ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​ប្រេងឥន្ធនៈ​អស់​ស្តុក​ចាស់​នោះ តម្លៃ​ប្រេងឥន្ធនៈ​ថ្មី​ដែល​ក្រសួងពាណិជ្ជកម្ម និង ក្រសួង​រ៉ែ ព​និង​ថាមពល ប្រកាស​សម្រាប់​ថ្ងៃ​ទី​២១ ខែមិថុនា ខាង​មុខ​អាច​ឡើង​ហើយ ពីព្រោះ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ពិភពលោក​បាន​កំពុង​ឡើងថ្លៃ​គួរសម​ដោយសារ​តែ​សង្គ្រាម​អ៊ី​ស្រា​អែ​ល…

ប្រសិនបើ​ប្រេងឥន្ធនៈ​អស់​ស្តុក​ចាស់​នោះ តម្លៃ​ប្រេងឥន្ធនៈ​ថ្មី​ដែល​ក្រសួងពាណិជ្ជកម្ម និង ក្រសួង​រ៉ែ ព​និង​ថាមពល ប្រកាស​សម្រាប់​ថ្ងៃ​ទី​២១ ខែមិថុនា ខាង​មុខ​អាច​ឡើង​ហើយ ពីព្រោះ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ពិភពលោក​បាន​កំពុង​ឡើងថ្លៃ​គួរសម​ដោយសារ​តែ​សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ ។

នៅ​ពេល​នេះ ប្រេងម៉ាស៊ូត​នៅ​កម្ពុជា មួយ​លី​ត្រ​ថ្លៃ​៣.៥៥០​រៀល ប្រេងសាំង​ធម្មតា គឺ​៣.៧៥០​រៀល ហើយ​ប្រេង​ស៊ុប​ពែ គឺ​៤.៤០០​រៀល ។ តម្លៃ​ប្រេងឥន្ធនៈ​នេះ​នឹង​អស់​សុពលភាព នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ខាង​មុខ ។

អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា បើ​តាម​និទស្សន៍​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​ពិភព លោក​ដែល​វា​កញ្ជ្រោល​ឡើង​ក្រោយ​ពេល​ដែល​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ បាន​ផ្ទុះ​សង្គ្រាម​តាម​អាកាស​តម្លៃ​ប្រេង​ដែល​ចម្រាញ់ ហើយ​រួច​នាំ​ចូល​មក​កាន់​កម្ពុជា​វា​អាច​ឡើង​ដល់​ប្រមាណ​ជា ៤០០០​រៀល នៅ​ក្នុង​មួយ​លី​ត្រ ។

អ្នកវិភាគ​រូប​នោះ​បាន​លើក​ឡើង​ថា នៅ​មុន​ពេល​ដែល​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ ផ្ទុះ​ឡើង​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​នៅ​ក្នុង​រង្វង់​ត្រឹមតែ​៦៥​ដុល្លារ​ទៅ​៦៨​ដុល្លារ​ទេ​នៅ​ក្នុង​មួយ​បារ៉ែល ប៉ុន្តែ​ឥឡូវ​តម្លៃ​ប្រេង​ឆៅ​វា​ឡើង​ដល់​ទៅ​លើស​ពី​៧០​ដុល្លារ​ទៅ​ហើយ នៅ​ក្នុង​មួយ​បារ៉ែល ។

តាម​សេចក្តីរាយការណ៍​របស់​អេ​ភី បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា តម្លៃ​ប្រេង​ឆៅ នៅ​លើ​ទីផ្សារ​អន្តរជាតិ បាន​ឡើង​ដល់​៧៦,៧០​ដុល្លារ នៅ​ក្នុង​មួយ​បារ៉ែល ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ខែកុម្ភៈ​មក ។

សង្គ្រាម​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់ បាន​រីក​រាលដាល​ចូល​ថ្ងៃ​ទី​៧ ហើយ​ពេល​នេះ​ដោយ​ភាគី​ទាំង​ពីរ បាន​បាន​វាយប្រហារ​តាម​ផ្លូវអាកាស​ទៅ​វិញ​ទៅ​មក​យ៉ាង​ចាស់ដៃ ខណៈ​ដែល​ការ​ខូចខាត និង​ការ​បាត់បង់​អាយុជីវិត គឺ​មាន​ទាំង​សងខាង ។ ប៉ុន្តែ​តម្លៃ​នៃ​ការ ខូចខាត​នៅ​មិន​ត្រូវ​បាន​គេ​គណនា​បាន​នៅឡើយ​ទេ ។ មក​ដល់​ពេល​នេះ​កម្ពុជា​នៅ​តែ​បន្ត​ពឹងផ្អែក​លើ​ការ​នាំ​ចូល ប្រេងឥន្ធនៈ​នៅឡើយ ។

តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ៥​ខែ​កន្លង​មកនេះ កម្ពុជា​បាន​នាំ​ចូល​ប្រេងឥន្ធនៈ​រួម​ទាំង​ហ្គា​ស​សរុប​១.០៤៥ លាន​ដុល្លារ​ធ្លាក់​ចុះ​១៣​ភាគរយ​ធៀប​នឹង​កាលពី​៥​ខែ​ឆ្នាំ​មុន​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា ១.២០២ លាន​ដុល្លារ ។
ប្រភព​ដដែល​បាន​បន្ត​ថា កម្ពុជា​បាន​នាំ​ចូល​ម៉ា​ស៊ូ​ត​សរុប​៥៧១ លាន​ដុល្លារ ធ្លាក់​ចុះ ១១​ភាគរយ ប្រេងសាំង​គឺ​៣៣៥​លាន​ដុល្លារ ធ្លាក់​ចុះ ២១​ភាគរយ និង​ហ្គា​ស​១៣៩​លាន​ដុល្លារ​កើនឡើង​១,៦ ភាគរយ ។ ជា​ទូទៅ​នៅ​ក្នុង​មួយ​ឆ្នាំ​កម្ពុជា​អាច​ត្រូវការ​នាំ​ចូល​ប្រេង និង​ហ្គា​ស​សរុប​ប្រមាណ​ជា ២,៨ លាន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ