ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្សសាលា​អន្តរជាតិ​សិង្ហបុរី​អបអរ​ខួប​​​​លើកទី​3នៃ​​​​ប្រាសាទព្រះវិហារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សិស្សសាលា​​​អន្តរជាតិ​​សិង្ហ​បុរី ​ចំនួន​​​១៥០នាក់ បានចូលរួម​អបអរសា​ទរ​​​ខួបលើកទី​​៣​នៃ​ការបញ្ចូលប្រាសាទព្រះវិហារ​​ ជាសម្បត្តិ​​​បេតិកភណ្ឌ​ពិភពលោក ​​​កាលពីថ្ងៃទី​​​៧ កក្កដា ដោយ​​​ឈរ​កាន់​​​ទង់​​ជាតិ​គ្រវីគ្រប់គ្នា​ ទូង​ស្គរ និង​ច្រៀងបទ​ពង្សា​វតារ​ខ្មែរនៅខាង​ក្រៅ​​​សាលា​​។​

រាជធានីភ្នំពេញ​​ ៖ ​​សិស្សសាលា​​​អន្តរជាតិ​​សិង្ហ​បុរី ​ចំនួន​​​១៥០នាក់ បានចូលរួម​អបអរសា​ទរ​​​ខួបលើកទី​​៣​នៃ​ការបញ្ចូលប្រាសាទព្រះវិហារ​​ជាសម្បត្តិ​​​បេតិកភណ្ឌ​ពិភពលោក ​​​កាលពីថ្ងៃទី​​​៧ កក្កដា ដោយ​​​ឈរ​កាន់​​​ទង់​​ជាតិ​គ្រវីគ្រប់គ្នា​ ទូង​ស្គរ និង​ច្រៀងបទ​ពង្សា​វតារ​ខ្មែរនៅខាង​ក្រៅ​​​សាលា​​។

លោកស្រី​ងឿង ​ផល្លីន ​​ពោធីតា ​នាយិកា​សាលា​​អន្តរជាតិ​​​សិង្ហបុរី បានថ្លែង​ថា ​​សាលា​របស់​លោក​​ស្រី​រៀបចំ​​អបអរ​​សាទរ​ខួប​លើកទី​​៣​នេះ គឺ​​​ដើម្បីថ្លែង​​អំណរគុណ​​ដល់​អង្គការ​​យូណេ​ស្កូ និង​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​​ពិភព​លោក ដែលបានបញ្ចូលប្រាសាទព្រះវិហារ​​ជា​សម្បត្តិ​​​បេតិកភណ្ឌ​ពិភពលោក​។​ ជាមួយ​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​​រាជ​រដ្ឋាភិបាល​​ក្រោម​ការ​ដឹកនាំ​ដ៏ភ្លឺ​ស្វាង របស់​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​ដែល​បានខិតខំ​ប្រឹង​ប្រែង​​​ពុះពារ​​សុំ​បញ្ចូល​​ប្រាសាទព្រះវិហារ​ជាបេតិក​​ភណ្ឌ​ពិភព​លោក​ និង​ដើម្បី​​ថ្លែងអំណរគុណ​​​​ដល់​បងៗ​​​កង​ទ័ព​​ដែល​បានខិតខំ​ធ្វើពលិកម្ម​​​គ្រប់​​​បែប​យ៉ាង ដើម្បីការពារ​​​ប្រាសាទ​ព្រះវិហារ បាននៅ​គង់​វង្ស​​ជាមរតករបស់ជាតិខ្មែរ​​​ តកូន តចៅ ប្រឆាំង​​នឹង​ការ​​រំលោភ​ឈ្លានពាន​​​​ម្តងហើយ​ម្តង​ទៀត​​ពីកង​ទ័ពថៃ​។

ប្រាសាទព្រះវិហារ​​​​ត្រូវ​បាន​កសាង​​ដោយ​ព្រះមហាក្សត្រ​​​ជាបុព្វបុរស​ខ្មែរ​​​ចាប់តាំង​ពី​​សត​វត្ស​​​ទី​៩​មក ហើយ​តាមរយៈ​​ក្បូរ​ក្បាច់​​​រចនា​​ដ៏រស់​រវើក ជា​ការ​បង្ហាញ​​​ឱ្យឃើញ​​​ពីថ្វីដៃ ​ការ​ប៉ិន​ប្រសប់​ ​អំណត់​ព្យា​យាម​​របស់​បុព្វ​បុរស​ខ្មែរ​នៅ​​សម័យនោះ​។ ឆ្លង​កាត់​​​រយៈ​ពេល​ដ៏យូរអង្វែង​ ធាតុអាកាស​ក្តៅត្រជាក់ និង​សង្គ្រាម​​​ឥត​ឈប់​ឈរ​ ប្រាង្គប្រាសាទព្រះវិហារ ត្រូវ​​​បាក់បែក​​ខូច​ខាត​​គួរ​ឱ្យ​​សោកស្តាយ ​មិនតែ​ប៉ុណ្ណោះ​​​នៅ​ឆ្នាំ​​១៩៥៤ ប្រាសាទព្រះវិហារ​​ត្រូវ​កង​ទ័ព​ឈ្លាន​ពាន​សៀម​ចូល​​​​មក​ទន្ទ្រាន​​កាន់កាប់​ ​ប៉ុន្តែ​ក៏​​បាន​​វិល​ត្រឡប់​​​​មក​ជា​សម្បត្តិ​​មាតុ​ភូមិ​កម្ពុជាយើង​វិញ ​​តាមរយៈ​សាលា​ដីកា​របស់​តុលា​ការ​​អន្តរជាតិ​ក្រុង​​​​​ឡាអេ ​​ថ្ងៃទី​​​​១៥ មិថុនា ​ឆ្នាំ​១៩៦២​។

ដោយមើលឃើញ​​​ពីតម្លៃ​​​ និងការភ័យ​ព្រួយ​​​ដល់ប្រាសាទព្រះវិហារ ​​​ទើបរាជ​រដ្ឋាភិបាល​​​ក្រោម​ការ​​​​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោហ៊ុន សែន ​​​បានខំ​តស៊ូ​ពុះពារ​សុំ​បញ្ចូល​​​ប្រាសាទព្រះវិហារ​​ជាសម្បត្តិ​​បេតិកភណ្ឌពិភពលោក​ទាល់តែ​បាន​​សម្រេច​​នៅថ្ងៃទី​​​៧ កក្កដា ​ឆ្នាំ​២០០៨ ក្នុងសម័យ​ប្រជុំ​នៅ​​ទីក្រុងកេបិច ​ប្រទេស​កាណាដា ៕