ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នបងប្អូន ! ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងហ្មត់ទាំងកណ្ដាលយប់

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ មក​រា នៅ​ភូមិ​គារ​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ មក​រា នៅ​ភូមិ​គារ​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

យោង​តាម​របាយការណ៍​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នោះ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​ខាងលើ មាន​ទំហំ​៧​ម៉​x០៩​ម៉ ដែល​មាន​ម្ចាស់​ឈ្មោះ ហៀ​ង ហាន ប្រុស អាយុ​៣៧​ឆ្នាំ ។

បើ​តាម​របាយការណ៍​ដដែល ក្រៅពី​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​សម្ភារៈ ឬ​ទ្រព្យសម្បត្តិ​នានា​នៅ​ក្នុងផ្ទះ​ក៏​ក្លាយជា​ផេះ​អស់​ដែរ ។ តាម​ការ​ស្រង់​សម្ដី​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​បាន​កើតឡើង នៅ​ពេល​ក្រុម​គ្រួសារ​ទាំងអស់ កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ។ ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ពី​ចំណុច​ផ្ទះបាយ​នៅ​ខាងក្រោម​ដែល​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី ។

អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​រួម​ទាំង​សម្ភារៈ ទ្រព្យសម្បត្តិ​ទាំងអស់ និង ឆេះ​ប្រាក់សុទ្ធ​ចំនួន​០១​លាន​រៀល ។ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ទាន់​ប៉ាន់​ប្រមាណ​ជាក់លាក់​ពី​ការ​ខាតបង់​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​ជន​រង​គ្រោះ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​០១ មក​រា រហូត​មក​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០២៥ នេះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​០៧​លើក​ហើយ ។ ក្នុង​នោះ​ឆេះ​ផ្ទះ សាលារៀន និង​តូប​លក់ទំនិញ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ