លោក យូន សុកយុល បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលត្រូវចាប់ខ្លួនកាលពីថ្ងៃពុធ ។ លោក យូន អាយុ៦៤ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេតលើបទចោទប្រកាន់ពីការបះបោរដោយសារការចេញច្បាប់អាជ្ញាសឹក ដែលបរាជ័យកាលពីថ្ងៃទី៣ ខែធ្នូ ដែលបានធ្វើឱ្យប្រទេសចូលទៅក្នុងភាពចលាចល ។
គាត់ក៏ត្រូវបានសភាចោទប្រកាន់ និងផ្អាកពីតំណែងផងដែរ ប៉ុន្តែគាត់នឹងត្រូវបានដកចេញពីតំណែង ប្រសិនបើតុលាការរដ្ឋធម្មនុញ្ញអនុម័តការចោទប្រកាន់ ។
ទោះជាយ៉ាងណា ការចាប់ខ្លួនដ៏ភ្ញាក់ផ្អើលរបស់យូន កាលពីថ្ងៃពុធ បានបញ្ចប់ការប្រឈមមុខរយៈពេលជាច្រើនសប្តាហ៍រវាងអ្នកស៊ើបអង្កេត និងក្រុមការពារប្រធានាធិបតីរបស់គាត់ ៕
ចែករំលែកព័តមាននេះ