ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​ច​ន្ទ្រា ថ្លែងអំណរគុណ​ដល់​សម្តេច​ធិ​បតី និង​កងទ័ព ដែល​ចុះ​បូមទឹក​សង្គ្រោះ​ស្រែប្រាំង​ពួក​គាត់​ទាន់​ពេលវេលា

1 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ បងប្អូន​ប្រជា​កសិករ រស់នៅ​ឃុំ​នានា ក្នុងស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ដល់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា…

ខេត្តស្វាយរៀង ៖ បងប្អូន​ប្រជា​កសិករ រស់នៅ​ឃុំ​នានា ក្នុងស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ដល់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បញ្ជូន​កងកម្លាំង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រែប្រាំង​ជូន​ដល់​ពួក​គាត់ ខណៈ​ស្រែ​របស់​ពួក​គាត់​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព ហើយ​កំពុង ប្រឈម​នឹង​ការ​ខូចខាត​នោះ ។

បងប្អូន​ប្រជា​កសិករ​ទាំងនោះ បាន​លើក​ឡើង​ថា ពួក​កាត់​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​ស្រែ​របស់​ពួក​គាត់​មាន​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​កងកម្លាំង កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បាន​យក​ម៉ាស៊ីនបូមទឹក​ជា​ច្រើន​គ្រឿង​មក​ជួយ​បូមទឹក​ពី​ទន្លេ បង្ហូរ​ដាក់​មក​បន្លាយ​ហើយ​បូម​បញ្ជូន​ដាក់​ស្រែ​ពួក​គាត់​បន្ត​ទៀត ដោយ​មិន​គិតថ្លៃ​សូ​ម្បី​តែ​មួយ​រៀល​នោះ ។

ប្រជា​កសិករ​ទាំងនោះ​បាន​រៀបរាប់​ទៀត​ថា ពួក​គាត់​បាន​ធ្វើ​ស្រូវ​មួយ​រដូវ​រួច​មក​ហើយ ប៉ុន្តែ​កាលពី​រដូវវស្សា​បាន​លិច​លង​អស់​គ្មាន​សល់ ទើប​បានជា​ពួក​គាត់​សម្រេច​ធ្វើ​ស្រូវប្រាំង​មួយ​រដូវ​ទៀត បើ​ទោះបី​ពួក​គាត់​ដឹង​ថា អាច​ប្រឈម​នឹង​កង្វះ​ទឹក​ស្រោចស្រព​ក្តី ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គាត់​លែង បារម្ភ​បន្ត​ទៀត​ហើយ ដោយសារ​តែ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ចំពោះ​ទុក្ខ​លំបាក​របស់​ប្រជា​កសិករ ហើយ​បាន​បញ្ជូន​ក្រុមការងារ​ឲ្យ​មក​ជួយ​ពួក​គាត់​ទាន់​ពេលវេលា ជាក់ស្តែង​បងប្អូន​កងកម្លាំង​កងពលតូច​ដឹក​ជញ្ជូន​បាន​មក​ជួយ​បូមទឹក​ជូន​ពួក​គាត់​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​គិត​ពី​ការ​នឿយហត់​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា ក្រោយ​មាន​បទបញ្ជា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយ​គោរព​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​ការ​ត្រៀម​រៀបចំ​ឆ្លើយ​តប​ការ​សង្គ្រោះ គ្រោះ​មន្ត​រាយ​ក្រសួងការពារជាតិ និង​បទបញ្ជា​ផ្ទាល់​របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុ​ភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុ​ល សំ​អុ​ន កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ដឹកនាំ​កម្លាំង​ទ័ព​ចំនួន​១៥០​នាក់ រួម​និង​ម៉ាស៊ីនបូមទឹក​ចំនួន​៣០​គ្រឿង ទុយោ​បូមទឹក ចប បង្គី និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន ចុះ​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ស្រុក​ច​ន្ទ្រា ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​និង​កង្វះ​ទឹក​ស្រោចស្រព ខណៈ​រហូត​មក​ដល់​ពេល​នេះ កងកម្លាំង​បាន​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ពួក​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ខូចខាត​បាន​ជិត​មួយ​ពាន់​ហិ​កតា ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ