ទេព បូព្រឹក្ស និងជី ដេវីត បង្ហើបថ្ងៃរៀបមង្គលការហើយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីដ បានបើកបង្ហើបពីការកំណត់ថ្ងៃរៀបចំមង្គលការរបស់ខ្លួនជូនដល់អ្នកគាំទ្រហើយ…
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីដ បានបើកបង្ហើបពីការកំណត់ថ្ងៃរៀបចំមង្គលការរបស់ខ្លួនជូនដល់អ្នកគាំទ្រហើយ…
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីដ បានបើកបង្ហើបពីការកំណត់ថ្ងៃរៀបចំមង្គលការរបស់ខ្លួនជូនដល់អ្នកគាំទ្រហើយ បន្ទាប់អ្នកទាំងពីរបានដាក់គោលដៅនៅក្នុងការរៀបចំពិធីមង្គលរបស់ពួកគេមិនអោយលើសបំណាច់ឆ្នាំថ្មីនេះឡើយ ។
ឆ្លើយតបតាមការចង់ដឹងពីប្រិយមិត្តគាំទ្រនោះ តារាចម្រៀងទាំងពីរបានរៀបចំពិធីប្រកាសថ្ងៃរៀបការរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅលើឆ្នេរសមុទ្រ ដោយមានការរៀបចំដេគ័រយ៉ាងស្រស់ស្អាត ក្នុងនោះ ក៏មានមិត្តភក្តិក្នុងសិល្បៈមួយចំនួនចូលរួមផងដែរ ។
តាមរយៈវីដែអូដែលត្រូវបានបង្ហោះលើបណ្តាញសង្គមនោះ គេបានឃើញយ៉ាងច្បាស់នូវការសរសេរដែលតារាចម្រៀងទាំងពីររូបកាន់នៅដៃ ដោយមង្គលការរបស់ពួកគេនឹងរៀបចំធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ ។
តាមរយៈវីដេអូនេះផងដែរ គេក៏បានសង្កេតឃើញទាំង ទេព បូព្រឹក្ស និង ជី ដេវីដ បង្ហាញទឹកមុខយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមសារទរពីមិត្តភក្តិជាច្រើនរូបដែលបានចូលរួមពិធី ខណៈពេលដែលអ្នកគាំទ្ររបស់ពួកគេទាំងពីរក៏បានចូលរួមអបអរដូចគ្នានេះដែរ ដ្បិតគេឃើញបំណងរបស់ពួកគេជិតចេញជារូបរាង ។
យ៉ាងណា គេអាចនិយាយបានថា មង្គលការរបស់ទេព បូព្រឹក្ស និងជី ដេវីដ នឹងក្លាយជាមង្គលការមួយដ៏ធំប្រចាំឆ្នាំសម្រាប់អ្នកសិល្បៈ ដ្បិតគេគិតថា មង្គលការរបស់ពួកគេនឹងមានវត្តមានមន្ត្រី និងអ្នកជំនួញធំៗ ជាពិសេស អ្នកសិល្បៈចូលរួមច្រើន ។
ជាការកត់សម្គាល់ កន្លងមកតារារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ធ្លាប់បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា មង្គលការរបស់នាងអាចនឹងរៀបចំឡើងនៅឆ្នាំ២០២៥ យ៉ាងពិតប្រាកដ ពីព្រោះនាងមានអ្វីគ្រប់បែបយ៉ាងអស់ហើយ ក្នុងពេលដែលមិត្តភក្តិស្និទ្ធិស្នាលរបស់នាងបានចូលមង្គលការជាបន្តបន្ទាប់ ។
ជាងនេះទៅទៀត តារាចម្រៀងរូបនេះក៏ធ្លាប់បង្ហើបប្រាប់មិត្តភក្តិរបស់នាងពីគម្រោងរៀបចំពិធីមង្គលនេះផងដែរ ដោយនៅក្នុងនោះ នាងក៏បានបញ្ជាក់ជាមួយនឹងលោក ជី ដេវីដ ជាបន្តបន្ទាប់អំពីការរៀបចំពិធីនេះនៅឆ្នាំថ្មីនេះផងដែរ ។
ចំណែកលោក ជី ដេវីដ ក៏បានបញ្ជាក់នៅលើបណ្តាញសង្គមដែរថា លោកនឹងរៀបចំពិធីមង្គលការនៅឆ្នាំក្រោយ (២០២៥) នេះ ក្រោយគូស្នេហ៍របស់ខ្លួនបានរំអុកចង់រៀបចំពិធីនេះជាយូរមកហើយ ។
គួរបញ្ជាក់ថា ចំណងស្នេហ៍របស់ ទេព បូព្រឹក្ស និង ជី ដេវីដ បានចាប់ពន្លកឡើងកាលពីអំឡុងឆ្នាំ២០២៥ ពោលកាលពេលដែលអ្នកទាំងពីរជ្រកនៅផលិតហង្សមាសជាមួយគ្នា ។
កន្លងមក អ្នកទាំងពីរក៏ធ្លាប់រៀបចំពិធីមង្គលការជាលក្ខណៈសែនព្រេនក្រោមចាស់ទុំដឹងឮ និងបានចុះអេតាស៊ីវិលរួចរាល់ហើយ គ្រាន់តែពុំបានអញ្ជើញមិត្តភក្តិចូលរួមប៉ុណ្ណោះ ក្នុងពេលដែលបច្ចុប្បន្នចំណងស្នេហ៍របស់ពួកគេក៏ទទួលបានកូនប្រុសម្នាក់រួចហើយ ៕
ចែករំលែកព័តមាននេះ