ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ សុំ​ការ​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ការពង្វាង​ចរាចរ​នៅ​តាមតម្រាយ​ផ្លូវ​ ដែល​ត្រូវ​ដង្ហែ​សព ឯកឧត្តម​អ្នកឧកញ៉ា ឧត្តម​មេត្រី​វិសិដ្ឋ ហ៊ុន សាន នា​ថ្ងៃ​ទី​០២ ខែមេសា​នេះ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ឯកឧត្តម​អ្នកឧកញ៉ា ឧត្តម​មេត្រី​វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ឯកឧត្តម​អ្នកឧកញ៉ា ឧត្តម​មេត្រី​វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ទទួលមរណភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ០២:២៧​នាទី ក្នុង​ជន្មាយុ ៧៨​ឆ្នាំ ដោយ​រោគាពាធ​ ។

គ្រួសារ​សព បាន​រៀបចំ​ពិធី​តម្កល់សព និង​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី នៅ​គេហដ្ឋាន​លេខ​១៧ ផ្លូវ​លេខ​៣៣៥ ភូមិ​២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ លុះដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៧:១១​នាទី នឹង​រៀបចំ​ពិធី​ដង្ហែ​សព ឆ្ពោះទៅ កាន់​វត្ត​ច័ន្ទ​បុរី​វង្ស ដោយ​ហែ​ចេញពី​គេហដ្ឋាន បត់​ស្តាំ​តាម​ផ្លូវ​លេខ​៥៩២ បត់​ស្តាំ​តាម​ផ្លូវ​លេខ​៥៩៨ រហូត​ដល់​ស្តុ​ប​កាំ​កូ​ស៊ី​ធី បត់​ឆ្វេង​តាម​មហាវិថី​អង្គរ​ភ្នំពេញ បត់​ស្តាំ​តាម​មហាវិថី​ឈ្នះ​ឈ្នះ បត់​ឆ្វេង​តាម​ផ្លូវជាតិ​លេខ​៥ រហូត​ដល់ទី​តាំង​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះសព​តាម​ប្រពៃណី​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស ស្ថិត​នៅ​ភូមិ​សំរោង​ជើង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ​។

ដើម្បី​ឱ្យ​ការ​រៀបចំ​ពិធី​ដង្ហែ​សព​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការ​រៀបចំ​សម្រួល​ចរាចរណ៍​នៅ​តាម តម្រាយ​ផ្លូវ​ដង្ហែ​សព​ជា​បណ្តោះអាសន្ន ដោយ​ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់ តាមតម្រាយ​ផ្លូវ​ខាងលើ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ធ្វើការ​ពង្វាង​ចរាចរណ៍​ដោយ​ក្តី​អនុគ្រោះ​ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌទួលគោក រដ្ឋបាល​ខណ្ឌ​សែន​សុខ រដ្ឋបាល​ខណ្ឌឫស្សីកែវ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ