ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​«​មរតក​តេ​ជោ​»​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ថ្ងៃ​ទី​៧ ​មេ​សា ឆ្នាំ​២០២៥​ខាងមុខនេះ​

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ…

រាជធានីភ្នំពេញ​ ៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន ដែល​ជា​ស្ពាន​អាកាស​ពីរ​ជាន់​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ជំទាវ​បណ្ឌិត នា​ថ្ងៃ​ទី​០៧​មេ​សា​២០២៥​ខាង​មុខ​នេះ​។​

ការ​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស «​មរតក​តេ​ជោ​»​មុន​ចូល​ឆ្នាំ​ខ្មែរ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង​ភ្នំពេញ​ជា​ពិសេស​និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ផង​និង​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​នៅ​ទីតាំង​នេះ​ផង​ដែរ​។

នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោកស្រី​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២៥​ មិ​នា ២០២៥​នេះ​។

ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​ជួយ​ដល់​កាត់​បន្ថយ​ការ​ខាតបង់​ពេលវេលា ក្នុង​ការ​ធ្វេ​ី​ដំណេ​ី​រ ,​សន្សំ​សំចៃ​សម្រួល​លំហូរ​ចរាចរណ៍ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ជា​ពិសេស​ពេល​រដូវ​បុណ្យ​ជាតិ​ធំ​ៗ បុណ្យ​ទាន​ផ្សេង​ៗ​ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ​និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម​។

លោកស្រី​អ្នកនាំពាក្យ​បាន​បញ្ជាក់​ទៀត​ថា​៖​សមិទ្ធផល​ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត​នឹង​លេច​រូបរាង​ឡើង ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរ​រំលឹក​ថា​៖ ស្ពាន​អាកាស «​មរតក​តេ​ជោ​»​ក្នុង​ជំហាន​ទី​២ បាន​ធ្វើ​ពិធី​ត​ភ្ជាប់​ស្ពាន​(​ស្ពាន​អាកាស​ជាន់​ទី​១) កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល OCIC​។

ស្ពាន​អាកាស​ថ្មី​នេះ ត្រូវ​បាន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង និង​លោក​ជំទាវ​អញ្ជើញ​ជា​អធិបតី ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​បញ្ចុះ​បឋមសិលា កាលពី​រសៀល​ថ្ងៃ​ទី​៣០ សីហា​ឆ្នាំ​២០២២ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២២ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​ស្ថាបនា​។

ស្ពាន​អាកាស​នេះ​សាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះ​មុនី​វង្ស ជាមួយ​វិ​ថី​កង​យោធពលខេមរភូមិន្ទ ហៅ​ផ្លូវ​លេខ​២៧១ ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ដោយ​គ្រោង​ចំណាយ​ថវិកា ជាង ៣៦​លាន​ដុល្លារ និង​ចំណាយ​ពេលវេលា​សាងសង់ ៣៦​ខែ​។

លោកស្រី​ដោ សម្ផស្ស បន្ត​ថា​៖​ស្ពាន​អាកាស​ថ្មី​នេះ​នឹង​ដោះស្រាយ​បាន​នៅ​លំហូរ​ចរាចរណ៍ ពី​ខេត្តកណ្ដាល ឆ្លងកាត់​មហាវិថី​តេ​ជោ​ហ៊ុន សែន ពី​ព្រ​លាន​យន្តហោះ​ថ្មី «​ព្រ​លាន​យន្តហោះ​តេ​ជោ​ក្រុង​តា​ខ្មៅ​»​ខេត្តកណ្ដាល ចូល​មក​រាជធានី​ភ្នំពេញ​និង​ទី​២​ទៀត អាច​កាត់​បន្ថយ​បាន នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​១​ចូល​មក​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ