ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគី​ស្ថាន​ត្រៀម​ឡើង​ជា​ប្រទេស​មហា​អំណាច​​នុយ​ក្លេ​អ៊ែរ៍​​លំដាប់​ទី​៥

14 ឆ្នាំ មុន

ស្រាវជ្រាវ ៖ តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ​ផ្សាយ​ឱ្យ​ដឹង​ថា ​សហ​រដ្ឋ​អាមេ​រិក មាន​ជំនឿ​​ថា បច្ចុ​ប្បន្ន​​ប្រទេស​ប៉ាគី​ស្ថាន មាន​​គ្រាប់​បែក​​​នុយ​​ក្លេ​អ៊ែរ៍​ជាង​១០០​គ្រាប់ និង​ជិត​ផ្តួល​តំណែង​​របស់​អង់​គ្លេស​​ជា​ប្រទេស​មហា​អំណាច​នុយ​ក្លេ​អ៊ែរ៍​​ស្ថិត​នៅ​លំដាប់​​ទី​៥ នៅ​លើ​​​ពិភព​លោក ។ចំនួន​​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ៍​របស់​ប្រទេស​​ប៉ាគី​ស្ថាន​​បាន​កើន​ឡើង​​ជិត​៤០% ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ខណៈ​ពេល​ប្រទេស​​គ្រង​តំណែង​​មហា​អំណាច​នុយ​ក្លេ​អ៊ែរ៍​ពិភព​លោក​នា​ពេល​បច្ចុ​ប្បន្ន​​រួម​មាន

ស្រាវជ្រាវ ៖ តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ​ផ្សាយ​ឱ្យ​ដឹង​ថា ​សហ​រដ្ឋ​អាមេ​រិក មាន​ជំនឿ​​ថា បច្ចុ​ប្បន្ន​​ប្រទេស​ប៉ាគី​ស្ថាន មាន​​គ្រាប់​បែក​​​នុយ​​ក្លេ​អ៊ែរ៍​ជាង​១០០​គ្រាប់ និង​ជិត​ផ្តួល​តំណែង​​របស់​អង់​គ្លេស​​ជា​ប្រទេស​មហា​អំណាច​នុយ​ក្លេ​អ៊ែរ៍​​ស្ថិត​នៅ​លំដាប់​​ទី​៥ នៅ​លើ​​​ពិភព​លោក ។

ចំនួន​​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ៍​របស់​ប្រទេស​​ប៉ាគី​ស្ថាន​​បាន​កើន​ឡើង​​ជិត​៤០% ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ខណៈ​ពេល​ប្រទេស​​គ្រង​តំណែង​​មហា​អំណាច​នុយ​ក្លេ​អ៊ែរ៍​ពិភព​លោក​នា​ពេល​បច្ចុ​ប្បន្ន​​រួម​មាន ​សហ​រដ្ឋ​អាមេ​រិក ​​រុស្ស៊ី បារាំង ចិន និង​អង់​គ្លេស​​ ដោយ​ស្ថិតនៅ​​លំដាប់​ថ្នាក់​​បន្ត​បន្ទាប់ ។

​ក្នុង​អំឡុង​ពេល​មុន​នេះ ​​ប្រមុខ​កង​ទ័ព​ប៉ាគី​ស្ថាន​​បញ្ជាក់​ឱ្យ​ដឹង​ថា ​ប៉ា​​គីស្ថាន​​ចាំ​បាច់​ត្រូវ​​បង្កើន​ចំនួន​គ្រាប់​​បែក​នុយ​ក្លេ​អ៊ែរ៍​​សម្រាប់​ប្រើ​ប្រាស់​​ក្នុង​​ការ​តបត​ និង​ប្រឆាំង​លើ​សក្តានុ​ពល​​គ្រាប់​បែក​​​នុយ​​ក្លេ​អ៊ែរ៍​របស់​ឥណ្ឌា​​ជា​ប្រទេស​​ជិត​ខាង ។ កាល​ពី​ពេល​មុន​នេះ​ប្រទេស​​ប៉ាគីស្ថាន ​និង​ឥណ្ឌា​​ធ្លាប់​បាន​សាក​ល្បង​​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ៍ កាល​ពី​ឆ្នាំ​១៩៩៨ និង​ធ្លាប់​ប្រយុទ្ធ​គ្នា​ចំនួន​៣លើក ចាប់​តាំង​ពី​ប៉ាគី​ស្ថាន​បំបែក​ខ្លួន​ចេញ​​ពី​ឥណ្ឌា​​កាលពី​ឆ្នាំ​១៩៤៧។

​ការ​វិភាគ​​ខាង​លើ​​​របស់​សហ​រដ្ឋ​អាមេ​រិក​បាន​ផ្អែក​​លើ​ចំនួន​ការ​ផលិត​​សារ​ធាតុ​ភ្លុយ​តូនី​ញ៉ូម និង​​អ៊ុយ​​រ៉ា​​​នីញ៉ូម ​​ដោយ​អ្នក​ជំនាញ​មួយ​ចំនួន​ជឿ​ថា ប៉ាគី​ស្ថាន​​មាន​​គ្រាប់​បែក​​នុយ​ក្លេ​អ៊ែរ៍​ច្រើន​ជាង​១១០​គ្រាប់ ។ គ្រាប់​បែក​​នុយ​ក្លេ​អ៊ែរ៍​​ទាំង​នេះ​ត្រូវ​បាន​កំណត់​ទំហំ​ឱ្យ​នៅ​តូច​សម្រាប់​​យក​ទៅ​ភ្ជាប់​ជា​មួយ​កាំជ្រួច​​ដែល​មាន​រយៈ​ចម្ងាយ​​បាញ់​បាន​ឆ្ងាយ​ជាង​១.២៤៥​ម៉ៃល៍ ឬ​ប្រហែល​២.០០០​​គីឡូ​​ម៉ែត្រ ​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ធំៗ​របស់​ឥណ្ឌា និង​អ្នក​ខ្លះ​ទៀត​ប៉ាន់​ប្រមាណ​ថា ​គ្រាប់​បែក​​នុយ​ក្លេ​អ៊ែរ៍​​ទាំង​នេះ​ត្រូវ​​បាន​រក្សា​ទុក​ក្នុង​ឃ្លាំង​អាវុធ​​នៅ​ទូទាំង​ប្រទេស ​​រួម​ទាំង​ទី​​កន្លែង​​មួយ​ចំនួន​ទៀត​​ដោយ​រក្សា​ទុក​​ក្នុង​មូល​ដ្ឋាន​​ទ័ព​អាកាស​ដ៏​ធំ​បំផុត​​ក្នុង​ប្រទេស​។

​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ ​​អ្នក​វិភាគ​​មួយ​ចំនួន​​បាន​បង្ហាញ​​នូវ​ចម្ងល់​ក៏​ដូច​ជា​ក្តី​បារម្ភ​​ថា តើ​រដ្ឋា​ភិបាល​​របស់​​លោក​ប្រធានា​ធិបតី​​​អាស៊ីហ្វ អាលី សាដា​លី អាច​ដឹក​នាំ​ប្រទេស​​ប៉ាគី​ស្ថាន​ឱ្យ​​មាន​សម​តុល​ទាំង​ផ្នែក​​យោធា​ និង​ជីវ​ភាព​​​​រស់​​នៅ​របស់​ប្រជា​​ជន​បាន ឬ​អត់? ក្នុង​ខណៈ​​ដែល​ប្រទេស​​ខ្លួន​​កំពុង​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ក្រីក្រ​ ប៉ុន្តែ​បែរ​ជា​​បង្កើន​ចំនួន​​​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ៍​​ទៅ​វិញ៕