ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស​.​ព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​សាប នៅ​ខាងត្បូង​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ស​.​ព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​សាប នៅ​ខាងត្បូង​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​នេះ បន្ទាប​ពី​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​បាន​មួយ​យប់ ។

សព​.​បុរស​រូប​នោះ​ឈ្មោះ ម៉ៅ តុលា អាយុ​៣៩​ឆ្នាំ មុខរ​បេ​រ​នៅផ្ទះ មាន​ទីលំនៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ទូក​ប្រជា​អ្នកនេសាទ បាន​ជិះ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ ស្រាប់តែ​ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់​ផុស​អណ្តែត ឡើង​រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អូស​ចូល​ខាង​ត្រួតពិនិត្យ ។

តាម​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ បាន​ជិះ​ម៉ូតូ​ទៅ​លោត​ទឹកស​ម្លា​.​ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ ហើយ​លិច​បាត់​បន្សល់​ទុក​ម៉ូតូ និង​ទូរ​សព្ទ​ដៃ ស្បែកជើង ។ លុះ​រំលង​បាន​មួយ​យប់ ស​.​ព​ក៏​បាន​អណ្ដែត​ឡើង ។

តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បុរស​រូប​នោះ​លោតទឹក ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ តូចចិត្ត​នៅ​ក្នុង​គ្រួសារ ។ បន្ទាប់​ពី​ពិនិត្យ សព​ត្រូវ​បាន​សមត្ថកិច្ច​បុគ្គល​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ