ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ ទាំងព្រឹកព្រលឹម

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ភូមិ​ព្រែក​ថ្មី (​ភូមិ​គំរូ​) ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កើតហេតុ​មានឈ្មោះ ស្មាន់ ម៉ាត់​លី ភេទ ប្រុស អាយុ​៥១​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ រួម សាលី អាយុ​៤៩​ឆ្នាំ ហើយ​ក្នុង​ករណី​អគ្គ​ភ័យ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​ឆេះ​សម្ភារៈ​ខូចខាត​រួម​មានផ្ទះ ១​ខ្នង​ទំហំ ៦​ម៉ែត្រ x ៩​ម៉ែត្រ សង់​ពី​ឈើ ប្រក់ស​ង្ក័​សី រាប​ឥដ្ឋ​ពីក្រោម​(​ខូចខាត​ទង​ស្រុង​)​និង​សម្ភារៈ​មួយ​ចំនួន ។

ភ្លាម​ៗ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ធំ បាន​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១​ឡាន ស្មើនឹង​៧​ម៉ែត្រ​គីប ។ ចំណែក​មូលហេតុ​សមត្ថកិច្ច​បញ្ជាក់​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ