ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេលបីថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជិត៥ម៉ឺននាក់

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​រយៈពេល​៣​ថ្ងៃ…

ខេត្តកំពង់ស្ពឺ ៖ លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​រយៈពេល​៣​ថ្ងៃ ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ខេត្តកំពង់ស្ពឺ ទទួល​បាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​សប្បាយ​នៅ​តាម​រមណីយដ្ឋាន​នានា​ប្រមាណ​ជិត​៥​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ មាន​ចំនួន​ត្រឹមតែ​ជិត​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ កើនឡើង​៧៦% ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ លោក រស់ សុខ បាន​បញ្ជាក់​ថា រយៈពេល​ឈប់​សម្រាក​បី​ថ្ងៃនេះ ភ្ញៀវ​ជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទាំងអស់ ក្នុង​ខេត្តកំពង់ស្ពឺ មាន​ចំនួន​៤៩,៣០០​នាក់ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៣ មាន​ចំនួន​២៧,៩៧៩​នាក់ កើនឡើង​៧៦% រីឯ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៦១៥​នាក់ ប្រៀបធៀប​ឆ្នាំ​២០២៣ មាន​ចំនួន​ត្រឹមតែ​៤៣៩​នាក់ កើនឡើង​៤០% ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​៩៥% នៃ​បណ្តា​ឆ្នាំ​កន្លង​មក ។

លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ស្ពឺ បាន​គូសបញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​បុណ្យអុំទូក​រយៈពេល​បី​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​លេង​កម្សាន្ត សប្បាយ​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​មក គឺ​ដោយសារ​តែ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ផ្តើម​ឱ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និង​ការ​រៀបចំ​នៅ​តាម​សហគមន៍​ឱ្យ​មាន​របៀបរៀបរយ និង​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត ពិសេស​បន្ទប់ទឹក ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ ។

ក្នុង​នោះ​ក៏​បាន​ណែនាំ​ទៅ​អ្នក​ដែល​ប្រកប​របរ​លក់ដូរ​នៅ​តាម​សហគមន៍​ឱ្យ​អនុវត្ត​នូវ​ភាពរួស​រាយ​រាក់ទាក់ ដោយ​ស្នាមញញឹម បង្កើន​សេវា​បម្រើ និង​កុំ​ដំឡើង​តម្លៃ​នៃ​ម្ហូបអាហារ និង​សេវា​ផ្សេង​ៗ​ជៀសវាង​ជះ​ផល​អាក្រក់ និង​ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លាចរអា​មិន​ទៅ​លេង​ទៀត ។

ទន្ទឹម​នោះ អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ រួម​នឹង​ប្រជា​ការពារ​ឱ្យ​បង្កើន​ការ​ការពារ និង​រក្សា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទាំងអស់​ដែល​មាននៅ​ក្នុង​ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ