ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់វ៉ុនកូរ៉េខាងត្បូង ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ

6 ខែ មុន

ប្រទេសកូរ៉េខាងត្បូង ៖ ប្រភពកាសែតកូរ៉េខាងត្បូង Chosun Daily កាលពីថ្ងៃទី៩ ខែធ្នូ ឆាំ្ន ២០២៤ បានឱ្យដឹងថា…

0:00
0:00

ប្រទេសកូរ៉េខាងត្បូង ៖ ប្រភពកាសែតកូរ៉េខាងត្បូង Chosun Daily កាលពីថ្ងៃទី៩ ខែធ្នូ ឆាំ្ន ២០២៤ បានឱ្យដឹងថា ប្រាក់វ៉ុនកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយអត្រាប្តូរប្រាក់ ១,៤២៦វ៉ុន ស្មើនឹង១ដុល្លារ គឺជាកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។

ការធ្លាក់ថ្លៃប្រាក់វ៉ុនបានកើតឡើង នៅពេលប្រទេសកូរ៉េខាងត្បូងជួបនឹងភាពមិនប្រាកដប្រជាផ្នែកនយោបាយ បន្ទាប់ពីការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី យូន សកយ៉ល (Yoon Suk Yeol) ទទួលរងបរាជ័យ ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចល ពោលគឺក្រោយការប្រកាសរយៈពេលខ្លី កាលពីសប្តាហ៍មុន។

នេះគឺជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ ដែលអត្រាប្តូរប្រាក់វ៉ុន-ដុល្លារ បានចាប់ផ្តើមជួញដូរលើសពីសញ្ញាសម្គាល់ ១,៤២០វ៉ុនក្នុង១ដុល្លារ។ តម្លៃប្រាក់វ៉ុនបានធ្លាក់ចុះ បន្ទាប់ពីចលនារបស់សភាជាតិកូរ៉េខាងត្បូង ដើម្បីចោទប្រកាន់លោកប្រធានាធិបតី យូន សកយ៉ល និងទាមទារឱ្យលោកចុះចេញតំណែងនោះ បង្កឱ្យមានការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយអូសបន្លាយ។

រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ បោះឆ្នោតលើសំណើចោទប្រកាន់ប្រឆាំងលោកប្រធានា​ធិបតី យូន សកយ៉ល។ ទោះយ៉ាងណាក៏ដោយ ការបោះឆ្នោតជាប់គាំង បន្ទាប់ពីភាគច្រើននៃសមាជិកគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចបានបដិសេធមិនចូលរួម បើទោះបីជាសមាជិកបក្សប្រឆាំងទាំង១៩២នាក់ បានបោះឆ្នោតរួមជាមួយតំណាងរាស្រ្តគណបក្សកាន់អំណាចបីរូប យ៉ាងណាក៏ដោយ។ ហើយចាប់តាំងពីពេលនោះមក គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់បានប្រកាសពីផែនការចលនាប្រឆាំងឡើងវិញក្នុងសប្តាហ៍នេះ ដែលជាសញ្ញានៃការបន្តភាពចលាចលនយោបាយ។

បណ្តាអ្នកវិភាគបាននឹងកំពុងពិនិត្យឡើងវិញនូវការព្យាករណ៍អត្រាប្តូរប្រាក់វ៉ុន-ដុល្លារ។ តួយ៉ាង លោក Min Kyung-won អ្នកស្រាវជ្រាវធនាគារកូរ៉េ Woori Bank បានអះអាងថា «ការរំពឹងទុកនៃភាពចលាចលនយោបាយដែលអូសបន្លាយក្នុងប្រទេសកូរ៉េ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យថយចុះយ៉ាងខ្លាំង នៃតម្លៃប្រាក់វ៉ុន។ ចំណែកឯលោក Park Sang-hyun សេដ្ឋវិទូនៅក្រុមហ៊ុន iM Securities បានបន្ទរពីការព្រួយបារម្ភស្រដៀងគ្នានេះ ដោយគូសបញ្ជាក់ថា «ហានិភ័យនយោបាយក្នុងស្រុក នឹងមានឥទ្ធិពលកាន់តែខ្លាំងលើអត្រាប្តូរប្រាក់វ៉ុន និងដុល្លារនាពេលនេះ។ អត្រាប្តូរប្រាក់ទំនងជានឹងនៅតែស្ថិតក្នុងអត្រា ១,៤១០ ដល់ ១,៤៦០វ៉ុនក្នុង១ដុល្លារ នៅក្នុងសប្តាហ៍នេះ។

ក្រឡេកទៅលោក Lee Joo-won សេដ្ឋវិទូនៅក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Daeshin Securities បានកត់សម្គាល់ថា វានឹងពិបាកក្នុងការប្រមើលមើលការវិលត្រឡប់មកវិញដ៏សំខាន់ នៃតម្លៃប្រាក់វ៉ុនក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ អត្រាប្តូរប្រាក់វ៉ុនដុល្លារទំនងនឹងបន្តប្រែប្រួលទៀត រហូតដល់ភាពមិនប្រាកដប្រជាផ្នែកនយោបាយត្រូវបានដោះស្រាយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ