ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​​៤​ម៉ោង​! ស្លា​.​ប់​៥​នាក់រ​.​បួ​.​ស​០៣​នាក់ ដោយ​​​សារ​គ្រោះថ្នាក់​ចរាចរណ៍​៣​លើក​ក្នុង​ថ្ងៃ​តែ​១

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​០៥​នាក់ បាន​ស្លាប់ និង​ចំនួន​០៣​នាក់​ទៀត រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏ ចន្លោះ​ពេល​ត្រឹម​ជាង​០៤​ម៉ោង​បាន​កើតឡើង​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​ខេត្តបាត់ដំបង ។…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​០៥​នាក់ បាន​ស្លាប់ និង​ចំនួន​០៣​នាក់​ទៀត រង​របួសធ្ងន់​និង​ស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏ ចន្លោះ​ពេល​ត្រឹម​ជាង​០៤​ម៉ោង​បាន​កើតឡើង​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ដាច់​យក​ជីវិត​មនុស្ស​យ៉ាង​រន្ធត់​នៅ​លើ​ដងផ្លូវ​ខាងលើ​នេះ បាន​កើតឡើង​នៅ​ស្រុក​រុក្ខ​គិរី ស្រុក​រតន​មណ្ឌល និង​ស្រុក​ភ្នំព្រឹក ។ បើ​តាម​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​បាន​ឲ្យ​ដឹង​ថា លើក​ទី​១-​កើតឡើង​នៅ​ស្រុក​រុក្ខ​គិរី នៅ​ចំណុច​ភូមិ​ព្រៃ​អម្ពាន់ ឃុំ​ស្ដុ​ត​ប្រវឹក គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ម៉ោង​២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​០៨ កុម្ភៈ រវាង​រថយន្ត​បុក​ជាមួយ​អ្នក​ជិះ​ម៉ូតូ ក្នុង​ពេល​ធ្វើ​ដំណើរ​ក្នុង​គោល​ដៅ​ផ្ទុយ​គ្នា​ពី​កើត​ទៅ​លិច ។

នៅ​ក្នុង​របាយការណ៍​នេះ គេ​មិន​បាន​និយាយ​ពី​មូលហេតុ​ដែល​មាន​ឲ្យ​មាន​គ្រោះថ្នាក់​ទេ តែ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្មោះ ស៊ា​ង ហេង អាយុ​៦៣​ឆ្នាំ រស់នៅ​ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិសាត់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ដោយឡែក ភាគី​អ្នក​បើករថយន្ត​បាត់​រត់គេច​ខ្លួន ក្រោយ​បង្ក​គ្រោះថ្នាក់​ស្លាប់​មនុស្ស ។ រថយន្ត​ម៉ាក KIA ប្រភេទ​ដឹក​ទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-4086 ។

ឧប្បត្តិហេតុ​លើក​ទី​២-​បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី ០៨ កុម្ភៈ នៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល រវាង​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ប្រភេទ​ដឹក​ទំនិញ ជាមួយ​អ្នក​ជិះ​ម៉ូតូ ក្នុង​គោលដៅ​ផ្ទុយ​គ្នា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ចូល​ពី​ប្រទេស​ថៃ ចូល​ដឹក​កសិផល​នៅ​ក្នុង​ដី​ខ្មែរ ។ គេ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នក​បើករថយន្ត​ទេ តែ​ជា​ជនជាតិ​ថៃ ។ រថយន្ត​នេះ បាន​បុក​អ្នក​ជិះ​ម៉ូតូ ដែល​ជិះ​ឌុ​ប​គ្នា​០៣​នាក់ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់​គឺ​ឈ្មោះ ណា​ង ស្រី​នី​ត ស្រី​អាយុ​២១​ឆ្នាំ និង​អ្នក​រួម​ដំណើរ​២​នាក់​រង​របួស​គឺ ឈ្មោះ សឹម ស្រី​យ៉ា ស្រី​អាយុ​២០​ឆ្នាំ និង​ឈ្មោះ បារាំង ស្រី​ណា​ង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​បុក​មនុស្ស​ស្លាប់​និង​របួស​រថយន្ត​បង្ក​បាន​បើករ​ត់ទៅ​លាក់​ទុក​នៅ​ក្នុង​សៃ​ឡូ​ស្ដុក​កសិផល​មួយ​កន្លែង រួច​តៃកុង​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក ករណី​ទី​៣-​គ្រោះថ្នាក់​ច​រាចរណ៍​ដ៏​រន្ធត់​ចុង​ក្រោយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី ០៨ កុម្ភៈ នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក រវាង​ម៉ូតូ​ជាមួយ​ម៉ូតូ ក្នុង​គោលដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​មនុស្ស​០៣​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ភាគី​ម៉ូតូ​ទាំង​០២​បាន​ជិះ​បុក​គ្នា​ពេញទំហឹង ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ។ ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​០៣​នាក់ និង​ម្នាក់​ទៀត​របង​របួសធ្ងន់ ។ នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៣​ករណី​ខាងលើ​នេះ មនុស្ស​៥០​នាក់ បាន​ស្លាប់ និង​ចំនួន​០៣​នាក់​រង​របួសធ្ងន់ និង​ស្រាល ។ គ្រប់​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំងអស់​ត្រូវ​បាន​មន្ត្រី​នគរបាល​ជំនាញ​យក​មក​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ