ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើ.ងចំនួន៥នាក់ ក្នុងនោះមានសិស្សសាលាចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន និងខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួន ខណៈដែលបក្ខពួកក្មេងទំនើ.ងនោះជិះម៉ូតូដើរលេងពេលយប់ និងដាក់កាំបិ.តផ្គា.ក់តាមខ្លួនមិនខ្លាចច្បាប់ ហើយកម្លាំងនគរបាលល្បាតប្រទះឃើញ ។

ការឃាត់ខ្លួនក្រុមក្មេងទំនើ.ងបានធ្វើឡើង កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវបេតុងក្នុងភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលបាននិយាយឱ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ នគរបាលក្រុងច្បារមន និងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការល្បាតតាមតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រក៏ប្រទះឃើញ
ក្រុមក្មេងទំនើ.ងចំនួន៥នាក់ ជិះម៉ូតូចំនួនពីរគ្រឿង មានដាក់កាំបិ.តផ្គា.ក់ ហើយក៏ឃាត់ដើម្បីសួរនាំ ។

មន្ត្រីនគរបាលដដែលបានបន្តថា ក្រុមក្មេងទំនើ.ងដែលដើរលេងពេលយប់ ហើយត្រូវបាននគរបាលឃាត់ ទី១.ឈ្មោះ សេង ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង (ជាអ្នកកាន់កាំបិ.តផ្គា.ក់) ។ ទី២.ឈ្មោះ ឃុន រតនា ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សសាលា រស់នៅក្នុងភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ។ ទី៣.ឈ្មោះប៊ សុភី ភេទប្រុស អាយុ១៦ឆ្នាំ ភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ។ ទី៤.ឈ្មោះ ខេន ហៀស្រេង ភេទប្រុស អាយុ១៧ឆ្នាំ ភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង (ជាម្ចាស់កាំបិ.តផ្គា.ក់) ។ និងទី៥.ឈ្មោះ សិដ្ឋ មេត្តា ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលា រស់នៅក្នុងភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា យោងតាមការពិនិត្យ និងស្រាវជ្រាវក្រុមក្មេងទំនើ.ងទាំងនេះ គឺបានត្រៀមលក្ខណៈដើម្បីបើកឆាកទប់ទល់ការពារខ្លួន ក្នុងកាលៈទេសៈបានជួបសត្រូវរបស់ក្រុមខ្លួន ជាក់ស្ដែងសមត្ថកិច្ចនគរបាលបានធ្វើការដកហូតកាំបិ.តផ្គា.ក់ចំនួន០១, មធ្យោបាយម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីទំនើប និងទូរស័ព្ទចំនួន០២គ្រឿងផងដែរ ។

បច្ចុប្បន្នក្រុមក្មេងទំនើ.ងទាំង៥នាក់ បានធ្វើការសាកសួរបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការចំណាត់ការនីតិវិធីបន្ដ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ អំពាវនាវ និងទទូចស្នើសុំដល់ឪពុកម្តាយ ឬអាណាព្យាបាលមេត្ដាចំណាយពេលធ្វើការអប់រំកូនៗចៅៗកុំឱ្យ ប្រព្រឹត្តសេពគប់បក្ខពួកសមាសភាពមិនល្អ ដើរលេងបង្កការអុកឡុកនាំឱ្យខូចអនាគតខ្លួនឯង និងសង្គមស្អប់ខ្ពើមថែមទៀតផង ៕



ចែករំលែកព័តមាននេះ