ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ដែល​ដាក់​.កាំ.បិ.ត.​ផ្គា.ក់​តាម​ខ្លួន​ពេល​យប់

15 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី​យប់ ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី​យប់ ដោយ​អនុវត្ត​តាម​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន លុះដល់​ចំណុច​មុខ​ផាប់​ស្លា​មាស​ស្ថិត​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ បានឃើញ​ក្មេង​ទំនើង​មាន​គ្នា​០២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក់​Dream គួរ​អោយ​សង្ស័យ ហើយ​ក៏​បាន​ត្រួតពិនិត្យ ឃើញ​មាន​ដាក់​កាំបិត​ផ្គាក់​តាម​ខ្លួន ក៍​ឃាត់ខ្លួន​ទាំង​០២​នាក់​តែ​ម្តង​។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន ៖
១.​ឈ្មោះ ស មករ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ​ក្បាល​ពាង ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។
២.​ឈ្មោះ ឃ សន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ​បឹង​ឈូក ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

វត្ថុ​តាង​ដែល​ដកហូត​រួម​មាន ៖
១.​កាំបិត​ផ្គាក់​ចំនួន ០១
២.​ទូរស័ព្ទ​ចំនួន ០២​គ្រឿង
៣.​ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក់​Dream 125c ពណ៌​ក្រហម

បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង បាន​ធ្វើការ​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ