ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងផ្ទះ​មាន​ឆ្នាំ២​នេះ ទប់​មិន​ឈ្នះ​ទ្រព្យ​ហូរ​ចូល​ឡើយ

6 ថ្ងៃ មុន

ប្រសិនជា​ក្នុងផ្ទះ​របស់​អ្នកមាន​ឆ្នាំ​២​នេះ នោះ​ទ្រព្យ​នឹង​ហូរ​ចូល​ដូច​ជា​ទឹក​អ​ញ្ចឹ​ង​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា និង​ឆ្លូវ អ្នក​ដែល​កើត​ក្នុង​ឆ្នាំរកា ជា​មនុស្ស​ដែល​មាន​ខួរក្បាល​ឆ្លាត​វៃ ថែម​ទាំង​មើល​វែង​ឆ្ងាយ​ទៀត​ផង​។ ចំណែក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ជា​មនុស្ស​ស្មោះត្រង់…


ប្រសិនជា​ក្នុងផ្ទះ​របស់​អ្នកមាន​ឆ្នាំ​២​នេះ នោះ​ទ្រព្យ​នឹង​ហូរ​ចូល​ដូច​ជា​ទឹក​អ​ញ្ចឹ​ង​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា និង​ឆ្លូវ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំរកា ជា​មនុស្ស​ដែល​មាន​ខួរក្បាល​ឆ្លាត​វៃ ថែម​ទាំង​មើល​វែង​ឆ្ងាយ​ទៀត​ផង​។ ចំណែក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ជា​មនុស្ស​ស្មោះត្រង់ ប៉ុន្តែ​មិនសូវ​ចេះ​បត់​បែប​តាម​កាលៈទេសៈ​។ អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​២​នេះ បើ​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា នឹង​អាច​នាំ​លាភ​មហាសាល​ចូល​មក​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ទះ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។

ឆ្នាំមមី និង​វក

អ្នក​ដែល​កើត​ក្នុង​ឆ្នាំមមី ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​ច្រើន​ជាង​និយាយ​។ ចំណែក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំវក ជា​មនុស្ស​ដែល​មាន​ខួរក្បាល​ឆ្លាត​វៃ តែ​ខ្វះ​សកម្មភាព​។ ដូចនេះ បើ​អ្នក​ទាំង​ពីរ​នេះ​រស់នៅ​ជាមួយ​គ្នា អាច​ជួយ​ប៉ះប៉ូវ​គ្នា​បាន ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​ជា​ច្រើន​ហូរ​ចូល​មក​ក្នុងផ្ទះ​បាន​។

ឆ្នាំមមែ និង​ច

អ្នក​ដែល​កើត​ក្នុង​ឆ្នាំមមែ ជា​មនុស្ស​ដែល​មានចិត្ត​ល្អិតល្អន់ និង​ស្មោះត្រង់​។ ចំណែក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំច ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​រង​ទុក្ខ​លំបាក​បាន​។ ដូចនេះ បើ​គេ​រស់នៅ​ក្នុងផ្ទះ​តែ​មួយ ផ្ទះ​នោះ​នឹង​អាច​ទទួល​បាន​លាភ​ខ្ពស់​ជា​ខ្លាំង​។

ឆ្នាំខាល និង​ថោះ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំខាល ជា​មនុស្ស​ដែល​មាន​លាភ​ក្រាស់​តាំងពី​កំណើត ចំណែក​អ្នក​ដែល​កើត​ក្នុង​ឆ្នាំថោះ ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្កើត​លាភ​។ ដូចនេះ បើ​នៅ​ជាមួយ​គ្នា លាភ​មិន​នឹក​ស្មាន​ដល់​នឹង​ចូល​មក​បន្តបន្ទាប់​គ្នា​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ