រាជធានីភ្នំពេញ ៖ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ សប្បាយរីករាយលេងកម្សាន្ត សង្ក្រាន្តខេត្តកណ្តាល នាថ្ងៃទី១៤ ត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងនោះ មានការលេងល្បែងប្រជាប្រិយ ៖ ល្បែងចោលឈូង ,ល្បែងបោះអង្គញ់ , ល្បែងវា.យក្អម, ល្បែងលោតប៉ាវ, ល្បែងលាក់កន្សែង, ល្បែងទាញព្រ័ត្រ ការរាំស្គរដី និងការបាញ់ទឹកលេងកម្សាន្តផងដែរ ។
រួមជាមួយ និងការតាំងពិព័រណ៌ស្តង់អាហារ, ស្តង់លក់វត្ថុអនុស្សាវរីយ៍ និងផ្ទាំងទស្សនីយ៍ភាពជាច្រើនទៀត ដើម្បីឱ្យបងប្អូនជាពលរដ្ឋ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ សប្បាយរីករាយលេងកម្សាន្ត ឱ្យបានច្រើនៗរយៈពេលបីថ្ងៃចាប់ពីថ្ងៃ១៤-១៥-១៦ ៕
ចែករំលែកព័តមាននេះ