ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយព្រីង ទុំ សុខភាព​កាន់តែ​ទ្រុឌទ្រោម ក្រោយ​​ស្ថានភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​កំប្លែង និង​ជា​តួអង្គ​យក្ស​ល្ខោនបាសាក់​នាយ ព្រីង ទុំ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ស្ថានភាព​ជំងឺ​របស់​លោក​ធ្វើទុក្ខ​ខ្លាំង ដែល​តម្រូវ​ឲ្យ​មានការ​ព្យាបាល​មួយ​ជា​ចាំបាច់ បន្ទាប់​ពី​លោក​បាន​ពើ​ប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ…

រាជធានីភ្នំពេញ ៖ តារា​កំប្លែង និង​ជា​តួអង្គ​យក្ស​ល្ខោនបាសាក់​នាយ ព្រីង ទុំ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ស្ថានភាព​ជំងឺ​របស់​លោក​ធ្វើទុក្ខ​ខ្លាំង ដែល​តម្រូវ​ឲ្យ​មានការ​ព្យាបាល​មួយ​ជា​ចាំបាច់ បន្ទាប់​ពី​លោក​បាន​ពើ​ប្រទះ​នូវ​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ ។

កូនប្រុស​របស់​លោក​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ឪពុក​លោក (​នាយ ព្រីង​ទុំ​) បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រមាណ​ជា​ជិត​១​ស​ប្តា​ហ៍​ហើយ បន្ទាប់​ស្ថានភាព​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​កាន់តែ​ធ្វើទុក្ខ​ខ្លាំង ។

លោក​បញ្ជាក់​ថា បាន​ពើបប្រទះ​នូវ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ទឹកនោមផ្អែម លើសឈាម ឡើង​អាស៊ី​ដ បេះដូង ហើយ​ទើបតែ​ធ្វើទុក្ខ​ខ្លាំង​រហូត​ដំបៅ​ជើង​រលួយ ដែល​ក្រុម​គ្រូពេទ្យ​តម្រូវ​អោយ​កាត់​ជើង មួយ​ចំហៀង​ក្រោម​ជង្គង់​បន្តិច ។

លោក​បន្ត​ថា ឪពុក​របស់​លោក​បាន​កើត​ជំងឺ​ទាំង​អស់នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្ថានភាព​ជំងឺ​បាន​ធ្វើទុក្ខ​ខ្លាំង​នៅ​ក្នុង​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​កត្តា​មាន​ជំងឺ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ឪពុក​របស់​លោក​បាត់​មុខ​ពី​សិ​ល្បះ​អស់​ពេល​ជា​ច្រើន​មក​ហើយ ។

ក្នុង​វ័យ​៦៣​ឆ្នាំ នាយ ព្រីង​ទុំ ត្រូវ​បាន​គេ​ស្គាល់​ថា លោក​ជាតា​រា​កំប្លែង​មួយ​រូប​ដែល​ធ្លាប់​បង្ហាញ​វត្តមាន​សម្តែង​ជា​ញឹកញាប់​ជាមួយ​ក្រុម​កំប្លែង​នាយ កុយ និង​នាយ​ក្រឹម ហើយ​លោក​ធ្លាប់​បាន​ចូល​សម្តែង​នៅ​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ផង​ដែរ ។

ក្រៅពី​អាជីព​កំប្លែង​នោះ នាយ ព្រីង​ទុំ ក៏​ជា​តួអង្គ​យក្ស​ល្ខោន​មួយ​រូប​ផង​ដែរ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​ក៏​បាន​បាត់​វត្តមាន​ពី​ឆាក​សម្តែង​នានា​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​លោក​បាន​រួម​រិ​ត​ជាមួយនឹង​ជំងឺ​ជា​ច្រើន​មុខ ។

ពាក់ព័ន្ធ​ការ​ធ្លាក់ខ្លួន​ឈឺ​នា​ពេល​នេះ​ដែរ កូនប្រុស​របស់​នាយ ព្រីង ទុំ បាន​អះអាង​ថា កន្លង​មក​ក៏​មាន​សប្បុរសជន​នានា ជា​ពិសេស​លោក អ៊ឹម ជីវ៉ា បាន​នាំ​យក​អំណោយ​មក​ជួយ​ឪពុក​លោក​ជា​បន្តបន្ទាប់ ជា​ពិសេស​សមាគម​សិ​ល្បះ​ករ ប៉ុន្តែ​ក្រោយ​ពី​ប្តូរ​ប្រធាន​ថ្មី​ឪពុក​លោក​មិន​ទាន់​ទទួល​បានការ​ជួយ​ពី​សមាគម​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ