ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​ការណ៍​ថ្មី​នៅ​ស៊ីរី, ពួក​​ឧទ្ទាម​វា.​យ​ប្រ.ហារ​ខេ​ត្ត​អាឡេប៉ូ និង​អ៊ីត​លីប

5 ថ្ងៃ មុន

ទី​ក្រុង​ដាម៉ាស់​៖ មាន​ព្រឹត្តិ​ការណ៍​​វិវត្ត​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​នៅ​ប្រទេស​ស៊ីរី​នៅ​ពេល​ពួក​ឧទ្ទាម​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោ​កអាល់​អាសាត​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ​នោះ​នៅ​សុខ​​ៗ​​ពួក​គេ​​​​​វាយ​​​ដណ្ដើម​បាន​ខេត្ត​អាឡេប៉ូ (Aleppo)​​។ ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី និង​ពួក​ឧទ្ទាម​ចាប់​ផ្ដើម​ផ្ទះ​ឡើង​កាន់​តែ​ខ្លាំង​ហើយ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​។ ឆាក​ប្រយុទ្ធ​គ្នា​ដ៏​សន្ធាប់​នៅ​ប្រទេស​ស៊ីរី​ភាគ​ពាយព្យ​ត្រឹម​តែ​រយៈ​ពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​បាន​ឆក់​យក​ជីវិត​ជន​ស៊ីវិល​២៧​នាក់​។ ​ក្នុង​នោះ​​ក៏​មាន​កុមារ​៨​នាក់​​ផង​ដែរ​។ នេះ​បើ​យោង​តាម​លោក​ដេវីដ ខាដេន (David…

ទី​ក្រុង​ដាម៉ាស់​៖ មាន​ព្រឹត្តិ​ការណ៍​​វិវត្ត​ថ្មី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​​នៅ​ប្រទេស​ស៊ីរី​នៅ​ពេល​ពួក​ឧទ្ទាម​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោ​កអាល់​អាសាត​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ​នោះ​នៅ​សុខ​​ៗ​​ពួក​គេ​​​​​វាយ​​​ដណ្ដើម​បាន​ខេត្ត​អាឡេប៉ូ (Aleppo)​​។ ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី និង​ពួក​ឧទ្ទាម​ចាប់​ផ្ដើម​ផ្ទះ​ឡើង​កាន់​តែ​ខ្លាំង​ហើយ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​។

ឆាក​ប្រយុទ្ធ​គ្នា​ដ៏​សន្ធាប់​នៅ​ប្រទេស​ស៊ីរី​ភាគ​ពាយព្យ​ត្រឹម​តែ​រយៈ​ពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​បាន​ឆក់​យក​ជីវិត​ជន​ស៊ីវិល​២៧​នាក់​។ ​ក្នុង​នោះ​​ក៏​មាន​កុមារ​៨​នាក់​​ផង​ដែរ​។ នេះ​បើ​យោង​តាម​លោក​ដេវីដ ខាដេន (David Carden) ជា​អ្នក​សម្រប​សម្រួល​ផ្នែក​មនុស្ស​ធម៌​នៅ​ប្រទេស​ស៊ីរី​។ អំពើ​ហិង្សា​ចុង​ក្រោយ​នេះ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ធ្ងន់​ធ្ងរ​មិន​ធ្លាប់​មាន​រវាង​គូ​បដិ​បក្ខ​ទាំង​ពីរ​។

ពួក​ឧទ្ទាម​ដែល​ដឹក​នាំ​ដោយ​ក្រុម​ឥស្លាម​និយម​ ហាយ៉ាត​ ថារៀ​ អាល់​សាម (Hayat Tahrir al-Sham) ​វាយ​ឆ្មក់​កាល​ពី​ថ្ងៃ​ពុធ​ចូល​ខេត្ត​អាឡេប៉ូ និង​ដណ្ដើម​បាន​ទី​ក្រុង​ និង​ភូមិ​រាប់​សិប​កន្លែង​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​លោក​អាល់​អាសាត​។ កង​ទ័ព​រដ្ឋា​ភិបាល​ស៊ីរី​ថ្លែង​ថា​ខ្លួន​នៅ​តែ​បន្ត​វាយ​ប្រយុទ្ធ​ទល់​នឹង​ពួក​ឧទ្ទាម​នៅ​ឡើយ​ទេ​ មាន​ន័យ​ថា​ពួក​ឧទ្ទាម​មិន​ទាន់​វាយ​យក​បាន​ទាំង​ស្រុង​​ឡើយ​។

កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ថ្លែង​បន្ត​ទៀត​ថា​ការ​ប្រយុទ្ធ​គ្នា​ថ្មី​ៗ​នេះ​ធ្វើ​ឱ្យ​ពួក​ឧទ្ទាម​បាត់​បង់​កម្លាំង​ប្រយុទ្ធ​មិន​តិច​នាក់​​ទេ​នៅ​តំបន់​ជន​បទ​នៃ​ខេត្ត​អាឡេប៉ូ (Aleppo) និង​ខេត្ត​អ៊ីត​លីប (Idlib)​។ លោក​មហាមេត​ ហ៊ូសេន (Mohamed Hussein) ជា​ទាហាន​​​ឧទ្ទាម​ដែល​ចូល​រួម​ច្បាំង​ជា​មួយ​ក្រុម​ហាយ៉ាតដែរ​នោះ​​អះ​អា​ង​ថា​ការ​វាយ​ប្រហារ​លើក​នេះ​​​ទទួល​បាន​ជោគ​ជ័យ​។ យុទ្ធ​នា​ការ​នេះ​ចាប់​ផ្ដើម​កាល​ពី​បី​ថ្ងៃ​មុន​។ នៅ​ទី​បញ្ចប់​ អរ​គុណ​ព្រះ​ជា​ម្ចាស់​ យើង​រំដោះ​បានទាំង​ស្រុង​​​តំបន់​ជន​បទ​នៅ​ភាគ​ខាង​លិចក្រោម​កិច្ច​សហ​ការ​ពី​យុទ្ធ​ជន​មូចា​ហៃ​ឌីន (Mujahideen)។​​

ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​នេះ​ យោធា​រដ្ឋា​ភិបាល​ស៊ីរី​អះ​អាង​ថា​ខ្លួន​មិន​ទាន់​របូត​ទី​តាំង​ណា​មួយ​នៅ​ឡើយ​ទេ​ ហើយ​ខ្លួន​នៅ​តែ​បន្ត​វាយទប់​ទល់​នឹង​កម្លាំង​វាយ​លុក​របស់​ពួក​ឧទ្ទាម​។ យោធា​​រដ្ឋា​ភិបាល​ស៊ីរី​ថ្លែង​ថា​យុទ្ធ​ជន​របស់​ពួក​ឧទ្ទាម​ស្លាប់​ដូច​គេ​ហាល​អីចឹង​នៅ​តំបន់​ជន​បទ​នៃ​ខេត្ត​អាឡេប៉ូ និង​អ៊ីត​លីប​។ នេះ​ជា​ការ​​វាយ​ប្រហារទ្រង់​ទ្រាយ​ធំ​បំផុត​របស់​ពួក​​​​ឧទ្ទាម​​ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ