ភ្លើងឆេះព្រៃបានកើតឡើងរហូតដល់ជាង៦០០កន្លែង ក្នុងរយ:ពេលតែមួយសប្តាហ៍នៅក្នុង២៥រាជធានីខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែមីនា ។

ក្រសួងបរិស្ថាន បានចេញផ្សាយតារាងភ្លើងឆេះព្រៃ ក្នុងចន្លោះពីថ្ងៃទី២០ ដល់២៦ ខែមីនា ។ តារាងនោះបង្ហាញថា មានភ្លើងឆេះព្រៃ៦៤៧ករណី ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ។

ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី មានភ្លើងឆេះព្រៃច្រើនជាងគេបំផុត ដោយមានរហូតដល់១០១ករណី ក្នុងខេត្តនីមួយ ។ បន្ទាប់មក គឺមានខេត្តមណ្ឌលគីរី មាន៧៧ករណី ខេត្តកំពង់ធំ ដែលមាន៥៦ករណី ហើយ ខេត្តព្រះវិហារមានចំនួន៥៤ករណី ។ ចំណែកភ្នំពេញ ខេត្តកែប និងខេត្តប៉ៃលិន មិនមានភ្លើងឆេះព្រៃឡើយ ៕
ចែករំលែកព័តមាននេះ