ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា សុខភាព និង​សុខុមាល ភាព​របស់​ប្រជាពលរដ្ឋ គឺជា​អាទិភាព​ចម្បង​មួយ​​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ចាប់តាំងពី​ដើម​អណ​ត្តិ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧នៃ​រដ្ឋសភាបាន​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​របស់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជួរ​មុខ ជា​ពិសេស​មណ្ឌល​សុខភាព និង​ពេទ្យ​បង្អែក​ស្រុក​។ ដើម្បី​សម្រេច​គោលដៅ​នេះ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​កិច្ចការ​មួយ​ចំនួន​ដែល​រួម​មាន​÷…

រាជធានី​ភ្នំពេញ ​៖ ចាប់តាំងពី​ដើម​អណ​ត្តិ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧នៃ​រដ្ឋសភាបាន​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​របស់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជួរ​មុខ ជា​ពិសេស​មណ្ឌល​សុខភាព និង​ពេទ្យ​បង្អែក​ស្រុក​។

ដើម្បី​សម្រេច​គោលដៅ​នេះ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​កិច្ចការ​មួយ​ចំនួន​ដែល​រួម​មាន​÷

១. បាន​ជ្រើសរើស​បុគ្គលិក​សុខាភិបាល ៧០០​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៤ និង​ត្រូវ​ជ្រើសរើស​បន្ថែម​ជាង ៦៥០​នាក់ បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២៥ ដើម្បី​បំពេញ​នៅ​តាម​មណ្ឌល​សុខភាព​នៅ​ទូ​ទាំង​ប្រទេស​។ ការ​បំពេញ​ប​បុគ្គលិក​សុខាភិបាល នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​និង​សមត្ថភាព​របស់​មណ្ឌល​សុខភាព ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ដែល​ឈាន​ទៅ​រក​ការ​ផ្ដល់​សេវា ២៤​ម៉ោង​/២៤​ម៉ោង​នៅ​ពេល​អនាគត​។

២. បាន​ទម្លាក់​ថវិកា​បន្ថែម​ជាង ៣០​ពាន់​លាន​រៀល នៅ​ឆ្នាំ​២០២៤ និង​ថវិកា​ពិសេស​បន្ថែមចំនួន ១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០២៥​និង​ឆ្នាំ​បន្ទាប់ ដើម្បី​បង្កើន​បរិមាណ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺលើសឈាម​និង​ជំងឺ​ទឹកនោមផ្អែម ដែល​ត្រូវ​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ (​ពេល​មុន​អាច​ផ្តល់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​ថ្នាំ​សម្រាប់​លេប​រយៈពេល​ត្រឹម ១​ស​ប្តា​ហ៍ រហូត​ដល់​ពេល​បច្ចុប្បន​អាច​ផ្ដល់​ថ្នាំ​ជូន​សម្រាប់​លេប​រហូត​ដល់​រយៈពេល ១​ខែ នៅ​កន្លែង​ខ្លះ​)​។ ការ​បង្កើន​បរិមាណ​ថ្នាំ​ជូន​ដល់​ប្រជាពលរដ្ឋ បាន​និង​កំពុង​ជួយ​កាត់​បន្ថយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទទួល​ថ្នាំ​នៅ​មណ្ឌល​សុខភាព​ច្រើន​ដង​ក្នុង​មួយ​ខែ​ៗ ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​និង​ថវិកា​។

៣. បាន​សម្រេច​ផ្ដល់​ថវិកា​ជាង ១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​ឆ្នាំ​២០២៥​នេះ ដើម្បី​ពង្រឹងសមត្ថភាព​វះកាត់​សង្គ្រោះ​បន្ទាន់ (ICU) នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កម្រិត​២ ដែល​នឹង​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​វះកាត់​ចាំបាច់​នឹង​បន្ទាន់ ដោយ​មិន​រង់ចាំ​ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​។

សូម​បញ្ជាក់​ថា​ក្រៅពី​សមិទ្ធផល​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ បាន​សម្រេច​នូវ​សមិទ្ធផល​ធំ​ៗ​ផ្សេង​ទៀត​ជា​ច្រើន ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ ក្នុង​ការ​ពង្រឹង​និង​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​គ្រប់​កម្រិត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ