ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ខ្លាំងណាស់! តារា​សម្តែង​លោក ប៉ែន ចាន់​សិទ្ធិ ទទួលមរណភាព​ទាំង​វ័យក្មេង

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​មានការ​បង្ហោះ​ពី​តារា​សម្តែង លោក ប៉ែន ចាន់​សិទ្ធិ បាន​ទទួលមរណភាព​ហើយ​នៅ​ថ្ងៃទី​០៣…

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​មានការ​បង្ហោះ​ពី​តារា​សម្តែង លោក ប៉ែន ចាន់​សិទ្ធិ បាន​ទទួលមរណភាព​ហើយ​នៅ​ថ្ងៃទី​០៣ មីនា ២០២៥ នេះ  ។

អតីត​តារា​សម្តែង លោក ថៃ នរៈ​ពិ​ទូ បាន​បង្ហោះ​រូបភាព​របស់ ប៉ែន ចាន់​សិទ្ធិ ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រថា​សូម​ប្អូន​ទៅ​អោយ​បាន​សុខ កើត​ជាតិ​ក្រោយ សូមកុំ​អោយ អភ័ព្វ ដូច​ជាតិ​នេះ ទៀត 😔😔😔 RIP ។

យ៉ាងណា ​ភ្លាម​ៗ​នោះ​គេ​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ទេ​ថា លោក ប៉ែន ចាន់​សិទ្ធិ បាន​ទទួល​មរណ​ភាព​ដោយសារ​អ្វី ខ​ណៈ​ពេល​ដែល​មហាជន​មានការ​សាកសួរ​ទៅ​កាន់​លោក ថៃ នរៈ​ពិ​ទូ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប ។ ​បើតាម​ប្រភពចុងក្រោយ ពីលោកអ៊ឹម ជីវ៉ា បានប្រាប់ថា «ដោយសាររោគាពាធ» ។

ទោះជា​យ៉ាងណា ​ដំណឹង​ពី​មរណភាព​របស់​តារា​សម្តែង​លោក ប៉ែន ចាន់​សិទ្ធិ នេះ​ បាន​ក្លាយជា​ដំណឹង​ដ៏​រន្ធត់​មួយ​សម្រាប់​អ្នក​សិ​ល្បៈ និង​អ្នកគាំទ្រ  ក្នុង​ពេល​ដែល​លោក​ធ្លាប់​បង្ហាញខ្លួន​សម្តែង​ជា​បន្តបន្ទាប់ ទើបតែ​បាត់​មុខ​មួយ​រយៈពេល​ប៉ុណ្ណោះ ។

ជា​ការ​កត់សម្គាល់​នៅ​មុន​ពេល​ដែល​ទទួលមរណភាព​នា​ពេល​នេះ​តារា​សម្តែង​លោក ប៉ែន ចាន់​សិទ្ធិ បាន​ធ្វើ​ឲ្យ​មហាជន​មានកា​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារ​តែ​លោក​បាន​ធ្លាក់ខ្លួន​ស្គម​ស្លេកស្លាំង​ខ្លាំង ដោយ​ខុស​ប្លែក​ពី​រូបរាង​ពី​មុន ។

ការ​ធ្លាក់ខ្លួន​ស្គម​ខុស​ពី​ធម្មតា​របស់​តារា​សម្តែង​រូប​នេះ ​មិន​ត្រូវ​បាន​ប្រភព​ណាមួយ​បញ្ជាក់​ថា ដោយសារ​អ្វី​នោះ​ឡើយ ប៉ុន្តែ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ​ទំនងជា​មាន​បញ្ហា​សុខភាព ឬ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​នាំ​ឲ្យ​លោក​ធ្លាក់ខ្លួន​ស្គម​បែប​នេះ ។

យ៉ាងណា​ ការ​ទទួលមរណភាព​របស់​លោក ប៉ែន ចាន់​សិទ្ធិ នា​ពេល​នេះ ​គេ​ឃើញ​មាន​អ្នក​សិ​ល្បៈ​ជា​បន្តបន្ទាប់​ បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​លោក និង​សូម​អោយ​វិញ្ញាណ​ខន្ឌ​របស់​លោក​ទៅ​កាន់​សុ​គិត​ភព ។

គួរ​បញ្ជាក់​ថា លោក ប៉ែន ចាន់​សិទ្ធិ គឺជា​អតីត Freshie Boy ចំណាត់ថ្នាក់​លេខ​១ ក្នុង​ឆ្នាំ ២០០៩ ហើយ​លោក​ក៏​បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​សម្តែង និង​បាន​ចូលរួម​សម្តែង​ភាពយន្ត​ជា​បន្តបន្ទាប់​ផង​ដែរ នៅ​មុន​ពេល​លោក​បាន​បាត់​មុខ​ពី​សិ​ល្បៈ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ទោះជា​យ៉ាង បើ​ទោះបីជា​បាន​បាត់​វត្តមាន​សម្តែង​ក៏​ពិតមែន ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​គេ​ដឹង​ថា លោក​បាន​ក្លាយជា BA ផលិតផល​ល្បី​ៗ​មួយ​ចំនួន ហើយ​ជា​រឿយ​ៗ​លោក​ក៏​តែងតែ​បង្ហាញ​វី​ដេ​អូផ្សព្វ​ផ្សាយ​ផលិតផល​គ្រឿងសម្អាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ