ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​ រំពឹង​ខ្ពស់​លើ​ចំណូល ​ដែល​ទទួល​បាន​ពី​ការ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ខណ​ដែល​គ្រប់​មូលដ្ឋាន​ក្នុង​ទូ​ទាំង​ប្រទេស​បាន​រៀបចំ​អង្គ​រស​ង្គ្រា​ន្ត ​ដើម្បី​បង្ក​លក្ខណ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​កម្សាន្ត​សប្បាយ ហើយ​អ្វី​ជា​សំខាន់​នោះ​ គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមូល​អត្ថប្រយោជន៍​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រៀងខ្លួន​ ។ លោក…

រាជធានី​ភ្នំពេញ ​៖ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​នឹង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ខណ​ដែល​គ្រប់​មូលដ្ឋាន​ក្នុង​ទូ​ទាំង​ប្រទេស​បាន​រៀបចំ​អង្គ​រស​ង្គ្រា​ន្ត ​ដើម្បី​បង្ក​លក្ខណ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​កម្សាន្ត​សប្បាយ ហើយ​អ្វី​ជា​សំខាន់​នោះ​ គឺ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមូល​អត្ថប្រយោជន៍​ខាង​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រៀងខ្លួន​ ។

លោក សូត្រ សួរ ប្រធាន​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ ​បាន​ថ្លែង​នូវ​ការ​រំពឹង​ថា ឆ្នាំ​នេះ​តាម​រយៈ ​នៃ​ការ​រៀបចំ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ និង​ការ​រៀបចំ​ពិធី​អបអរ​ឆ្នាំ​ថ្មី​នៅ​តាម​មូលដ្ឋាន​នានា​នោះ គឺ​ច្បាស់​ណាស់​ វា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជា​សហគមន៍​នៅ​តាម​មូលដ្ឋាន​ ។

លោក​ថា ទាំង​ប្រជាពលរដ្ឋ​សហគមន៍ ទាំង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ​ដែល​ប្រកប​អាជីវកម្ម​ទេសចរណ៍ ​តែងតែ​រំពឹង​ទៅ​លើ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ព្រឹ​ត្ត​ការណ៍​នានា ​ដែល​រដ្ឋ​បាន​រៀបចំ ហើយ​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី និង​យុវជន ​ដែល​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងទេសចរណ៍ អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បង្ហាញ​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ បាន​និង​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ និង​សំខាន់​ភ្ញៀវ​អន្តរជាតិ​មក​កម្សាន្ត​ នៅ​ខេត្តសៀមរាប​ ។

លោក សូត្រ សួរ បញ្ជាក់​ថា ដោយសារ​តែ​មានការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដ៍​ទាក់ទាញ​នោះ​ហើយ ទើប​មក​ដល់​ពេល​នេះ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​កក់​បន្ទប់​ក្នុង​សណ្ឋាគារ ផ្ទះសំណាក់ និង​បូ​ទិ​ក​ច្រើន​ណាស់ ​ក្នុង​ខេត្តសៀមរាប ដែល​នោះ​សរ​បញ្ជាក់​ថា ​ការ​រៀបចំ​អង្គរ​សង្ក្រាន្ត​មាន​អត្ថន័យ​ខ្លាំង​ណាស់​ សម្រាប់​ការ​បង្ហាញ​វប្បធម៌ អរិយធម៌ ល្បែង​ប្រពៃណី​ខ្នែ​រ និង​ការ​ផ្តល់​អត្ថប្រយោជន៍​ខាង​សេដ្ឋ​កិ​ច្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ទេសចរណ៍ និង​ប្រជា​សហគមន៍​ ។

លោក​ប្រធាន​សហគមន៍​បាគង​ភូមិ​ខ្ញុំ​ បាន​លើក​ទ្បើ​ង​ថា ថ្វី​ត្បិត​តែ​ពិធី​បុណ្យចូលឆ្នាំ​មាន​រយៈពេល​តែ ២ថ្ងៃ ​ក៏​ពិតមែន តែ​លោក​ជឿ​ថា ទេសចរ​ជាតិ​និង​អន្តរជាតិ​ខ្លះ​នឹង​មក​សម្រាក​កម្សាន្ត​នៅ​ខេត្តសៀមរាប​មិន​តិច​ជាង ១០ ថ្ងៃ​នោះ​ទ្បើ​យ ព្រោះ​គាត់​មក ៣ ថ្ងៃមុន​ចូល​ឆ្នាំ និង ៣ ថ្ងៃ​ក្នុង​ពិធី​សង្ក្រាន្ត និង ៣ ឬ ៤ ថ្ងៃក្រោយ​បន្ត​ទៀត​ ។

លោក​បន្ត​ថា នេះ​ជា​ឱកាស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ហើយ​ជា​ពិសេស​នោះ​គឺ​បងប្អូន​ប្រជា​សហគមន៍​បាគង​ភូមិ​ខ្ញុំ​ដែល​ពួក​គាត់​នឹង​បាន​ស្រូប​យក​ផលប្រយោជន៍​ពី​ពិធី​អង្គ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។ យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា​ប្រជា​សហគមន៍​បាន​រៀបចំ​រួចរាល់​អស់ហើយ​ដើម្បី​ត្រៀម​ទទួល​និង​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ ។

លោក​ប្រធាន ក្នុង​នាម​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​មក​ចូលរួម​កម្សាន្ត​កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ឲ្យ​បាន​ច្រើន​កុះករ​។ ទន្ទឹម​នោះ​លោក​ក៏​សំណូមពរ​ដល់​ផ្នែក​ពាក់ព័ន្ធ​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ រួម​ទាំង​ផ្តល់​ការងារ​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ប្រកប​សេវាកម្ម​ទេសចរណ៍ សំខាន់​បងប្អូន​ប្រជា​សហគមន៍​ទេសចរណ៍ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ