ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ការ​រីក​ចម្រើន​ផ្នែក​ឌី​ជី​ថ​ល បាន​ប្រឈម​មុខ​នឹង​បញ្ហា​បន្ទាន់ ដែល​គំ​រា​.​ម​កំហែង​ដល់​សង្គម ស្ថិរភាព​សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ប្រឡាក់​ប្រឡូក​ដោយ​សកម្មភាព​នៃ​ការ​បោកប្រាស់​តាម​អ៊ី​ន​ធើ​ណេ​ត ។ ការ​រីកសាយ​ភាយ​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ​ជា​រឿយ​ៗ​ដំណើរការ​ដោយ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ដែល​បាន​រៀបចំ​ដោយ​បរទេស ដែល​បាន​កំណត់​គោលដៅ​ដល់​មនុស្ស​នៅ​បរទេស ។…

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ការ​រីក​ចម្រើន​ផ្នែក​ឌី​ជី​ថ​ល បាន​ប្រឈម​មុខ​នឹង​បញ្ហា​បន្ទាន់ ដែល​គំ​រា​.​ម​កំហែង​ដល់​សង្គម ស្ថិរភាព​សេដ្ឋកិច្ច និង​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ប្រឡាក់​ប្រឡូក​ដោយ​សកម្មភាព​នៃ​ការ​បោកប្រាស់​តាម​អ៊ី​ន​ធើ​ណេ​ត ។

ការ​រីកសាយ​ភាយ​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ​ជា​រឿយ​ៗ​ដំណើរការ​ដោយ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ដែល​បាន​រៀបចំ​ដោយ​បរទេស ដែល​បាន​កំណត់​គោលដៅ​ដល់​មនុស្ស​នៅ​បរទេស ។ តែ​វា​ធ្វើ​ឲ្យ​ខូច​មុខមាត់​ប្រទេស ដូចនេះ​ការ​ចាត់វិធានការ គួរតែ​ធ្វើ​ដោយ​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងនេះ ។

មក​ដល់​ពេល​នេះ នៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​មិនមែន​កម្ពុជា​ឈរ ឬ​អង្គុយ​អោបដៃ មើល​បញ្ហា​នោះ​ទេ គឺ​បាន​ចាត់វិធានការ​ណ៍​ជា​បន្តបន្ទាប់ ប៉ុន្តែ​វា​នៅ​តែ​បន្ត​មាន ហើយ​កម្ពុជា​នៅ​តែ​រង គ្រោះ​នឹង​ការ​ចោទប្រកាន់​ដែល​ទាមទារ​ឲ្យ​កម្ពុជា​កាន់តែ​យកចិត្តទុកដាក់​បន្ថែម​ទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថ្មី​ៗ​នេះ​ថា ជនល្មើស​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ កាន់តែ​កាច​សាហាវ និង​ឃោរឃៅ​ទៅ​ៗ​តាម​ពេលវេលា ដែល វា​ចាំបាច់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ ។

ជា​ការ​ពិត ការ​លើក​ឡើង​នេះ​ពិតជា​ត្រឹមត្រូវ ពីព្រោះ​ថា មក​ដល់​ពេល​នេះ​ភាព​ងាយស្រួល​ដែល​ផ្តល់​ដោយ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទាក់ទង​នឹង​ការ​ផ្ទេរ​ប្រាក់ និង​ការ​ទូរ​ទាត់​ប្រាក់​ក៏​បាន​ធ្វើ​ឱ្យ​ឧ​ក្រិ​.​ដ្ឋ​ជន ដូច​ជា អ្នក​ជួញដូរ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បាន​កំពុង​តែ​ធ្វើ​ឲ្យ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ទាំងនោះ​បន្តសកម្មភាព​បាន​យ៉ាង​ងាយស្រួល​ជាង​ពី​មុន ។ តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆមាស​ដំបូង​នៃ​ឆ្នាំ​២០២៤ ឧ​ក្រិ​.​ដ្ឋ​កម្មនេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​សេដ្ឋកិច្ច​អស់​ចំនួន​ជិត​៤០​លាន​ដុល្លារ ហើយ​វា​បាន​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ក៏​ដូច​ជា មុខមាត់​ប្រទេស​ដែល​គួរតែ​លើកកម្ពស់​សកម្មភាព​បន្ថែម​ទៀត ។

ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាព​ស្មុ​គ្រ​ស្មាញ ចាប់ពី​ការ​ក្លែងបន្លំ​ការ​វិនិយោគ និង​គម្រោងការ​បន្លំ​រហូត​ដល់​ការ​ជំរិត​ទារប្រាក់ ។ ប្រតិបត្តិការ​ទាំងនេះ​ជា​រឿយ​ៗ​មិនសូវ​ជា​ពាក់ព័ន្ធ​នឹង​កម្ពុជា​ទេ ទាំង​ជន​រង​គ្រោះ និង​អ្នក​ប្រព្រឹត្ត ហើយ​ក៏​មិន​ចំពោះ​អ្នកទេសចរ​ដែរ ។ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ពួក​គេ​បាន​យក​កម្ពុជា​ធ្វើ​ជាទី​តាំង​ដែល​នាំ​ឲ្យ​វា​ប្រឡាក់​ប្រឡូក​នឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស ។

ក្រុម​ជន​សង្គម​ងងឹត​ទាំងនោះ​បាន​ប្រើប្រាស់​កម្ពុជា​ជាទី​តាំង​នៃ​សកម្មភាព​កេងប្រវ័ញ្ច​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ដូច​ជា យុវជន​ដែល​គ្មាន​ការងារ​ធ្វើ ឬ​ពលករ​ចំណាកស្រុក ដោយ​ទាក់ទាញ​ពួក​គេ​ឱ្យ​ក្លាយជា​អ្នកសមគំនិត​ដោយ​មិនដឹង​ខ្លួន ។

សកម្មភាព​ទាំងនេះ​បាន​បណ្តាល​ឱ្យ​មានការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ជន​រង​គ្រោះ​នៅ​ទូ​ទាំង​ពិភពលោក និង​បាន​នាំ​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​ការទូត​ជាមួយ​ប្រទេស​ជិតខាង ជា​ពិសេស​នៅ​ពេល​ដែល​ពលរដ្ឋ​បរទេស​ត្រូវ​បាន​កំណត់​គោលដៅ ។
កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ និង​ធុរកិច្ច​កំពុង​ប្រឡាក់​ប្រឡូក​ដោយ​បញ្ហា​នេះ​។ សកម្មភាព​នៃ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនេះ បាន​នាំ​ឱ្យ​មានការ​ផ្សាយ​ព័ត៌មាន​អវិជ្ជមាន និង​ការ​រិះគន់​ពី​អន្តរជាតិ​ជា​ច្រើន​មក​ដល់​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន ។ ដូចនេះ​ការ​ដោះស្រាយ​បញ្ហា​នេះ យ៉ាង​សកម្ម​នឹង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អនុវត្ត​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​បង្កើន​ភាព​ជឿជាក់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ។

កុំ​លេងសើច ហើយ​ធ្វេសប្រហែស ! អំពើ​បោកប្រាស់​តាម​អ៊ី​ន​ធើ​ណេ​ត​ទាំងនេះ បាន​កំពុង​តែ​ធ្វើ​ឱ្យ​ខូច​នូវ​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​កំពុង​រីក​ចម្រើន​នៅ​កម្ពុជា ។ នៅ​ពេល​ដែល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង​សេវាកម្ម​អន​ឡាញ​រីក​ចម្រើន ការ​ធានា​នូវ​បរិយាកាស​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព គឺ​ចាំបាច់ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​លើកទឹកចិត្ត​ដល់​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់ ។ ប្រសិនបើ​ការ​ឆរ​បោក នៅ​តែ​បន្ត​ដោយ​មិន​ឈប់​ឈរ​នោះ​វា​អាច​រារាំង​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​ពី​បរទេស​ដែល​ធ្វើ​ឱ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ជាប់​គាំង ។

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆរ​បោក​តាម​អ៊ី​ន​ធើ​ណេ​ត គឺជា​ការ​ប្រយុទ្ធ​ដើម្បី​បូរណភាព ភាព​រុងរឿង និង​អនាគត​របស់​ប្រទេស​កម្ពុជា ។ ដើម្បី​កុំអោយ​រឿង​នេះ​បន្ត​ប្រឡាក់​ប្រឡូក​កម្ពុជា​បន្ត​ទៀត យើង​គួរតែ​មាន​វិធានការ​ដ៏​ហ្មត់ចត់ និង​ទាមទារ​នូវ​ការ​ប្តេជ្ញា​ចិត្ត​បន្ថែម​ទៀត ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ប្រទេស​មិន​ថា សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ សូ​ម្បី​តែ​វិស័យ​ឯកជន​ក៏​គួរតែ​ចូលរួម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ