ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល DNAបញ្ជាក់ថា មានពលរដ្ឋខ្មែរម្នាក់ទៀតបានស្លា.ប់ក្នុងហេតុការណ៍រលំអគារដោយគ្រោះរញ្ជួយដីនៅថៃ

7 ម៉ោង មុន

បរទេស ៖ យោង​តាម​សេចក្តីជូនដំណឹង​ថ្មី​ចុង​ក្រោយ​បំផុត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ​ជ្ជា​ជីវៈ​កម្ពុជា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា យោង​តាម​សេចក្តីជូនដំណឹង​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​កោសល្យ​វិ​ច្ច័​យ​នៃ​មន្ទីរពេទ្យ​នគរបាល​ជាតិ​ប្រទេស​ថៃ អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ កោសល្យ​វិ​ច្ច័​យ DNA ក្រសួង​បាន​ទទួល​ដំណឹង​ថា…

បរទេស ៖ យោង​តាម​សេចក្តីជូនដំណឹង​ថ្មី​ចុង​ក្រោយ​បំផុត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ​ជ្ជា​ជីវៈ​កម្ពុជា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា យោង​តាម​សេចក្តីជូនដំណឹង​ពី​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​កោសល្យ​វិ​ច្ច័​យ​នៃ​មន្ទីរពេទ្យ​នគរបាល​ជាតិ​ប្រទេស​ថៃ អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ កោសល្យ​វិ​ច្ច័​យ DNA ក្រសួង​បាន​ទទួល​ដំណឹង​ថា លោក ផល្លា រតនា ដែល​ត្រូវជា​កូន​របស់​លោក សៅ ផល្លា និង​លោកស្រី ឆាយ សោ​ភ័​ណ្ឌ បាន​ទទួលមរណភាព ក្នុង​អាយុ ២៤​ឆ្នាំ ដោយ​គ្រោះ​រញ្ជួយ​ដី នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ កន្លង​មកនេះ ។

ក្រសួង​ការងារ​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ក្រសួង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​អនុព័ន្ធ​ការងារ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ទទួល​បន្ទុក​ចំណាយ​លើ​ការ​រៀបចំ​បូ​ជាស​.​ព និង​បំពេញ​ឯកសារ​នានា​ស្រប​តាម​នីតិវិធី​របស់​ប្រទេស​ថៃ​ព្រមទាំង​បន្ត​តាមដាន​ចំពោះ​សំណង​នានា​ដែល​គ្រួសារ​នៃ​ស​.​ព​ត្រូវ​ទទួល​បាន​ពី​ភាគី​ថៃ ។

ក្រសួង​ការងារ​សង្កត់ធ្ងន់​ថា ចាប់តាំងពី​ថ្ងៃ​កើត​មាន​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ ក្រសួង ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​អនុព័ន្ធ​ការងារ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​កំណត់​អត្តសញ្ញាណ​ពលករ​ដែល​បាត់​ខ្លួន និង​បាន​ផ្តល់​ការ​គាំពារ​ទាន់​ពេលវេលា​ដល់​ក្រុម​គ្រួសារ​បងប្អូន​ពលករ​ខ្មែរ​ដែល​បាន​ទទួលមរណភាព និង​រង​របួស​ដោយសារ​គ្រោះ​មហន្តរាយ ធម្មជាតិ​នេះ ។

គួរ​កត់​សម្គាល់ថា ប្រតិបត្តិការ​ស្វែងរក​អ្នក​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ការិយាល័យ​សវន​កម្ម​ជាតិ​ថៃ ដែល​កំពុង​សាងសង់​នៅ​សង្កាត់ Chatuchak ក្រុង​បាងកក រាប់​ចាប់ពី​ថ្ងៃ​ទី​២៨ ខែមីនា មក​ទល់​នឹង​ថ្ង​ទី​១៨ ខែមេសា បាន​បន្ត​អស់​រយៈពេល​២០​ថ្ងៃ​ហើយ ដោយ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃ​សុក្រ​ទី​១៨ មេ​សា ស​.​ព​២​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ ហើយ​ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។

ការ​បន្ត​រក​ឃើញ​សា​.​កស​.​ព​ថ្មី ដែល​ធ្វើ​ឱ្យ​របាយការណ៍​អ្នក​ស្លា​.​ប់​កើនឡើង​ដល់​ស្លា​.​ប់​៤២​នាក់ របួស​៩​នាក់ និង​៥០​នាក់​បន្ត​បាត់​ខ្លួន ។ ពាក់ព័ន្ធ​នឹង​សំណង​ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ជន​រង​គ្រោះ​នៃ​សោកនាដកម្ម​ដួល​រលំ​អគារ​ការិយាល័យ​សវន​កម្ម​ជាតិ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ថវិកា​សង្គ្រោះ​បន្ទាន់ (​គ្រោះ​រញ្ជួយ​ដី​) ដល់​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​១៨ ខែមេសា​នេះ​ថា ក្រសួងមហាផ្ទៃ​ផ្តល់​សំណង​ដល់​អ្នក​របួស រហូត​ដល់​ពិការ និង​បាត់បង់​សមត្ថភាព​ធ្វើ​ការងារ​ចិញ្ចឹមជីវិត ដោយ​ជំនួយ​ដំបូង គឺ​ម្នាក់​១០​ម៉ឺន​បាត ហើយ​ចំពោះ​អ្នក​ស្លា​.​ប់ម្នាក់ គ្រួសារ​នឹង​ទទួល​បាន​សំណង​ថ្លៃ​បុណ្យ​ស​.​ព​ចំនួន​១០​ម៉ឺន​បាត ។

ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ​ស៊ីសំណូក ដែល​នាំ​ឱ្យ​អគារ​ការិយាល័យ​សវន​កម្ម​ជាតិ​សាង់សង់​ដោយ​គ្មាន​គុណភាព បណ្តាល​ឱ្យ​ដួល​រលំ នា​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥ នៅ​វិមាន​រដ្ឋាភិបាល លោកស្រី Paethongtarn Shinawatra នាយក​រដ្ឋមន្ត្រី បាន​បើក​កិច្ចប្រជុំ​ជាមួយ​ឧត្តមសេនីយ៍​កំពូល​ៗ និង​ស្ថាប័ន​ជំនាញ ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការ​ស៊ើបអង្កេត និង​ចេញ​ដីកាចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​ទទួលខុសត្រូវ​លើ​រឿង​នេះ ។

លោកស្រី Paethongtarn បាន​ប្រកាស​ថា រឿង​នេះ​ពិតជា​រឿង​ដែល​មិន​អាច​ពន្យារពេល​បាន ។ យើង​ត្រូវ​តែ​ស្វែងរក​ភស្តុ​តាង និង​ហេតុផល​ឱ្យ​បាន​ពេញលេញ ដើម្បី​ឲ្យ​យើង​មាន​ព័ត៌មាន ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ជីវិត​ដែល​បាន​បាត់បង់ ៕

កែសម្រួលដោយ