ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ ត្រូវ​នគរបាល​ក្រុងប៉ៃលិន ឃាត់ខ្លួន​០៩​នាក់ យក​មក​អប់រំ និង​ធ្វើ​កិច្ចសន្យា

1 ខែ មុន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុងប៉ៃលិន បាន​ចុះ​ឃាត់ខ្លួន​ក្មេង​ទំនើង ដែល​បង្ហោះ​ម៉ូតូ​១​ក្រុម នៅ​ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុងប៉ៃលិន បាន​ចុះ​ឃាត់ខ្លួន​ក្មេង​ទំនើង ដែល​បង្ហោះ​ម៉ូតូ​១​ក្រុម នៅ​ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ក្មេង​ទំនើង​នេះ បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ ។

ប្រភព​ព័ត៌មាន​ពី​លោក យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​តា​វ៉ៅ ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ ដែល​ក្រុម​ក្មេង​ទំនើង​កំពុង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ក៏​ឃាត់​នាំ​ខ្លួន​ក្មេង​ទំនើង​ចំនួន​០៩​នាក់ រួម​ជាមួយ​ម៉ូតូ ចំនួន​០៤​គ្រឿង ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​តា​វ៉ៅ ដើម្បី​សួរនាំ​អប់រំ ។

លោក​អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​បន្ត​ទៀត​ថា ក្មេង​ទំនើង​ទាំងអស់ រួម​មាន ៖
ទី​១.​ឈ្មោះ សុ​ភី ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្មាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ម្ចាស់​ម៉ូតូ​)
ទី​២.​ឈ្មោះ វ៉ា​ន់ សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ម្ចាស់​ម៉ូតូ​)
ទី​៣.​ឈ្មោះ រ៉​ម ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​កម្មករ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ម្ចាស់​ម៉ូតូ​)
ទី​៤.​ឈ្មោះ ព្រឹក វាសនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ម្ចាស់​ម៉ូតូ​)
ទី​៥.​ឈ្មោះ ប៉ែន សុខសាន្ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​អ្នក​រួម​ដំណើរ​)
ទី​៦.​ឈ្មោះ ឆាង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​អ្នក​រួម​ដំណើរ​)
ទី​៧.​ឈ្មោះ រ៉​ម បូ​រី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​អូរ​កម្មករ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​អ្នក​រួម​ដំណើរ​)
ទី​៨.​ឈ្មោះ ប៉ែន លី​ថុ​ល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​អ្នក​រួ​ដំណើរ​)
និង​ទី​៩.​ឈ្មោះ ដា សុ​មិ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​អ្នក​រួម​ដំណើរ​) ។

លោក​បញ្ជាក់​ថា វត្ថុ​តាង​មាន​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ០៤​គ្រឿង មាន ៖
ទី​១-​ម៉ូតូ​ឆ្នាំ​២០១៣ ព​ណ៍​ខ្មៅ ស្លាក​លេខ (​គ្មាន​)
ទី​២-​ម៉ូតូ​ឆ្នាំ​២០២០ ព​ណ៍​ខ្មៅ ស្លាក​លេខ​(​គ្មាន​)
ទី​៣-​ម៉ូតូ​ឆ្នាំ​២០១៨ ព​ណ៍​ខ្មៅ ស្លាក​លេខ ប៉ៃលិន 1C-3710
និង​ទី​៤-​ម៉ូតូ​ឆ្នាំ​២០២៤ ព​ណ៍​ខ្មៅ ស្លាក​លេខ ប៉ៃលិន 1D-2662 ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​អធិការ​ក្រុងប៉ៃលិន ក៏​បាន​ស្នើ​សុំ​គោលការណ៍​លោកស្នងការ ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ដោយ​អនុញ្ញាតិ​ឱ្យ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ចេញ​មក​ធានា​យក​ទៅ​ផ្ទះ​វិញ​។ ចំណែកឯ​ម៉ូតូ​ទាំងអស់ ត្រូវ​បាន​ដកហូត រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​អូរ​តា​វ៉ៅ រយៈពេល​បី​ខែ ទើប​ឱ្យ​យក​ទៅ​ប្រើប្រាស់​នៅផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ