រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ប៉ាច គីមមួយ បានស្នើសុំទៅកាន់មហាជនមួយចំនួន កុំឱ្យមានការភាន់ច្រឡំទៅលើបទចម្រៀងថ្មីរបស់នាងមួយបទថា «មានន័យអសុរោះ» ក្នុងពេលដែលអត្ថន័យ និងចំណងជើងនៅក្នុងបទនេះសំដៅលើន័យធម្មតា សម្រាប់ឲ្យបងប្អូនបានរាំលេងសប្បាយតែប៉ុណ្ណោះ ។

ការលើកឡើងពីតារាចម្រៀងស្រីនាង ប៉ាច គីមួយ នាពេលនេះ បានធ្វើឡើង បន្ទាប់ពីនាងឃើញមហាជនមួយចំនួនបាននាំគ្នាចូលទៅធ្វើការរិះគន់ទៅលើបទថ្មីមួយបទរបស់នាងដែលមានចំណងជើងថា «ចាក់ ចាក់ ចាក់» ដែលពួកគេយល់ថា អត្ថន័យក្នុងបទចម្រៀងមួយនេះស្តាប់ទៅដូចជាមានភាពអសុរោះ ។

តាមរយៈពាក្យសម្តីរិះគន់នេះ តារាចម្រៀងនាង ប៉ាច គីមមួយ ក៏បានធ្វើការឆ្លើយតបវិញភ្លាមៗផងដែរ ដោយនៅក្នុងនោះ នាងបានស្នើឲ្យមហាជនកុំមានការយល់ច្រឡំ ហើយនាំគ្នារិះគន់ដោយមិនទាន់បានចូលទៅស្តាប់បទចម្រៀងពេញរបស់នាង ខណៈពេលដែលបានបញ្ជាក់ថា អត្ថន័យបទចម្រៀងមួយនេះគឺសំដៅលើការចាក់ចង្កេះប៉ុណ្ណោះ ដោយមិនសំដៅលើចាក់អ្វីផ្សេងដូចការយល់ឃើញពីមហាជនមួយចំនួននោះឡើយ ។

ប៉ាច គីមមួយ បានសសេរនៅក្នុងខំមិនពីក្រោមបទចម្រៀងរបស់នាងដែលបានបង្ហោះលើបណ្តាញសង្គមថា បងប្អូន comment ល្អ និងcomment រិះគន់ខ្ញុំទទួលយកទាំងអស់ ប៉ុន្តែស្តាប់ចម្រៀងខ្ញុំពេញសិន ចាំ comment ។

នាងបញ្ជាក់ថា បទចម្រៀងខ្ញុំពេញមានទាំងភ្លេងខ្មែរលាយបញ្ចូលគ្នា ឬក៏បងប្អូនស្តាប់តែបើកក្បាល ចាក់ចាក់ នឹងគិតថា ចាក់អីគេ? គេចាក់ចង្កេះ រាំសប្បាយសោះ គិតដល់ណា? បងប្អូនស្តាប់មិនពិរោះ ឬភ្លេងមិនពីរោះខ្ញុំមិនថាទេ អ្នកខ្លះ comments ជ្រុល( អសុរោះ) មិចអោយតែពាក្យចាក់នឹងគិតដល់នឹងមែន? សូមមេត្តាស្តាប់អោយច្បាស់សិនចាំបញ្ចេញមតិ កុំបញ្ចេញមតិតាមគ្នា ។

ដោយឡែក គូស្នេហ៍របស់ ប៉ាច គីមមួយ គឺតារាចម្រៀងលោក សយ រតនៈ ក៏បានចូលទៅធ្វើការខមមិនដែរថា ក្នុងចិត្តបងប្អូនគិតអី បានស្ដាប់ដល់ចប់អត់ហ្នឹង អត្ថន័យបែបប្រជាប្រិយចាក់ចង្កេះ លេងសប្បាយ បែរជាទាញន័យទៅតាមអារម្មណ៍ជាប្រភេទការគិតរបស់ខ្លួនឯងទៅវិញ ឈប់ទៅបងប្អូនរឿងស្ដាប់អ្វីមួយមិនទាន់ចង់ផង វាយតម្លៃភ្លាមៗ មិនថារឿងស្ដាប់បទចម្រៀង ឬរឿងផ្សេងៗនៅក្នុងជីវិត ការគិតគិតពិចារណាបានត្រឹមត្រូវ និងធ្វើអោយមានការរីកចម្រើន ៕


Evoto
ចែករំលែកព័តមាននេះ