ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​សង្ស័យ​! មាន សូ​នី​តា ត្រូវ​គូស្នេហ៍​បំពាក់​ចិញ្ចៀន​សុំ​រៀប​ការ

8 ម៉ោង មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​ អ្នកលេង​បណ្តាញ​សង្គម​កំពុង​ដាក់​ការ​សង្ស័យ​ថា តារា​សម្តែង​នាង មាន សូ​នី​តា ទំនង​ត្រូវ​បាន​គូស្នេហ៍​បំពាក់​ចិញ្ចៀន​សុំ​នាង​រៀបការ​ហើយ បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​បាន​ទម្លាយ​ចេញ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ ដោយ​បង្ហាញ​ចិញ្ចៀនពេជ្រ​មួយ​វង់​យ៉ាង​ស្រស់​​ស្អាត ។…

មហាជន ជា​ពិសេស​ អ្នកលេង​បណ្តាញ​សង្គម​កំពុង​ដាក់​ការ​សង្ស័យ​ថា តារា​សម្តែង​នាង មាន សូ​នី​តា ទំនង​ត្រូវ​បាន​គូស្នេហ៍​បំពាក់​ចិញ្ចៀន​សុំ​នាង​រៀបការ​ហើយ បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​បាន​ទម្លាយ​ចេញ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក​ ដោយ​បង្ហាញ​ចិញ្ចៀនពេជ្រ​មួយ​វង់​យ៉ាង​ស្រស់​​ស្អាត ។

នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ ​តារា​សម្តែង​ដែល​មាន​រហស្សនាម​ជា​រាជ​នី​ក្រមា​រូប​នេះ​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ដោយនៅ​ក្នុង​រូបភាព​នោះ​ ក៏​មានការ​បង្ហាញ​ចិញ្ចៀនពេជ្រ​មួយ​វង់​ពាក់​នៅ​នឹង​ដៃ និង​រូបភាព បុរស​រូប​សង្ហារ​ម្នាក់​ឈរ​ឱប​នាង​ពីក្រោយ ​ដោយ​មាន​បាច់ផ្កា​ជាប់​នឹង​ដៃ​ផង​ដែរ ។

ជាមួយនឹង​រូបភាព​នោះ មាន សូ​នី​តា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ដ៏​ខ្លី​នឹង​មាន​ន័យ​ថា អរគុណ​សម្រាប់​គ្រប់យ៉ាង ដែល​នោះ​មាន​ន័យ​ថា ទំនងជា​គូស្នេហ៍​របស់​នាង​សុំ​នាង​រៀប​ការ​ទៅ​តាម​បំណង​របស់​នាង ក្រោយ​ពី​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាមួយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។

យ៉ាងណា ​គេ​នៅ​មិន​ទាន់​ប្រាកដ​ទេ​ថា រឿងរ៉ាវ​ខាងលើ​នេះ ​វា​ជា​ការ​ពិត ​ឬ​យ៉ាងណា ដោយសារ​គេ​នៅ​មិន​ទាន់​ឃើញ​មានការ​ចេញ​មុខ​បញ្ជាក់​អះអាង​ពី​តារា​សម្តែង​នាង មាន សូ​នី​តា នៅឡើយ​ទេ ប៉ុន្តែ​ក្រោយ​ការ​បង្ហោះ​រូបភាព​ទាំង​អស់នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ ជា​ពិសេស​ មិត្តភក្តិ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា​ បាន​ចូល​ទៅ​ខមមិន ដោយ​ម្នាក់​សម្តែង​ការ​អបអរសាទរ​ចំពោះ​រូប​នាង ។

ជា​ការ​កត់សម្គាល់ កន្លង​មក មាន សូ​នី​តា ធ្លាប់​បាន​អះអាង​ថា នាង​អាច​នឹង​ចូល​រោងការ​នៅ​បំណាច់​ឆ្នាំ​២០២៣ បន្ទាប់​ពី​គោលបំណង​សំខាន់​ៗ​របស់​នាង​បាន​សម្រេច​ជោគ
ជ័យ ។

គោលបំណង​របស់​នាង​នោះ​ គឺ​ការ​បាន​ដើរ​លេង​កំសាន្ត​តាម​បណ្តាល​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ ជា​ពិសេស​តំបន់​អឺរ៉ុ​ប និង​អា​មេ​រិ​ក ហេតុនេះ​ ជា​រឿយ​ៗ​គេ​តែងតែ​ឃើញ​នាង​ចំណាយ​ពេលវេលា​ច្រើន​កម្សាន្ត​នៅ​តាម​ទីកន្លែង​នានា​មិន​ថា ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​នោះ​ឡើយ ។

ទន្ទឹម​គ្នា​នោះ មាន សូ​នី​តា ក៏​ធ្លាប់​សារភាព​ថា នាង​ពិតជា​គូស្នេហ៍​រួច​ហើយ ប៉ុន្តែ​រហូត​មក​ទល់​នា​ពេល​នេះ​ នាង​មិន​ដែល​បើក​បង្ហាញ​ពីមុខ​មាត់​ពិត​របស់​គូស្នេហ៍​របស់​នាង​ឡើយ ដោយ​នាង​នៅ​តែ​បន្ត​លាក់​មុខ​គូស្នេហ៍​ជា​អាថ៌​កំបាំង​ដដែល ។

យ៉ាងណា​ គោលដៅ​ចូល​រោងការ​នៅ​បំណាច់​ឆ្នាំ​២០២៣​នោះ​ នៅ​មិន​ទាន់​លិច​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយ​តារា​ស្រី​រូប​នេះ​នៅ​តែ​បន្ត​រស់នៅ​បែប​ជីវិត​ឯករាជ្យ​ដដែល ខ​ណៈ​ពេល​ដែល​ដំណឹង​ចូល​រោងការ​ជា​ថ្មី​នោះ​ ក៏​នាង​មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​នោះ​ដែរ ។

ទោះជា​យ៉ាងណា​ នា​ពេល​នេះ​ មហាជន ជា​ពិសេស​ បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​ពិតជា​ចង់​ឃើញ មាន សូ​នី​តា ចូល​រោងការ​ឆាប់​ៗ​នេះ ដោយសារ​បំណងប្រាថ្នា​របស់​នាង​បាន​សម្រេច​ជា​បន្តបន្ទាប់​រួច​ហើយ ស្រប​ពេល​មក​ទល់​នា​ពេល​នេះ​នាង​ក៏​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​ហើយ​ដែរ ៕

Evoto
Evoto

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ