ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ប្រទេស ​ពី​ថ្ងៃ​២៤ ​ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ  

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា  ដោយសា​រ​កម្ពុជា​ទទួល​រង​របប​ខ្យល់​មូសុង​ឦសាន​ជា មួយ​សម្ពាធ​ទាប​នៅ​តែ​ប​ន្ត​គ្រ​ប​ដណ្តប់​លើ​សមុទ្រ​ចិន​ខាង​ត្បូង​អាង​ទន្លេមេគង្គ​ក្រោម និង​លើ​កម្ពុជានោះ ចាប់ពី​ថ្ងៃ​២៤-២៦ ខែកុម្ភៈ អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ប្រទេស​…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា  ដោយសា​រ​កម្ពុជា​ទទួល​រង​របប​ខ្យល់​មូសុង​ឦសាន​ជា មួយ​សម្ពាធ​ទាប​នៅ​តែ​ប​ន្ត​គ្រ​ប​ដណ្តប់​លើ​សមុទ្រ​ចិន​ខាង​ត្បូង​អាង​ទន្លេមេគង្គ​ក្រោម និង​លើ​កម្ពុជានោះ ចាប់ពី​ថ្ងៃ​២៤-២៦ ខែកុម្ភៈ អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​ប្រទេស​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ នៅ​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ ឆ្នាំ២០២៥ បាន​ឲ្យ​ដឹង​ថា​ស្ថានភាព​បែប​នេះនឹង​ធ្វើ​ឱ្យ​តំបន់​វាលទំនាបមាន​សីតុណ្ហភាព មធ្យម​អប្បបរមា​២២​អង្សា​សេ និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤​អង្សា​សេ ។

ខ្យល់បក់​មក​ពី​ទិសបូព៌​និ ង​អាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយ​រៀង ព្រៃវែង កណ្តាល កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ ឆ្នាំង តាកែវ និង​ភ្នំពេញ​អាច មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០% ។

សម្រាប​ប់​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​មធ្យម អប្បបរមា​២២​អង្សា​សេ និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣​អង្សា​សេ ។ ខ្យល់ បក់​មក​ពី​ទិសបូព៌​និង អាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ព្រះ​វិហារ ឧត្តរមានជ័យ ប៉ៃលិន និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០% ។

ដោយឡែក ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២​អង្សា​សេ និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤​អង្សា​សេ​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​បូព៌​មាន​ល្បឿន​មធ្យម ១,៥​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២៥% ។ ក្នុង​នោះរ​លកស​មុ ទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,២៥​ម៉ែត្រ​និង​កម្ពស់​មធ្យម​អតិបរមា​០,៧៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ