ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មមី ច និង​ឆ្លូវ ផ្ទះ​ណា​មាន​តែ​១​ឆ្នាំ ទេវតា​ទ្រព្យ​មិន​អ​ញ្ជើញ​ក៏​មក​ដែរ

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមី ឆ្នាំមមី អាច​នាំ​ភាព​កក់ក្តៅ​ជូន​អ្នក​ផ្ទះ​។ ជា​ពិសេស មិន​ថា​គេ​ធ្វើ​ការងារ​អ្វី​ទេ សុទ្ធតែ​ប្រកបដោយ​ភាព​ស្មោះត្រង់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំមមី

ឆ្នាំមមី អាច​នាំ​ភាព​កក់ក្តៅ​ជូន​អ្នក​ផ្ទះ​។ ជា​ពិសេស មិន​ថា​គេ​ធ្វើ​ការងារ​អ្វី​ទេ សុទ្ធតែ​ប្រកបដោយ​ភាព​ស្មោះត្រង់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​សង្កេត​របស់​គេ​ក៏​ម៉ត់ចត់​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​នាំ​យក​ទ្រព្យ​ជា​ច្រើន​ចូល​មក​ឲ្យ​សមាជិក​ក្នុងផ្ទះ​។ ដូចនេះ អ្នក​ទាំងអស់​គ្នា​នឹង​មិន​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​នោះ​ទេ​។

ឆ្នាំច

ឆ្នាំច ពួក​គេ​តែង​ប្រើ​ចិត្ត​ស្មោះ​ដើម្បី​រាប់អាន​មិត្តភក្តិ​។ ជា​ពិសេស គេ​ក៏​មានចិត្ត​ប្រឹងប្រែង​ខ្លាំង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការងារ​តែង​សម្រេច ហើយ​ប្រាក់​ចំណេញ​តែង​ចូល​មក​។ ដូចនេះ អ្នក​ផ្ទះ​នឹង​មិន​ខ្វះ​លុយ​ចាយ​ទៀត​ទេ ដោយ​មាន​ពេញ​ៗ​ដៃ​តែ​ម្តង​។

ឆ្នាំឆ្លូវ

ឆ្នាំឆ្លូវ ជា​បុគ្គល​ដែល​ផ្តោត​សំខាន់​លើ​គ្រប់​ចំណុច​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​រក​ឃើញ​បញ្ហា​ជា​និច្ច​។ ជា​ពិសេស ទេវតា​ទ្រព្យ​តែង​ចូល​មក​ជិត​គេ ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​ក្នុងផ្ទះ​តែងតែ​ណែន​ជា​និច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នឹង​អាច​ទិញ​បាន​របស់​ដែល​ខ្លួន​ចង់បាន​ច្រើន​ណាស់​។ ដូចនេះ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​ប្រែជា​សុខ​ស្រួល​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ