បន្ទាយមានជ័យ ៖ សមត្ថកិច្ចស្ទាក់ចាប់ក្មេងទំនើ.ងម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះ២នាក់ ម្នាក់របួសធ្ងន់កំពុងសង្គ្រោះ ដែលចាប់ខ្លួននៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចបានប្រាប់ថា ៖ នៅពេលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានតាមប្រមាញ់ក្មេងទំនើ.ងម្នាក់ ស្ទាក់ចាប់បានមានការប្រតប់ប្រតាយគ្នាជាមួយសមត្ថកិច្ចដែលមិនព្រមសហការទើបវ៉ៃខ្នោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នៅចំណុចក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ មានករណីក្មេងទំនើ.ង១ក្រុម មានគ្នាជាច្រើននាក់បានធ្វើសកម្មភាពកា.ប់ទៅលើជនរងគ្រោះ២នាក់ បណ្តាលឱ្យម្នាក់របួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ហើយក្មេងទំនើ.ងដែលបង្កបានរត់គេចខ្លួនអស់ នៅពេលសមត្ថកិច្ចទៅដល់ ។
សមត្ថកិច្ចរូបនោះបានបញ្ជាក់ថា ៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់វិធានការលុបបំបាត់ក្មេងទំនើ.ងអោយអស់ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបានជាបន្តបន្ទាប់ ជាក់ស្តែងពេលនេះ ឃាត់ខ្លួនបានម្នាក់ទៀត ដែលមិនសហការជាមួយសមត្ថកិច្ចទើបមានការប្រតប់ប្រតាយគ្នាកើតឡើង ៕
ចែករំលែកព័តមាននេះ