ខេត្តស្ទឹងត្រែង ៖ មិនមែនមានន័យថា មានការសង្ស័យទៅលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការនោះទេ ប៉ុន្តែជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនិងបង្កើតក្រុមការងារលេខា
ធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ដើម្បីបង្ហាញពីភាពត្រឹមត្រូវច្បាស់លាស់ពីភាពស្អាតស្អំរបស់មន្ត្រីរាជការដែលមិនមានការពាក់ព័ន្ធនិងគ្រឿងញៀន។ នេះបើតាមការលើកឡើងរបស់លោក ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋាន កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះទៅធ្វើតេស្តរកសារធាតុញៀនជូនដល់ថ្នាក់ដឹកនាំមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យានៃសាខាពន្ធដាខេត្តស្ទឹងត្រែង ។
លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធនធានមនុស្ស គឺសំខាន់ខ្លាំងណាស់ដែលត្រូវទៀមទារអោយមានគុណភាពដែលប្រកបទៅដោយគុណវឌ្ឍ មានប្រាជ្ញា មានភាពច្បាស់លាស់ មានភាពវាងវៃនៃការអនុវត្តការងារសំដៅអ្នករាជការពោពេញដោយថាមពល ។
លោកអភិបាលរង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏បានលើកឡើងបន្ថែមថា ការធ្វើតេស្តរកសារធាតុញៀននៅសាខាពន្ធដាខេត្តស្ទឹងត្រែងនាពេលនេះ មិនមែនមានន័យថា យើងមានការសង្ស័យទៅលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាខាពន្ធដាខេត្តស្ទឹងត្រែងនោះទេ ប៉ុន្តែជាបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលលេខ០១ បប គឺមានន័យយើងបោសសំអាតផ្ទះយើង និងបង្ហាញពីភាពត្រឹមត្រូវច្បាស់លាស់ និងកិត្យានុភាពរបស់អង្គភាពមួយតាមរយៈការធ្វើតេស្តដើម្បីបង្ហាញមហាជនពីភាពស្អាត់ស្អំរបស់មន្ត្រីរាជការដែលមិនមានការពាក់ព័ន្ធនិងគ្រឿងញៀន ។ ហើយរាល់មន្ត្រីរាជការដែលតេស្តរកឃើញថា មានការពាក់ព័ន្ធនិងត្រូវបណ្តេញចេញពីក្រខណ្ឌយ៉ាងពិតប្រាកដ ។
ប្រធានសាខាពន្ធដាខេត្តស្ទឹងត្រែងស្ទឹងត្រែងលោក ថន ប៊ុនយ៉ន បានលើកឡើងថា ការធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីនិងមន្ត្រីជាប់កិច្ចសន្យានៃសាខាពន្ធដាខេត្តស្ទឹងត្រែង
នាពេលនេះ ជាការចូលរួមអនុវត្តបទបញ្ជារបស់ម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ននានានិងរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយស្មារតីទទួលខុសត្រូវ។
លោកបន្ថែមទៀតថា នៅក្នុងសាខាពន្ធដាខេត្តស្ទឹងត្រែងមានថ្នាក់ដឹកនាំ រួមទាំងមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាចំនួន២៦នាក់ដែលត្រូវធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងនោះមានស្ត្រីចំនួន៩នាក់ ។ ជាលទ្ធផល ថ្នាក់ដឹកនាំ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាចំនួន២៦នាក់នៃសាខាពន្ធដារខេត្តស្ទឹងត្រែងដែលបានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រទទួលបានលទ្ធផលអវិញ្ជមានទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ