ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​លើក​ទឹក​ប្រដាល់ មិន​ពេញចិត្ត​ការ​សុំ​ទោស​របស់​ពិធីករ​កីឡា​មួយ​រូប ក្រោយ​ប្រើ​ពាក្យ​សម្តី​បៀតបៀន

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ តារា​ម៉ូ​ដែល ឆឹង ច័ន្ទមុនីរស្មី ជានា​រី​អ្នក​លើក​ស្លាក​ទឹក ក្នុង​វី​ដេ​អូ ដែល​ពិធីករ​របស់​ស្ថានីយ៍ទូរទស្សន៍​មួយ បាន​ប្រើប្រាស់​ពាក្យ​សម្តី​បៀតបៀន​ទៅ​កាន់​រូបនាង​នោះ នា​ល្ងាច​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ តារា​ម៉ូ​ដែល ឆឹង ច័ន្ទមុនីរស្មី ជានា​រី​អ្នក​លើក​ស្លាក​ទឹក ក្នុង​វី​ដេ​អូ ដែល​ពិធីករ​របស់​ស្ថានីយ៍ទូរទស្សន៍​មួយ បាន​ប្រើប្រាស់​ពាក្យ​សម្តី​បៀតបៀន​ទៅ​កាន់​រូបនាង​នោះ នា​ល្ងាច​ថ្ងៃ​ទី​០៣ មីនា ២០២៥​នេះ កញ្ញា​សម្តែង​ការ​មិន​ពេញចិត្តទេ ទៅ​នឹង​ការ​ចេញ​វី​ដេ​អូ​សុំ​ទោសរបស់​ពិធីករ​កីឡា (Mc Vutha) រូប​នេះ​ថា ជា​ការ​សុំ​ទោស​ មិន​ចេញពី​ចិត្ត​ឡើយ ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ម៉ូ​ដែល ឆឹង ច័ន្ទមុនីរស្មី បាន​រៀបរាប់​ថា ៖ នាង​ខ្ញុំ មុនីរស្មី ដែល​ជា​ម៉ូ​ដែល​នៅ​ក្នុង​វី​ដេ​អូ «​កំពុង​ធ្វើ​ឲ្យ​មហាជន និង​អ្នកសិល្បៈ ប្រតិកម្ម​ទៅ​លើ​ពិធីករ​មួយ​រូប ក្រោយ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​កាន់​នារី​លើក​ទឹក​ប្រដាល់​» ដែល​ពុក​ម៉ែ​បងប្អូន​បានឃើញ​នេះ​។ នៅ​ពេល​នេះ នាង​ខ្ញុំ ចេញ​មក​អរគុណ​ដល់ ពុក​ម៉ែ បងប្អូន មិត្ត​រួមការ​ងារ មហាជន​ទាំងអស់ ដែល​បាន​បញ្ចេញមតិ និង​បង្ហាញ​នូវ​ក្តី​ស្រលាញ់​មក​ចំពោះ​នាង​ខ្ញុំ​។ ក្តី​ស្រលាញ់​រាប់អាន ការ​ផ្ញើ​សារ​លើកទឹកចិត្ត​របស់​បងប្អូន បាន​ជួយ​សម្រាល​ការ​ខូចចិត្ត និង​សេចក្តី​ខ្មាស​អៀន​របស់ខ្ញុំ​ច្រើន​។ នាង​ខ្ញុំ​ពិតជា​អរគុណ នូវ​ទឹកចិត្ត ដែល​មិន​អាច​កាត់ថ្លៃ​បាន ។

តារា​ម៉ូ​ដែល ឆឹង ច័ន្ទមុនីរស្មី បាន​បញ្ជាក់​ថា ការ​និយាយ​បៀតបៀន​ជា​សាធារណៈ និង​ការ​សុំ​ទោស​តាម​វី​ដេ​អូ មក​រូប​នាង​ខ្ញុំ ដែល​មាននូវ​អត្ថន័យ ទទួលកំហុស​របស់​ពិធីករ ដែល​ខ្ញុំ​មិនសូវ​ស្គាល់​ដែរ​នោះ នៅ​មាន​លក្ខណៈ​មិន​ពេញលេញ នៅ​ចំណុច​ខ្លះ រួម​មាន ៖
១- មិន​សំពះសុំទោស ឥរិយាបថ​មិន​ចេញពី​ចិត្ត (​អាច​ប្រហែល​គាត់​គិត​ថា ខ្ញុំ​ដូច​ជា​ឈ្មោះ រស្មី​ហ្នឹង មាន​អាយុ​តិច​ជាង​គាត់​) តែ​កន្លែង​គាត់​គួរ​ច្បាស់​ជាង​នេះ គឺ​ខ្ញុំ និង​គាត់ ខ្មែរ​ដូច​គ្នា ហើយ​គាត់​បាន​និយាយ​បៀតបៀន​ខ្ញុំ​ជា​ស្រី ។
២- ខ្លឹមសារ​នៅ​ក្នុង​វី​ដេ​អូ​សុំ​ទោស​នោះ គឺ​ខុស​ពី admin ដែល​ផុស​ទៅ​វិញ ច្រើន​ជាង​ការ​និយាយ​បៀតបៀន ។ មាន​ន័យ​ថា គាត់​នៅ​ចាត់​ទុក​ថា វា​គឺជា​ការ​និយាយ​លេងសើច ដដែល ។
៣- មិន​បាន​បញ្ជាក់​ថា ឈប់​ពោល​ពាក្យ​បៀតបៀន​មនុស្ស​ស្រី ស្ត្រី និង​ក្មេង​ស្រី ។
៤- មិន​បញ្ជាក់​ថា ខ្លួន​មិន​ត្រូវ​និយាយ​បៀតបៀន​ចំពោះ​បុគ្គល​ណា​ក៏​ដោយ (​មិនមែន​ត្រឹម​ខ្ញុំ មនុស្ស​គាត់​មិន​ស្គាល់​ទេ គឺ​ក្មេង ចាស់ ប្រុស ស្រី ភេទ​ណា​ក៏​ដោយ សុទ្ធតែ​មិន​ត្រូវ មិន​ស័ក្តិសម​ឲ្យ​មានការ​បៀតបៀន តាម​គ្រប់​រូបភាព​) ។

តារា​ម៉ូ​ដែល ឆឹង ច័ន្ទមុនីរស្មី បញ្ជាក់​ទៀត​ថា នៅ​មាន​ចំណុច​ផ្សេង​ទៀត តែ​មិនដឹង​និយាយ​ពី​ណា ទៅ​ណា​ឲ្យ​សម ព្រោះ​មិន​ចង់​រំលឹក​នូវ​ពាក្យ​ដែល​នាង​ខ្ញុំ ទទួល​បាន​ពី​គាត់ និង​មជ្ឈដ្ឋាន​របស់​គាត់​ឡើង​វិញ​។ នាង​ខ្ញុំ បាន​តាំងចិត្ត​មក​សរសេរ​នៅ​ពេល​នេះ​ជា​លើក​ដំបូង និង​តែ​ម្តង​គត់ សម្រាប់​រឿងរ៉ាវ ដែល​បាន​កើតឡើង​នេះ ព្រោះ​មិន​ចង់​និយាយ​ច្រើន គិត​ច្រើន តែ​ក៏​មានចិត្ត​មួយទៀត​ថា ខ្ញុំ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​សកម្មភាព​បែប​នេះ កើតឡើង​ទៀត​ចំពោះ​នាង​ខ្ញុំ ឬ​បុគ្គល​ណា​ម្នាក់​បន្ត​ទៀត​ឡើយ ។

ជាមួយ​គ្នា​នេះ​ដែរ តារា​ម៉ូ​ដែល ឆឹង ច័ន្ទមុនីរស្មី ក៏​បាន​សុំ​មតិយោបល់ និង​ដំបូន្មាន​របស់​បងប្អូន ដោយ​នាង​លើក​ឡើង​ឃា​សំណួរ​ថា ៖ តើ​នាង​ខ្ញុំ​គួរ​ធ្វើ​បែប​ណា ? តើ​វី​ដេ​អូ​សុំ​ទោស​របស់​គាត់​មួយ​នោះ គ្រប់គ្រាន់​ឲ្យ​នាង​ខ្ញុំ​លើកលែង​ឲ្យ​គាត់​ទេ ? តើ​ស្ត្រី និង​ក្មេង​ស្រី ដែល​ជួប​បញ្ហា ដូច ឬ​ស្រ​ដៀង​នឹង​នាង​ខ្ញុំ គួរ​ធ្វើ​បែប​ណា រក​អ្នក​ណា ដែល​អាច​ជួយ​គាំទ្រ និង​ដោះស្រាយ​ឲ្យ​នា​ពេល ដែល​អាច​កើតឡើង​លើក​ក្រោយ​ទៀត ? តើ​អ្នក​ដែល​មាន​ម្តាយ ប្រពន្ធ បងប្អូន​ស្រី មិត្ត​ស្រី ក៏​នៅ​តែ​អាច​មិន​យល់​ពី​ការ​ផ្តល់​តម្លៃ​ស្ត្រី មែន​ទេ ? តើ​ស័ក្តិសម​ទេ ដែល​មនុស្ស​ស្រី ត្រូវ​បាន​កំណត់​ដោយ​ទស្សនៈ​ផ្សេង​ៗ ថា​ខ្សោយ ឬថា​ជា​ទេសភាព​សម្រាប់​ទស្សនា ដូចដែល​ពាក្យ​ពិធីករ​ថា បានឃើញ​ហើយ (​ក្តក់​មាត់​) មនុស្ស​ប្រុស​យើង​អាយុ​វែង​នោះ ? មតិយោបល់ និង​ដំបូន្មាន​របស់​បងប្អូន ពិតជា​មាន​ន័យ​ណាស់ សម្រាប់​នាង​ខ្ញុំ ជា​ពិសេស ស្ត្រី និង​ក្មេង​ស្រី គ្រប់​រូប ។

គួរ​បញ្ជាក់​ឡើង​វិញ​ថា «មហាជន​អ្នកលេង​បណ្តាញ​សង្គម និង​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​បាន​ផ្ទុះ​ប្រតិកម្ម និង​រិះគន់​យ៉ាង​ខ្លាំង​ទៅ​កាន់​ពិធីករ​របស់​ស្ថានីយ៍ទូរទស្សន៍​មួយ ដែល​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​កាន់​នារី​ដែល​ជា​អ្នក​លើក​ស្លាក​ទឹក​នៅ​ក្នុង​កម្មវិធី​ប្រដាល់​មួយ» ។

រូបភាព​វី​ដេ​អូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​បាន​បង្ហាញ​ពី​ការ​និយាយ​បែប​លេងសើច​ជាមួយ​ក្បាល​មេក្រូ​ទៅ​លើ​នារី​ដែល​ជា​អ្នក​លើក​ស្លាក​ទឹក​នៅ​ចំពោះ​មុខ​មនុស្ស​ម្នា​ជា​ច្រើន​រយ​នាក់​ដែល​កំពុង​ទស្សនា​កម្មវិធី​ប្រដាល់ ។

ពិធីករ​ទូរទស្សន៍​រូប​នោះ​បាន​និយាយ​លេង​ទៅ​កាន់​នារី​លើក​ទឹក​ថា «​និយាយ​លេងសើច​អី លេខ​១​នេះ​(​ទឹក​ទី​១)​ទំនង​ណាស់ ហើយ​បងប្អូន​យល់​ថា លេខ​១​នេះ​ពីក្រោយ ឬ​ពីមុខ​ទំនង​ជាង សម្រាប់​ខ្ញុំ​គឺ​យក​ខាងក្រោយ​ហើយ ព្រោះ​ខាងក្រោយ​ទំនង​ជាង​» ។

តាម​រយៈ​វី​ដេ​អូ​ជាមួយ​ការ​ប្រើ​ពាក្យពេចន៍​ខាងលើ​នេះ ត្រូវ​បាន​មហាជន​ជា​អ្នកលេង​បណ្តាញ​សង្គម​ផ្ទុះ​ប្រតិកម្ម និង​ចេញ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ពិធីករ​រូប​នេះ ខណៈ​ពេល​ពួក​គេ​ចាត់​ទុក​ថា ការ​និយាយ​លេងសើច​មួយ​នេះ​គឺ​មិន​សមរម្យ​នោះ​ឡើយ ។

គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​វី​ដេ​អូ​ខាងលើ ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​ជា MC ម្នាក់ ប៉ុន្តែ​ការ​លេងសើច​បែប​មិន​អោយ​តម្លៃ​មនុស្ស​ស្រី អ្នក​កុំ​ភ្លេច​សម្លេង​ដែល​ចេញពី​មាត់​នាក់​ចូល​ទៅ​Sound មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ឮ​0x017d7 ម្នាក់​ដែល​លោក​កំពុងនិយាយ​លេងសើច​នឹង​គាត់​ជា BA ដែល​មាន​ច​រឹកល្អ ហើយ​ក៏​ជា​តារា​សម្តែង​មួយ​រូប​ក្នុង​ផលិតកម្ម និង​ស្ព​ត​ជា​ច្រើន​ផង​ដែរ ។ ខ្ញុំ​ស្គាល់​នាង​តាំងពី​មិន​ទាន់​ល្បី ជា​BA ធម្មតា រហូត​ដល់​ពេល​នេះ នាង​ជាតា​រា​ម្នាក់​មាន​ចារឹក​ល្អ និង​ថ្លៃថ្នូរ មុន​លោក​ប្រើ​ព​ភាសា​លេងសើច​ត្រូវ​ឆ្លងកាត់​ខួរក្បាល​ផង តើ​លោក​មាន​មើល​ទឹកមុខ​គេ​ទេ ពេល​លោក​និយាយ​ចឹ​ង​0x017d7 មិន​អោយ​តម្លៃ​ខ្លួនឯង​គួរ​អោយ​តម្លៃ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ផង ។ ត្រូវ​ចាំ​ថា ការងារ​អ្វី​ក៏​មាន​តម្លៃ​ដែរ និយាយ​អីចេះ​គិត​ពី​អារម្មណ៍​គេ​ផង ។

ចំណែក​អតីត​តារា​សម្តែង​អ្នក​នាង​នូវ សូ​នី​តា បាន​ចែកចាយ​នូវ​វី​ដេ​អូ​ខាងលើ​នេះ ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រថា «​ពូ​ភ្លាវ​សាហាវ យក​គាត់​មក​លេងសើច​បែប​ចំអក​នៅ​មុខ​មនុស្ស​រាប់​សិប​នាក់​ជា​ការ​កំសាន្ត​ទៅ​វិញ​😡 អត់​សប្បាយ​ទេ​ពូ​» ។

ដោយឡែក តារាចម្រៀង​អ្នក​នាង ពេជ្រ សូលី​កា ក៏​បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ពាក់ព័ន្ធ​ទៅ​រឿង​នេះ​ដែរ​ថា «​ស្ត្រី​ប្រៀប​ដូច​ជា​ម្ដាយ​របស់​អ្នក ព្រោះ​បើ​គ្មាន​ស្ត្រី​អ្នក​ក៏​គ្មាន​ថ្ងៃ​បានឃើញ​ពន្លឺ​ដែរ លេងសើច​អោយ​ចេះ​គិត បើ​លេង​មិន​ចេះ​សម​នឹង​ត្រូវ​បែប​នេះ​ហើយ ។ នាង​បញ្ជាក់​ថា ខ្ញុំ​មិន​គាំទ្រ​ចំពោះ​អ្នក​និយាយ​គ្មាន​សុជីវធម៌​តាម​ប្រព័ន្ធ social media ឫ ក្នុង​កម្មវិធី​ធំ​ៗ​ណាមួយ​ឡើយ​» ។

តារា​សម្តែង សុធី​តា បូ​គី​ម​ថេ​ង ក៏​បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ដែរ​ថា ឃើញ​វី​ដេ​អូរ​ប្អូនស្រី ធ្វើ​អោយ​ខ្ញុំ​ស្រមៃ​ទៅ​ដល់​អតីតកាល​៧​ឆ្នាំ​មុន ក្នុង​នាម​ជា​ម៉ូ​ដែល​ស្រី​ធម្មតា​ម្នាក់​ទៅ​ឈរ​បង្ហាញ​ម៉ូត​ឡាន ហើយ​ត្រូវ​បាន​ទទួល​ពាក្យ​លេប​ខា​យ ដៀមដាម​បែប​មិន​អោយ​តំលៃ​ពី​ពិ​ធិ​ករ​ប្រុស​ដែល​គ្មាន​សីល​ធ​ម៍​២​នាក់ អារម្មណ៍​ដែល​ទ្រាំ​ឈរ​ញញឹម ដើម្បី​កា​ងារ​ទាំង​ដែល​មាន​ភាព​អៀនខ្មាស់​ជា​ខ្លាំង​តែ​មិន​អាច​និយាយ​អ្វី​បាន ។

សូម​គិត​ឡើង​វិញ មនុស្ស​ស្រី​មិនមែន​របស់​លេងសើច​សូ​ម្បី​តែ​ពាក្យ​សំដី សូម​រៀន​អោយ​តំលៃ​មនុស្ស​ស្រី​ឡើង​វិញ ព្រោះ​នាង​ជា​មាតា​នៃ​ពិភពលោក ព្រោះថា បើ​គ្មាន​មនុស្ស​ស្រី គ្រប់​គ្នា​ក៏​មិន​អាច​មាន​រូបរាង​នៅ​លើ​ពិភពលោក​នេះ​ដែរ ។

យ៉ាងណា ក្រោយ​ពី​ឃើញ​មាន​ផ្ទុះ​ប្រតិកម្ម​សម្តែង​ការ​មិន​ពេញចិត្ត​ពី​សំណាក់​មហាជន ក៏​ដូច​ជា​អ្នកសិល្បៈ​នោះ ពិធីករ លោក វុ​ត្ថា ដែល​ជា​អ្នក​និយាយ​ពាក្យ​សម្តី​ខាងលើ​នេះ ក៏​បាន​ចេញ​សុំ​ទោស​ជា​សាធារណៈ​ផង​ដែរ ។

តាម​រយៈ​វី​ដេ​អូ​សុំ​ទោស​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក​បាន​លើក​ឡើង​ថា លោក​សុំ​ទោស​ទៅ​កាន់​ប្អូនស្រី​ជា​អ្នក​លើ​ស្លាក​ទឹក ដែល​លោក​បាន​និយាយ​លេងសើច​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​ប្អូនស្រី ខណៈ​ពេល​ដែល​រូបភាព​វី​ដេ​អូ​នោះ គឺ​អេ​ត​មីន​របស់​លោក​ជា​អ្នក​យក​ទៅ​ផុស ។

ទោះជា​យ៉ាងណា ក្រោយ​ឃើញ​មានការ​រិះគន់​ច្រើន​ពី​សំណាក់​បងប្អូន​នោះ លោក​ក៏​សម្រេច​លុប​វី​ដេ​អូ​នោះ​ចោល​វិញ ហើយ​ក៏​បាន​ធ្វើការ​សុំ​ទោស​ទៅ​កាន់​ប្អូនស្រី​រួច​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ