ​ដូច​គ្នា​ក៏​មិនកើត​ដែរ ។ ចង់​ប្រាប់​បងប្អូន​ថា​ ខ្ញុំ​មិន​បាន​កែ​សម្ផស្ស​អី​ទេ គ្រាន់តែ​ពី​មុន​ខ្ញុំ​ក្មេង​ឥឡូវ​ខ្ញុំ​ចាស់​ហើយ ហើយ​បងប្អូន​ចង់​និយាយ​យ៉ាងម៉េច​ក៏​បាន​ដែរ​ខ្ញុំ​អត់​ខឹង​ទេ អរគុណ​បងប្អូន​ខ្មែរ​ជាទី​ស្រឡាញ់​ទាំងអស់​គ្នា​ដែល​នៅ​តែ​ចង​ចាំ​រូប​នាង​ខ្ញុំ។ បន្ថែម​ពី​ការ​បង្ហោះ​លើ​សំ​ណេ​រលើ​បណ្តាញ​សង្គម​នេះ ដា​ញ់ ម៉ូ​នី​កា ក៏​បាន​អះអាង​បញ្ជាក់​តាម​រយៈ​វី​ដេ​អូ​ដែល​បាន Live ថា តាំងពី​ឆ្នាំ​២០០០ ​មក​ដល់​ឥឡូវ​គឺ​មាន​រយៈពេល​២៥​ឆ្នាំ​ហើយ ក្នុង​ពេល​ដែល​ទម្រង់​មុខ​របស់​នាង​ពី​មុន​មក​ដល់​ពេល​នេះ​ក៏​មាន​ភាព​ប្រែប្រួល​ដែរ ។

នាង​បន្ត​ថា នៅ​ពេល​ដែល​យើង​ចាស់​ទៅ​ គឺ​ទម្រង់​មុខ​បែប​ផ្សេង​គឺ​មិន​ដូច​គ្នា​ទេ ហើយ​សម្រាប់​នាង​គឺ​មិន​ខ្លាច​រឿង​ការ​កែ​សម្ផស្ស​នោះ​ឡើយ ប្រសិនបើ​នាង​ពិតជា​បាន​កែ​មែន ប៉ុន្តែ​តាំងពី​តូច​មក​ដល់​ឥឡូវ​នាង​មិន​បាន​កែ​សម្ផស្ស​សូ​ម្បី​ម្តង ។

នាង​បញ្ជាក់​ថា កន្លង​មក​ នាង​ក៏​ចង់​កែ​សម្ផស្ស​ដែរ​ព្រោះ​វា​មិនអាក្រក់​ទេ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នាង​មិន​បាន​ធ្វើ​វា អ​ញ្ចឹ​ង​គ្រាន់តែ​ចង់​ប្រាប់​បងប្អូន​ឲ្យ​បានដឹង ហើយ​បើ​នាង​កែ​សម្ផស្ស​មែន​ក៏​នាង​មិន​ខ្លាច​នឹង​ប្រាប់​បងប្អូន​ដែរ ។

យ៉ាងណា​ បើ​តាម ដាញ់ ម៉ូ​នី​កា បច្ចុប្បន្ន​នេះ ​នាង​គ្រាន់តែ​ប្រើប្រាស់​ដោយ​ការ​ញាំ​ខូ​ឡា​ជេន ដើម្បី​ការពារ​កុំ​ឲ្យ​ស្បែក​មុខ​ជ្រីវជ្រួញ​ប៉ុណ្ណោះ ព្រោះ​វ័យ​កាន់តែ​ចាស់​ហេតុនេះ​ស្បែក​មុខ​ក៏​ប្រែប្រួល អ​ញ្ចឹ​ង​នាង​គ្រាន់តែ​រក​វិធី​ការពារ​កុំ​ស្បែក​មុខ​ជ្រីវជ្រួញ​ទៅ​តាម​វ័យ​តែ​ប៉ុណ្ណោះ ។

ជា​ការ​កត់សម្គាល់ អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ក្នុង​រឿង «​មរណ​មាតា​» និង​រឿង «​ទុំ​ទាវ​» អ្នក​នាង ដា​ញ់ ម៉ូ​នី​កា បាន​សម្រេចចិត្ត​ដកខ្លួន​ពី​វិ​ថី​សិល្បៈ ដោយ​ចេញ​ទៅ​រស់នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ជាមួយនឹង​ស្វាមី បង្កើត​គ្រួសារ​នៅ​ទីនោះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។

បើ​ទោះបីជា​រស់នៅ​ក្រៅប្រទេស​ហើយ​ក៏​ដោយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​កំពុង​ជោគជ័យ​លើ​ការ​រកស៊ី​លក់​គ្រឿង​ថែ​សម្រស់​របស់​ខ្លួន ដោយ​ទទួល​ការ​គាំទ្រ​ច្រើន​ផង​ដែរ ហើយ​កន្លង​មក​រូប​នាង​ក៏​បាន​ចុះ​មក​ស្រុក​ខ្មែរ ដើម្បី​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប​នានា​ថែម​ទៀត​ផង ។

ដា​ញ់ ម៉ូ​នី​កា ក៏​ឧស្សាហ៍​នាំ​ស្វាមី និង​កូន​ៗ​របស់​នាង​ចុះ​មក​លេង​ស្រុក​ខ្មែរ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ក៏​ដូច​ជា​មិត្តភក្តិ​ដែល​ធ្លាប់​រួម​អាជីព​ជាមួយ​គ្នា ខ​ណះ​ពេល​ដែល​នាង​ក៏​បាន​ទិញ​ផ្ទះ​វីឡា​ដ៏​ប្រណិត​មួយ​នៅ​លើ​ទឹកដី​កំណើត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ