យ៉ាងហោចណាស់ មនុស្ស១៨នាក់បានស្លា.ប់ និង១៩នាក់ បានរងរបួស ខណៈដែលភ្លើងឆេះព្រៃរបស់កូរ៉េខាងត្បូង នៅតែបន្តឆាបឆេះនៅភាគអាគ្នេយ៍របស់ប្រទេស ។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាព ។

យោងតាមប្រធានាធិបតីស្តីទី Han Duck-soo ដែលបាននិយាយថា វិបត្តិ «ដែលមិនធ្លាប់មានពីមុនមក» នៅតែជាបញ្ហាធ្ងន់ធ្ងរ បើយោងតាមប្រធានាធិបតីស្តីទី Han Duck-soo ដែលបាននិយាយថា ភ្លើងកំពុង «សរសេរសៀវភៅកំណត់ត្រាឡើងវិញសម្រាប់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរបស់យើង» ។
មនុស្សជាង 23,000 នាក់ ត្រូវបានជម្លៀសចេញ ហើយតំបន់វប្បធម៌បេតិកភណ្ឌជាច្រើនបានរងផលប៉ះពាល់ រួមទាំងវត្តពុទ្ធសាសនាដែលមានអាយុ 1,300 ឆ្នាំដែលត្រូវបានបំផ្លាញផងដែរ ។

ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿង បានធ្លាក់នៅតំបន់ភ្នំនៃស្រុក Uiseong ត្រឹមពាក់កណ្តាលថ្ងៃពុធ នេះបើតាមអាជ្ញាធរដែលកំពុងស៊ើបអង្កេតមូលហេតុ ។ អ្នកពន្លត់អគ្គិភ័យជាច្រើនពាន់នាក់ និងយោធាជាង៥ពាន់នាក់ កំពុងជួយប្រតិបត្តិការពន្លត់ភ្លើងនេះ ៕
ចែករំលែកព័តមាននេះ