ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា មិន​ទាន់​មាន​គោលដៅ​ឱ្យ​កូនស្រី​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ទេ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​គូសបញ្ជាក់​ថា អ្នក​នាង​នៅ​មិន​ទាន់​មាន​គោលដៅ​អោយ​កូនស្រី​ចូល​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ណាមួយ​នៅឡើយ​ទេ បើ​ទោះបីជា​មាន​ទស្ស​និក​ជា​ច្រើន​ជម្រុញ​អោយ​នាង​នាំ​កូន​ដើរ​ចូល​ទៅ​កាន់​វិស័យ​នេះ​ក៏​ដោយ ។…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​គូសបញ្ជាក់​ថា អ្នក​នាង​នៅ​មិន​ទាន់​មាន​គោលដៅ​អោយ​កូនស្រី​ចូល​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ណាមួយ​នៅឡើយ​ទេ បើ​ទោះបីជា​មាន​ទស្ស​និក​ជា​ច្រើន​ជម្រុញ​អោយ​នាង​នាំ​កូន​ដើរ​ចូល​ទៅ​កាន់​វិស័យ​នេះ​ក៏​ដោយ ។

មក​ទល់​​​ពេល​នេះ កូនស្រី​តែ​មួយ​គត់​ក្រោម​តំណក់ឈាម​រវាង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក
យុ​ត្ថា​រ៉ា ឆា​នី បាន​ឈាន​ចូល​ដល់​វ័យ​១៨​ឆ្នាំ​ហើយ ជាមួយនឹង​រូបឆោម​ល្អ​ស្រស់ ។ កន្លង​មក ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ហាក់​មិន​បាន​អើពើ​យក​កូនស្រី​របស់​ខ្លួន​មក​បង្ហាញ​វត្តមាន​វិស័យ​សិ​ល្បៈច្រើន​នោះ​ឡើយ ដោយសារ​កូនស្រី​នៅ​មាន​វ័យក្មេង និង​កំពុង​ជាប់​សិក្សា ។ ប៉ុន្តែ​ទើបតែ​មួយ​រយៈចុង​ក្រោយ​នេះ​ប៉ុណ្ណោះ កូនស្រី​របស់​នាង​ក៏​បាន​ចូលខ្លួន​ជា​បណ្តើរ​ៗ​នៅ​ក្នុង​វិស័យ​សិ​ល្បៈ​តាម​រយៈ​ការ​ថត​ផ្សព្វផ្សាយ​គ្រឿងសម្អាង​អោយ​ម្ចាស់​ប្រេន​មួយ​ដែល​មាន​រូប​នាង​ធ្វើការ​នៅ​ទីនោះ​ដែរ ។

តាម​រយៈ​ការ​ចូលរួម​ថត​ផ្សព្វផ្សាយ​ផលិតផល​នេះ​ហើយ ក៏​មាន​ទស្សនិកជន​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​លើ​រូប​សម្រស់​របស់​កូនស្រី​របស់​អ្នក​នាង​ដោយនៅ​ក្នុង​នោះ​ ពួក​គេ​ក៏​បាន​ជម្រុញ​អោយ​នាង​នាំ​កូនស្រី​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​បវរកញ្ញា​ផង​ដែរ ។

យ៉ាងណា​ ជា​ការ​ឆ្លើយ​តប អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​លើក​ឡើង​ថា រហូត​មក​ទល់​នា​ពេល​នេះ អ្នក​នាង​មិន​ទាន់​មាន​គោលដៅ​អោយ​កូនស្រី​ចូលរួម​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​នៅឡើយ​ទេ ខ​ណៈពេល​កូនស្រី​មិន​ចូល​ចិត្ត​វិស័យ​មួយ​នេះ​ផង​ដែរ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ក្នុងស្រុក​ កាលពី​ពេល​កន្លង​ទៅ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​អះអាង​ថា រឿង​ចូលរួម​ប្រកួត​បវរកញ្ញា​សម្រាប់​កូនស្រី​នោះ​ គឺ​អ្នក​នាង​មិន​ទាន់​មាន​គោលដៅ​នៅឡើយ​ទេ ដោយសារ​អ្នក​នាង​ចង់អោយ​កូនស្រី​យក​ពេល​មក​សិក្សា និង​ជួយ​ការងារ​នាង​ជា​មុន​សិន ។

អ្នក​នាង​បន្ត​ថា ពិត​ណាស់​កន្លង​មក​ កាលពី​កូនស្រី​នៅ​ក្មេង កូនស្រី​របស់​នាង​ក៏​ធ្លាប់​ប្រាប់​ពី​បំណង​ចង់​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​បវរកញ្ញា​ដ៏​ធំ​មួយ​ដែរ ប៉ុន្តែ​នៅ​ពេល​កូនស្រី​មាន​វ័យ​កាន់តែ​ធំ​ពេញក្រមុំ​នោះ​គឺ​បាន​ប្រែចិត្ត ដោយ​មិន​ចូល​ចិត្ត​វិស័យ​មួយ​នេះ​ទៅ​វិញ ។

យ៉ាងណា​ បើ​តាម​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រសិនបើ​កូនស្រី​របស់​នាង​ចូល​ប្រឡង​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​នោះ អ្នក​នាង​ជឿជាក់​លើ​សមត្ថភាព និង​រូប​សម្រស់​របស់​កូន ប៉ុន្តែ​អ្នក​នាង​នៅ​មិន​ទាន់​ជឿជាក់​លើ​ភាព​ក្លាហាន​របស់​កូន​នៅឡើយ​ទេ ។

អ្នក​នាង​បញ្ជាក់​ថា គាត់ (​កូនស្រី​) គឺជា​មនុស្ស​រមទម្យ មិន​ចូល​ចិត្ត​និយាយ​ច្រើន ហេតុនេះ​នាង​នៅ​មិន​ទាន់​ជឿជាក់​លើ​ភាព​ក្លាហាន​របស់​កូន​សម្រាប់​ការ​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​នេះ​ឡើយ ប៉ុន្តែ​បើ​ចូល​ប្រឡូក​មែន​នោះ​គឺ​ទាល់តែ​នាង​នៅ​ជាប់​ជាមួយ​កូន ដើម្បី​ជួយ​គាត់​លើ​ការងារ​មួយ​នេះ ។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​លើក​ឡើង​បន្ថែម​ថា បច្ចុប្បន្ន​ កូនស្រី​របស់​នាង​ក៏​មាន​ដុ​ង​សិ​ល្បៈដែរ គឺ​លើ​វិស័យ​ចម្រៀង ដោយ​នាង​អាច​ច្រៀង​បាន​យ៉ាង​ពី​រោះ​ខុស​ពី​ឪពុក​ម្តាយ ។

នាង​បញ្ជាក់​ថា ដោយសារ​ឃើញ​កូន​មាន​ដុ​ង​ខាង​ច្រៀង​បែប​នេះ អ្នក​នាង​ក៏​មិន​បាន​ហាមឃាត់​ឡើយ គឺ​មាន​តែ​ជម្រុញ​បន្ថែម ហើយ​ទៅ​ថ្ងៃ​អនាគត​ បើ​មាន​លទ្ធភាព​អ្នក​នាង​ក៏​នឹង​អាច​បើក​ផលិតកម្ម​ខ្លួនឯង​សម្រាប់​អោយ​កូន​ច្រៀង​ផង​ដែរ ។

យ៉ាងណា​ នាង​នៅ​តែ​មិន​ទាន់​អោយ​កូន​ចូល​ប្រឡូក​សិ​ល្បៈពេញដៃ​ឡើយ ដោយ​ចង់អោយ​កូន​រៀន​អោយ​បាន​ច្រើន​ជាង​នេះ ដោយនៅ​ក្នុង​នោះ​ នាង​មាន​គោលដៅ​បញ្ជូន​កូន​ទៅ​រៀន​នៅ​ក្រៅប្រទេស​ផ្នែក​ប្លង់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ