ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​បារាំង​ឱ្យ​ស្ត្រី​ម្នាក់​រៀប​ការ​ជាមួយ​ព្រលឹង​សព​

13 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​​ផ្សាយ​ថា អ្នក​ស្រី​ការ៉េន ហ្សូ​មុក ជន​ជាតិ​បារាំង​អាច​ប្រារព្ធ​ពិធី​រៀប​ការ​ជាមួយ​លោក​អេនតូនី ម៉េល​ឡត មិត្ត​ប្រុស​ដែល​ស្លា.ប់​បាត់​បង់​ជីវិត​ដោយ​គ្រោះថ្នាក់​​​រថ​យន្ត​កាល​ពី​ ឆ្នាំ​២០០៩​ ដោយអ្នក​ស្រី​បាន​ទទួល​ការ​អនុញ្ញាត​ពី​ប្រធានា​ធិបតី​​បារាំង​លោក​នី​កូ​ឡា ហ្សា​កូ​ហ្ស៊ី​ ព្រោះ​លោក​ស្រី​ការ៉េន​បញ្ជាក់​ថា នាង​មាន​គំរោង​រៀប​ការ​ជាមួយ​​លោក​អេន​តូនី យ៉ាង​ពិត​ប្រាកដ​នៅ​មុន​ពេល​​ស្លា.ប់​។ ពួក​គេ​ទាំង​២​នាក់​​បាន​សេព​គប់​គ្នា​កាល​ពី​ឆ្នាំ​២០០៧ និង​មាន​កូន​ប្រុស​នៅ​ឆ្នាំ​២០០៩​នៅ​មុន​ពេល​លោក​អេន​តូ​នី​​ស្លា.ប់​ក្នុង​ អាយុ​២០​ឆ្នាំ​។

សារ​ព័ត៌​មាន​បរទេស​​ផ្សាយ​ថា អ្នក​ស្រី​ការ៉េន ហ្សូ​មុក ជន​ជាតិ​បារាំង​អាច​ប្រារព្ធ​ពិធី​រៀប​ការ​ជាមួយ​លោក​អេនតូនី ម៉េល​ឡត មិត្ត​ប្រុស​ដែល​ស្លាប់​បាត់​បង់​ជីវិត​ដោយ​គ្រោះថ្នាក់​​​រថ​យន្ត​កាល​ពី​ឆ្នាំ​២០០៩​ ដោយអ្នក​ស្រី​បាន​ទទួល​ការ​អនុញ្ញាត​ពី​ប្រធានា​ធិបតី​​បារាំង​លោក​នី​កូ​ឡា ហ្សា​កូ​ហ្ស៊ី​ ព្រោះ​លោក​ស្រី​ការ៉េន​បញ្ជាក់​ថា នាង​មាន​គំរោង​រៀប​ការ​ជាមួយ​​លោក​អេន​តូនី យ៉ាង​ពិត​ប្រាកដ​នៅ​មុន​ពេល​​ស្លាប់​។ ពួក​គេ​ទាំង​២​នាក់​​បាន​សេព​គប់​គ្នា​កាល​ពី​ឆ្នាំ​២០០៧ និង​មាន​កូន​ប្រុស​នៅ​ឆ្នាំ​២០០៩​នៅ​មុន​ពេល​លោក​អេន​តូ​នី​​ស្លាប់​ក្នុង​អាយុ​២០​ឆ្នាំ​។

នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​ស្រី​ការ៉េន​បាន​រៀប​ការ​ក្នុង​ឈុត​អាពាហ៍​ពិពាហ៍​ពណ៌​ស និង​មាន​ក្រុ​ម​គ្រួសារ​ រួម​ទាំង​មិត្ត​ភក្តិ​ធ្វើ​ជា​សាក្សី​​នៅ​ឯ​សាលា​ក្រុង​ក្នុង​ទី​ក្រុង​ឌី​សីុ​ឡេ​គ្រូស​ ភាគ​ខាង​​កើត​​ប្រទេស​បារាំង​។ អ្នក​ស្រី​បញ្ជាក់​​ថា «លោក​អេន​តូនី​ ជា​គូ​ស្នេហ៍​ដំបូង និង​​បាន​រស់​នៅរួម​គ្នា​រយៈ​ពេល​៤​ឆ្នាំ​។ យើង​ទាំង​២​នាក់​មាន​ក្តី​សង្ឃឹម​​ថា នឹង​បាន​ចិញ្ចឹម​កូន​រួម​គ្នា​ និង​ខ្ញុំ​មិន​ធ្លាប់​គិត​ចង់​រស់​នៅ​តែ​ឯង​ទេ។ បច្ចុប្បន្ន​ខ្ញុំ​បាន​ក្លាយ​ជា​ប្រពន្ធ​របស់​គេ​ និង​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​»។

ចំណែក​អ្នក​ជំនាញ​ផ្នែក​ច្បាប់​របស់​បារាំង​បាន​ថ្លែង​ថា ប្រសិន​បើ​អ្នកស្រី​​ការ៉េន បាន​ជួប​​នឹង​បុរស​ថ្មី​ និង​ត្រូវ​ការ​​រៀប​ការ​​ជា​ថ្មី​នាង​​ត្រូវធ្វើ​បែប​បទ​លែង​លះ​សិន​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ពិបាក​ ព្រោះ​ជា​ការ​លែង​លះ​តែ​ឯកឯងសំរាប់​​រូប​នាង​ផ្ទាល់៕