ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ណាស់​! ប្រជាជន​កម្ពុជា​ជាង​៤​សែន​នាក់​កើត​ជំងឺលើសឈាម

2 ថ្ងៃ មុន
  • ភ្នំពេញ

ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​៤​សែន​នាក ត្រូវ​បាន​រក​ឃើញ​ថា​ មាន​កើត​ជំងឺ​ឡើង​សម្ពាធ​ឈាម ឬ​ភាសា​សាមញ្ញ​ហៅ​ថា​ជំងឺលើសឈាម នៅ​ឆ្នាំ​២០២៤​។ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៨​ មីនា​ ដោយ​ផ្អែក​លើ​របាយការណ៍​របស់​ក្រសួងសុខាភិបាល​។ វេជ្ជបណ្ឌិត​ដែល​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​និយាយ​ថា​របាយការណ៍​បាន​បង្ហាញ​អំពី​កំណើន​គួរ​អោយ​កត់សម្គាល់​នៃ​ចំនួន​អ្នក​ក​ជំងឺ​ឡើង​សម្ពាធ​ឈាម​។ លោក​បាន​ពន្យល់​ថាបើ​តាម​របាយការណ៍…

ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​៤​សែន​នាក ត្រូវ​បាន​រក​ឃើញ​ថា​ មាន​កើត​ជំងឺ​ឡើង​សម្ពាធ​ឈាម ឬ​ភាសា​សាមញ្ញ​ហៅ​ថា​ជំងឺលើសឈាម នៅ​ឆ្នាំ​២០២៤​។ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៨​ មីនា​ ដោយ​ផ្អែក​លើ​របាយការណ៍​របស់​ក្រសួងសុខាភិបាល​។

វេជ្ជបណ្ឌិត​ដែល​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​និយាយ​ថា​របាយការណ៍​បាន​បង្ហាញ​អំពី​កំណើន​គួរ​អោយ​កត់សម្គាល់​នៃ​ចំនួន​អ្នក​ក​ជំងឺ​ឡើង​សម្ពាធ​ឈាម​។ លោក​បាន​ពន្យល់​ថាបើ​តាម​របាយការណ៍ ជំងឺ​ឡើង​សម្ពាធ​ឈាម​បាន​កើនឡើង​ជាង​២០​ភាគរយ​ពី​ចំនួន​ជាង​៣,៣​សែន​នាក់​នៅ​ឆ្នាំ​២០២៣ ទៅ​ដល់​ជាង​៤​សែន​នាក់​នៅ​ឆ្នាំ​២០២៤​។

ចំណែក​ចំនួន​អ្នកជំងឺ​ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់​ដោយ​កាលពី​ឆ្នាំ​២០២៣ មាន​ចំនួន​ជាង ២៦ ០០០​នា​កក់ ហើយ​នៅ​ឆ្នាំ​២០២៤​ឡើង​ដល់​ជាង ៣៤ ០០០ នាក់​។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​ន​បន្ថែម​ទៀត​ថា​ដូច្នេះ ប្រជាជន​កម្ពុជា​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព តាម​រយ​:​ការ​កាត់​បន្ថយ​ការ​ហូប​ប្រៃ​និង​ធ្វើការ​ហាត់ប្រាណ​អោយ​បាន​ទៀងទាត់​។ ជាមួយ​គ្នា​នោះ យុទ្ធនាការ​អប់រំ​ប្រជាជន​កម្ពុជា​អំពី​គ្រោះថ្នាក់​ជំងឺ​នេះ​ក៏​ត្រូវធ្វើ​អោយ​កាន់តែ​ទូលំទូលាយ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា​ក្រសួងសុខាភិបាល​កំពុង​យកចិត្តទុកដាក់​ខ្លាំងក្លា​ផង​ដែរ​ដល់​យុទ្ធនាការ​អប់រំ​ប្រជាជន​កម្ពុជា​អំពី​ជំងឺ​នេះ​តាម​បណ្តាញសារព័ត៌មាន ទូរ​សព្ទ័​និង​មធ្យោបាយ​ផ្សេង​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ