ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ទាប់​ពី​លោ​ក​ពូទីន​មិន​​ទ​ទួល​យក​បទ​ឈប់​បា.ញ់

8 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ ថ្ងៃ​នេះ ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​មាន​អង់គ្លេស និង​សហ​ភាព​អឺរ៉ុប​ជា​ដើម​ប្រកាស​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដោយ​មិន​ចាំ​បាច់​មាន​អាមេរិក​ចូល​រួម​នៅ​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​ក៏​បាន​ដែរ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ពូទីន​។ នៅ​ពេល​ឮ​ថា​លោក​ពូទីន​មិន​បាន​ទទួល​យក​បទ​ឈប់​បាញ់​ អឺរ៉ុប និង​អង់​គ្លេស​ក៏​ប្រកាស​ដាក់​ទណ្ឌ​កម្ម​តែ​ម្ដង​។ ពួក​គេ​ប្រកាស​គម្រោង​នេះ​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មក​ម៉្លេះ​។ អង់គ្លេស…

ទី​ក្រុង​ប្រ៊ុច​សែល​៖ ថ្ងៃ​នេះ ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​មាន​អង់គ្លេស និង​សហ​ភាព​អឺរ៉ុប​ជា​ដើម​ប្រកាស​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ថ្មី​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដោយ​មិន​ចាំ​បាច់​មាន​អាមេរិក​ចូល​រួម​នៅ​ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​ក៏​បាន​ដែរ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ពូទីន​។ នៅ​ពេល​ឮ​ថា​លោក​ពូទីន​មិន​បាន​ទទួល​យក​បទ​ឈប់​បាញ់​ អឺរ៉ុប និង​អង់​គ្លេស​ក៏​ប្រកាស​ដាក់​ទណ្ឌ​កម្ម​តែ​ម្ដង​។ ពួក​គេ​ប្រកាស​គម្រោង​នេះ​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មក​ម៉្លេះ​។

អង់គ្លេស និង​សហភាព​អឺរ៉ុប​ថ្លែង​ថា​វិធាន​ការ​ថ្មី​​នេះ​​នឹង​ចាត់​ការ​ទៅ​លើ​នាវា​ដឹក​ប្រេង​ឆៅ​របស់​រុស្ស៊ី និង​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​ដែល​ជួយ​សម្រួល​ឱ្យ​រុស្ស៊ី​គេច​ចេញ​ពី​ការ​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​កាល​ពី​​ពេល​កន្លង​មក​។​ ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោ​កហ្សេឡិន​ស្គី​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។ លោក​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​ការ​ដាក់​ទណ្ឌ​កម្ម​ពិត​ជា​មាន​ឥត​ប្រយោជន៍​ឡើយ​។ លោក​សូម​ថ្លែង​ការ​កោត​សរ​សើរ​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ចាត់​​វិធាន​ការ​កាន់​តែ​ក្ដៅ​​គគុក​ចំពោះរុស្ស៊ី​ដែល​លោក​ចាត់​ទុក​ថា​ជា​អ្នក​ដុត​បញ្ឆេះ​ភ្នក់​ភ្លើង​សង្គ្រាម​។​

ការ​ប្រកាស​ដាក់​ទណ្ឌ​កម្ម​នេះ​ធ្វើ​ឡើង​ដោយ​មិន​ចាំ​បាច់​មាន​សញ្ញា​ភ្លើង​ខៀវ​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​ទេ​។ គ្រាន់​តែ​ថា​កាល​ពេល​ថ្មី​ៗ​នេះ អឺរ៉ុប​ក៏​បាន​និយាយ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​របស់​លោ​កត្រាំ​ឱ្យ​សហ​ការ​គ្នា​ដាក់​ទណ្ឌ​កម្ម​ផង​ដែរ​។ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាល្លឺម៉ង់​ថ្លែង​ថា​យើងធ្វើ​បែប​នេះ​ដើម្បី​ចង់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​អ្វី​ដែល​យើង​ចង់​បាន​ពី​រុស្ស៊ី​គឺ​ការ​ទទួល​យក​បទ​ឈប់​បាញ់​ដោយ​គ្មាន​បុរេ​លក្ខ​ខណ្ឌ​។

លោក​ថ្លែង​ថា​ដោយ​សារ​រុស្ស៊ី​មិន​បាន​ទទួល​យក​បទ​ឈប់​បាញ់​ យើង​ត្រូវ​តែ​បញ្ចេញ​ប្រតិ​​កម្ម​តប​។ យើង​រំពឹង​ថា​សម្ព័ន្ធ​មិត្ត​អាមេរិក​របស់​យើង​ក៏​នឹង​មិន​អនុ​គ្រោះ​ចំពោះ​រុស្ស៊ី​ដែរ​។ ​ទណ្ឌ​កម្ម​ប្រហែល​ជា​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ។ ​​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ លោ​កស្រី​ឡីយឹន​ (Leyen) ថ្លែង​ថា​លោក​ស្រី​បាន​និយាយ​ជា​មួយ​លោក​ហ្សេឡិន​ស្គី​រួច​ហើយ​ ហើយ​អឺរ៉ុប​ក៏​កំពុង​រៀប​ចំ​កញ្ចប់​ទណ្ឌ​កម្ម​ថ្មី​ផង​ដែរ​។ លោក​ស្រី​យល់​ថា​នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​ដាក់​សម្ពាធ​រុស្ស៊ី​ដើម្បី​ទទួល​យក​បទ​ឈប់​បាញ់​។

ទោះ​ជា​យ៉ាង​ណា​ក្ដី រុស្ស៊ី​មិន​ទាន់​បង្ហាញ​សញ្ញាដក​ថយ​​នៅ​ក្នុង​រឿង​នេះ​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា​ សា​កា​រ៉ូវ៉ា (Maria Zhkarova) ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​រុស្ស៊ី​នឹង​មិន​​​ចុះ​ញ៉ម​ជា​ដាច់​ខាត​។​ ​បន្ទាប់​ពី​សន្ទនា​គ្នា​តាម​​ទូរ​ស័ព្ទ​​កាល​ពី​យប់​មិញ លោក​ពូទីន​ប្រកាស​ត្រៀម​ខ្លួន​សហ​ការ​គ្នា​​ជា​មួយ​អ៊ុយ​ក្រែន​ដើម្បី​បង្កើត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។

មាន​ន័យ​ថា​លោក​មិន​ត្រូវ​ការ​បទ​ឈប់​បាញ់​ទេ​។ ​លោក​អ៊ូ​សាកូស (Ushakov) ដែល​ជា​ទី​ប្រឹក្សា​​ជាន់​ខ្ពស់​របស់​លោក​ពូទីន​ថ្លែង​ថា​នៅ​ក្នុង​ការ​សន្ទនា​គ្នា​​កាល​ពី​យប់​មិញ​នោះ​ លោក​ពូទីន​មិន​បាន​និយាយ​អំពី​បទ​ឈប់​បាញ់​ទេ​។ គ្រាន់​តែថា​​លោក​ត្រាំ​ស្នើ​សុំ​ឱ្យ​​រុស្ស៊ី​ទទួល​យក​បទ​ឈប់​បាញ់​។ ​លោក​ស្រី​សាការ៉ូវ៉ា​ថ្លែង​ថា​​នៅ​​ពេល​នេះ​ គ្រាប់​បាល់​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ៊ុយ​ក្រែន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ