ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ហូប​ផ្លែ​ជាច្រើនមុខកំពុងទទួលបានផលបណ្តើរៗហើយ​ នៅ​ស្រុក​រមាស​ហែក

3 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រមាស​ហែក​មាន​ប្រជា​កសិករ​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ដើមឈើ​ហូប​ផ្លែ​ចម្រុះ​លើ​ផ្ទៃដី ជាង​៨០​ហិ​កតា ជា​ដំណាំ​ប្រមូលផ្តុំ កំពុង​ទទួល​បាន​ផល​បណ្តើរ​ៗ ហើយ មាន​ដូច​ជា ក្រូចពោធិសាត់ ក្រូច​ផ្លុ​ង…

ខេត្តស្វាយរៀង​ ៖ ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រមាស​ហែក​មាន​ប្រជា​កសិករ​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ដើមឈើ​ហូប​ផ្លែ​ចម្រុះ​លើ​ផ្ទៃដី ជាង​៨០​ហិ​កតា ជា​ដំណាំ​ប្រមូលផ្តុំ កំពុង​ទទួល​បាន​ផល​បណ្តើរ​ៗ ហើយ មាន​ដូច​ជា ក្រូចពោធិសាត់ ក្រូច​ផ្លុ​ង ខ្នុរ ត្របែក និង​ផ្លែ​ឈើ​ជា​ច្រើន​ទៀត​កំពុង​ផ្លែ ទុំ​បាន​បេះ​លក់​បណ្តើរ ៗ​ហើយ​ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ជា​ពិសេស​ដំណាំ​ធូ​រេ​ន កំពុង​ត្រៀម​ប្រមូល​ផល​។

កសិដ្ឋាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ ចម្រុះ​នេះ មា​នទី​តាំងនៅ​ក្នុងភូមិ​សំបួរ ឃុំ​សំបួរ​ស្រុក​រមាស​ហែក​។

​លោក​ភិត ដា​លឿ អាយុ​៤៧​ឆ្នាំ ម្ចាស់​កសិដ្ឋាន ដំណាំ​ឈើ​ហូប​ផ្លែ ចម្រុះ​បាន​ប្រាប់​កោះសន្តិភាព នា​រសៀល​ថ្ងៃ​ទី​២១​មិ​នា​២០២៥​ថា គាត់​ប្រកប​មុខរបរ​លើ​វិស័យ​កសិកម្ម នេះ​រយៈពេល​១០​ឆ្នាំ​មក​ហើយ​នៅ​លើ​ផ្ទៃដី ជាង​៨០​ហិ​កតា ដោយ​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ ចម្រុះ រួម​មាន ក្រូចពោធិសាត់ ក្រូច​ផ្លុ​ង ត្របែក និង​ដើមឈើ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ជា​ពិសេស​ធូ​រេ​ន​កំពុង​ត្រៀម​ប្រមូល​ផល​នៅ​ខែ​ខាង​មុខ​នេះ​។​

លោក​ភិត​ដា​លឿ បាន​ឲ្យ​ដឹង​ទៀត​ថា កសិដ្ឋាន​របស់​គាត់​បាន​ចាប់ផ្តើម​រៀបចំ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣ ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ រហូត​ដល់​ឆ្នាំ​២០២២( រយៈពេល​១០​ឆ្នាំ​)​ចំពោះ​ដំណាំ ធូ​រេ​ន បាន​ទទួលផល​ឆ្នាំ​ដំបូង លើក​ទី​១ ចំនួន​២០​តោន ឆ្នាំ​ទី​២ ទទួលផល​បាន​ចំនួន​៤០​តោន ឆ្នាំ​ទី​៣ ទទួល​បាន​ចំនួន​៧០​តោន ហើយ​នៅ​លើក​ទី​៤​ឆ្នាំ​២០២៥​នេះ មិន​ទាន់​ដឹង​ថា ទទួលផល​បាន​ប៉ុន្មាន​ទេ ដោយ​ឆ្នាំ​នេះ​អាកាសធាតុ​មានកំ​ដៅ​ក្តៅ​ខ្លាំង ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ចំពោះ​ដំណាំ ធូ​រេ​ន មើលទៅ​មាន​ទ​ន្និ​ន​ផល​ច្រើន​ជាង​មុន ។

​លោក​ភិត​ដា​លឿ បាន​លើក​ឡើង​ថា លោក​ក៏​ដូច​សហគមន៍​នៅ​ឃុំ​សំបួរ ស្រុក​រមាស​ហែក គឺ​បាន​ដាំ​ដំណាំ​ប្រមូលផ្តុំ ដោយ​អនុវត្តន៍​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង នៃ​គោលការណ៍​អនុវត្តន៍​ទប់ស្កាត់​លំហូរ​ការ​នាំ​ផ្លែ​ឈើ​ហូប​ផ្លែ​ចូល​ពី​ប្រទេស​ជិតខាង ដោយ​ការ​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ​ក្នុងស្រុក ដោយ​ប្រើប្រាស់​ជីធម្មជាតិ​ផលិត​ដោយ​កសិករ​ខ្លួនឯង ។​

ហើយ​លោក​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សូម​ចូលរួម​គាំទ្រ​ដំណាំ​ផ្លែ ឈើ​ហូប​ផ្លែ​របស់​ខ្មែរ​យើង​និង​មក​កំសាន្ត លម្ហែកាយ​និង​ទិញ​ផ្លែ​ឈើ​ហូប​ដល់​ក្នុង​ចំការ​តែ​ម្តង​ក៏​បាន​ឬ​អាច​ទទួលយក​ទៅ​លក់​បន្ត​ក៏​បាន ដោយ​ពួក​គាត់​បាន​រៀបចំ​កសិដ្ឋាន ជា​រមណី​ដ្ឋា​ន​ធម្មជាតិ មាន​កញ្ចុះ​អង្គុយ​លេង​និង​ទទួលទាន អាហារ​ផ្លែ​ឈើ និង​ដើ​កំសាន្ត​នៅ​ក្នុង​ចំការ​ធំ​ទូលាយ មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ ត្រជាក់​ក្នុង​ការ​លម្ហែកាយ​ផង​ដែរ​។

​យើង​សង្កេត​ឃើញ​ថា ប្រជា​កសិករ​ក្នុង​ខេត្តស្វាយរៀង​កំពុង​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម តាម​គោលនយោបាយ​ភូមិ​មួយ​ផលិតផល​មួយ​របស់​រាជរដ្ឋាភិបាល ដោយ​អនុវត្ត​តាម​គោលការណ៍​ធម្មជាតិ ដើម្បី​ធានា​សុវត្ថិភាព​សុខុមាលភាព​អ្នក​បរិភោគ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ