ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជក់​បារី​ក្នុង​ពេល​ពពោះ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​ជំ​ងឺ​បេះ​ដូង​

14 ឆ្នាំ មុន

បណ្តា​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រមាន​ថា​ ស្ត្រី​ទាំង​ឡាយ​ដែល​ជក់​បារី​ក្នុង​ពេល​មាន​គភ៌ធ្វើ​ឲ្យ​កម្រិត​កូ​ ឡេស្តេរ៉ូល​«ល្អ»កូន​មិន​ទាន់​កើត​របស់​ពួក​គេ​ចុះ​ទាប​។
អ្ន​ក​ស្រាវ​ជ្រាវ​មក​ពី​សាលក​វិទ្យា​ល័យ​ស៊ីដនី​បាន​រក​ឃើញ​ថា កូន​ៗ​រដែល​​ម្តាយ​របស់​ពួក​គេ​​ជក់​បារី​អំឡុង​មាន​គភ៌​ធ្វើ​ឲ្យ​កម្រិត​ HDLចុះ​ថយ១០​ភាគ​រយ​ទាប​ជាង​កូនៗ​ដែល​ម្តាយ​របស់​ខ្លួន​មិន​ជក់​បារី​។​ នៅ​ពេល​មាន​អាយុ​៨ឆ្នាំ​ ក្មេងៗ​ដែល​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្សែង​បារី​អំឡុង​នៅ​ក្នុង​ផ្ទៃ​ មាន​កម្រិត​កូឡេស្តេរ៉ូល​HDL​ប្រមាណ​១.៣មីលីម៉ូលក្នុង​១លីត្រ​ធៀប​ទៅ​នឹង​ កម្រិត​ធម្មតា​ដែល​មាន​១.៥មីលីម៉ូល​ក្នុង​១លីត្រ​។​បញ្ហា​នេះ​អាច​នាំ​ឲ្យ​ ពួក​គេ​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​បេះ​ដូង​ដល់​១៥% ។

បណ្តា​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រមាន​ថា​ ស្ត្រី​ទាំង​ឡាយ​ដែល​ជក់​បារី​ក្នុង​ពេល​មាន​គភ៌ធ្វើ​ឲ្យ​កម្រិត​កូ​ឡេស្តេរ៉ូល​«ល្អ»កូន​មិន​ទាន់​កើត​របស់​ពួក​គេ​ចុះ​ទាប​។
អ្ន​ក​ស្រាវ​ជ្រាវ​មក​ពី​សាលក​វិទ្យា​ល័យ​ស៊ីដនី​បាន​រក​ឃើញ​ថា កូន​ៗ​រដែល​​ម្តាយ​របស់​ពួក​គេ​​ជក់​បារី​អំឡុង​មាន​គភ៌​ធ្វើ​ឲ្យ​កម្រិត​HDLចុះ​ថយ១០​ភាគ​រយ​ទាប​ជាង​កូនៗ​ដែល​ម្តាយ​របស់​ខ្លួន​មិន​ជក់​បារី​។​ នៅ​ពេល​មាន​អាយុ​៨ឆ្នាំ​ ក្មេងៗ​ដែល​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្សែង​បារី​អំឡុង​នៅ​ក្នុង​ផ្ទៃ​មាន​កម្រិត​កូឡេស្តេរ៉ូល​HDL​ប្រមាណ​១.៣មីលីម៉ូលក្នុង​១លីត្រ​ធៀប​ទៅ​នឹង​កម្រិត​ធម្មតា​ដែល​មាន​១.៥មីលីម៉ូល​ក្នុង​១លីត្រ​។​បញ្ហា​នេះ​អាច​នាំ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​បេះ​ដូង​ដល់​១៥% ។

កូឡេស្តេរ៉ូលHDLជា​រឿយ​ៗ​គឺ​សំ​ដៅ​ទៅ​រក​កូឡេស្តេរ៉ូល​«ល្អ​»។ វា​ដើរ​តួ​នាទី​យ៉ាង​សំ​ខាន់​នៅក្នុង​ការ​ការ​ពារ​ប្រឆាំង​នឹង​ការកកស្ទះ​សរសៃ​ឈាម​(Atherosclerosis)។​ បើ​មិន​បាន​ព្យាបាល​ឲ្យ​ទាន់​ពេល ខ្លាញ់​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ស្ទះសរសៃ​ឈាម​បណ្តាល​ឲ្យ​បេះ​ដូង​គាំង​។​
លោកសា​ស្ត្រា​ចារ្យ​David Celermajer​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា​៖«លទ្ធផល​របស់​យើង​បាន​បង្ហាញ​ថា​ ការជក់​បារី​អំឡុង​មាន​ផ្ទៃ​ពោះ​បំ​ផ្លាញ​សុខភាព​ទារក​ខណៈដែល​ពួក​គេ​កំពុង​តែ​អភិវឌ្ឍប្រែប្រួល​នៅ​ក្នុង​ផ្ទៃ​ម្តាយ»។

ការជក់​បារី​អំឡុង​និង​ក្រោយ​មាន​ផ្ទៃ​ពោះ​ត្រូវបាន​គេ​ដឹង​ថា សុទ្ធ​តែ​ផ្តល់​អវិជ្ជ​មាន​ដល់​សុខភាព​ក្មេង​។​ រហូត​មក​ដល់​ពេល​នេះ បណ្តា​អ្នក​វិទ្យា​សាស្ត្រ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ចំនួន​ផ្សែង​បារី​កម្រិត​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បេះ​ដូង​កុ​មារ​ទៅ​ថ្ងៃ​អនាគត​​ ៕