រាជធានីភ្នំពេញ ៖ បន្ទប់រោងជាងរបស់រោងចក្រកាត់ដេរសំលៀកបំពាក់យីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ. ក”ត្រូវបានអគ្គីភ័យឆាប់ឆេះផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ កម្មាការីនីនាំគ្នារត់ប្រសាចចេញពីរោងចក្រ។ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាងដោយសារតែសមត្ថកិច្ចរួមទាំងបុគ្គលិកកម្មករនាំគ្នាជួយបាញ់ពន្លត់ទាន់ពុំបណ្ដាឱ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៤ ស្ថិតនៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ.ក”ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមសាក្សីបានដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីរោងជាងរបស់រោងចក្រផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករនាំគ្នារត់ចេញប្រសាចពីរោងចក្រ។
ភ្លាមៗបុគ្គលិកនិងកម្មករបាននាំគ្នាជួយពន្លត់និងទាក់ទងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍តែពុំទាន់បានបាញ់ភ្លើងបានរលត់ទៅវិញពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។
តាមព័ត៌មានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់រោងជាងហើយឆេះរាល់ដាលបណ្ដាលឲ្យសម្ភារៈមួយចំនួននៅក្នុងបន្ទប់រោងជាងរងការខូចខាត៕
ចែករំលែកព័តមាននេះ