ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត ជ្រុល​ទៅ​បុក​របាំង​ថ្ម​បាក់​ក​ស្លា.ប់ និង​នារី​ម្នាក់​របួសធ្ងន់

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា Click ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ប៊ីត ហើយ​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ដួល​បោក​បាក់​.​ក​ស្លាប់​នៅ​នឹង​កន្លែង ហើយ​នារី​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា Click ទាក់​ដៃចង្កូត​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ប៊ីត ហើយ​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ដួល​បោក​បាក់​.​ក​ស្លាប់​នៅ​នឹង​កន្លែង ហើយ​នារី​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​០២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

យុវជន​រូប​នោះ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ភ្លាម​ៗ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា Click ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1V-2895 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុងដា ប៊ីត ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1AK- 9320 បើកបរ​ដោយ​នារី​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​យុវជន​រូប​នោះ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​។ ចំណែក​នារី ដែល​ម៉ូតូ ហុងដា ប៊ីត បាន​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍ ក៏​បាន​ចុះ​ទៅ​វាស់វែង រួច​នាំ​យក​ម៉ូតូ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ