ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងមួយដួងភ្ញាក់ខ្លួនព្រឺត ព្រោះស្ងាត់ៗមានគេសងលុយ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​នៅ​ក្នុង​បទ «​ជីវិត​អ្នកក្រ​» លោក សឿ​ន វី​តា បាន​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​លើ​លោក​ជា​ថ្មី ក្រោយ​លោក​មិន​ដែល​គេច​វេច​រឿង​បំណុល…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​នៅ​ក្នុង​បទ «​ជីវិត​អ្នកក្រ​» លោក សឿ​ន វី​តា បាន​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​លើ​លោក​ជា​ថ្មី ក្រោយ​លោក​មិន​ដែល​គេច​វេច​រឿង​បំណុល ទោះ​តិច ឬ​ច្រើន​នោះ ។

ជា​ការ​ពិត តារា​សម្តែង​លោក សឿ​ន វី​តា ដោយ​កាលពី​កន្លង​ទៅ ​លោក​បាន​ខ្ចី​លុយ​ពី​អ្នកសិល្បៈ​ដូច​គ្នា រយៈពេល​ខ្ចី​ប្រហែល​១​ឆ្នាំ ដោយ​លោក​ទើប​សង ហើយ​បង្ហោះ​សារ​យ៉ាង​ចុក​ដោត​បែប​នេះ​ទៀត​ផង ។

តាម​រយៈ​សំ​ណេ​រដែ​ល​លោក សឿ​ន វី​តា តារា​សម្តែង​ដែល​ធ្លាប់​មាន​បងប្អូន​គាំទ្រ​នោះ លោក​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​លោក ដែល​មានឈ្មោះ Soeun Vita Khmer King Food ជា​ភាសា​អង់គ្លេស​ថា « សាច់​រឿង​ពិត​របស់ខ្ញុំ​ជាមួយ​ប្អូនប្រុស​តារា​ល្បី​កូនកាត់​ចិត្ត​បុណ្យ​ម្នាក់​នេះ ។ ខ្ញុំ​ឆាត​ទៅ​សុំ​ខ្ចី​គាត់​ថា ខ្ចី​តែ​១​ថ្ងៃ​ទេ យក​មក​ទិញ​ដោះ​គោ​កូន កាលពី​១​ឆ្នាំ​មុន តែ​១​ថ្ងៃ​របស់ខ្ញុំ​មក​ដល់​ពេល​នេះ​គឺ​១​ឆ្នាំ​ពេញ ទើបតែ​សង​មិ​ញ ទី 9/11/2024 តែ​ប្អូន​ម្នាក់​នេះ​នៅ​តែ​ស្រលាញ់​ខ្ញុំ​នឹង​ផ្តល់​តម្លៃ​អោយ​ខ្ញុំ ។ សម្រាប់​ខ្ញុំ​ជំពាក់​អ្នក​ណា​តិច ឬ​ច្រើន ត្រូវ​តែ​សង​ទោះ​យូរ ឬ​ឆាប់​ត្រូវ​តែ​សង​គេ​លុយ​គេ​កម្លាំង​ញើស​ឈាម​គេ ។ ជូនពរ​អូន​ល្បីឈ្មោះ​កាន់តែ​ខ្លាំង រៀប​ការ​ហៅ​បង​ផង​» ។

ជាមួយ​គ្នា​នេះ​ដែរ លោក សឿ​ន វី​តា មិន​ត្រឹមតែ​ខ្ចី​មិត្តភក្តិ​អ្នក​ស្គាល់​ក្នុង​សិល្បៈ​នោះ​ទេ ខណៈ​ពេល​ថ្មី​ៗ​នេះ​លោក​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ដែល​មាន​អ្នកសិល្បៈ​ជា​ច្រើន ដែល​បាន​ជួយ​លោក​កាលពី​កន្លង​ទៅ​ដែល​លោក​បាន​បង្ហោះ​ភា្ជ​ប់​ជាមួយ​អ្នកសិល្បៈ​ជា​ច្រើន​តាម​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​កថា​« ខ្ញុំ​មិន​ដែល​ភ្លេចគុណ​បងប្អូន​អ្នកសិល្បៈ​ទាំងអស់​គ្នា​ដែល​ជួយ​សង្គ្រោះ​គ្រួសារ​ខ្ញុំ​ជួយ​លុយ​ទិញ​ដោះ​គោ​កូន ទិញ​អង្ករ ជួយ​ពេល​ខ្ញុំ​វេទនា នៅ​ច្រើន​នាក់​ទៀត​ដែល​ជួយ​ខ្ញុំ​ជូនពរ​បងប្អូន​សុខភាព​ល្អ ជោគជ័យ ខ្ញុំ​ជិត​ឆ្លង​ផុត​ហើយ​នៅ​តែ​១៥​ម៉ឺន​ដុល្លារ​ទៀត​រួច​ហើយ​» ។ ខណៈ​ពេល​ដែល​លោក សឿ​ន វី​តា ខិតខំ​រក​លុយ​ទាំងថ្ងៃទាំងយប់ ក្នុង​មុខ​របស់​ចិញ្ចឹមជីវិត​របស់​លោក​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក សួន រ៉ា​នី​រ៉ា​ស៊ី​នី លោក​ថា ពិតជា​ភ្ញាក់​ព្រឺ​ត​ចំពោះ​លោក​ផ្ទាល់ ខណៈ​ពេល​ដែល​លោក សឿ​ន វី​តា ដែល​លោក​គោរព​ស្រឡាញ់​ទុក​លោក​ដូច​ជា​បងធម៌​បាន​សង​លុយ ខណៈ​ពេល​ការ​ខ្ចី​យូរ​ក្រែង​ដែល​នោះ ។ លោក សួន រ៉ា​នី​រ៉ា​ស៊ី​នី ថា មូលហេតុ​ដែល​លោក​មិន​ទារ​នោះ​ព្រោះ​យល់​ថា លោក​វី​តា ពិតជា​មានទុក្ខ​លំបាក​ជា​ខ្លាំង ខណៈ​ពេល​ដែល​មាន​បំណុល​ជាប់​ខ្លួន​នោះ តែ​លោក​នៅ​ព្យាយាម​សង​ទោះ​វា​តិច ឬ​ច្រើន​នោះ ។

លោក​ថា មូលហេតុ​ដែល​លោក​គោរព​ស្រឡាញ់​លោក វី​តា​នោះ ដោយ​លោក​ជា​មនុស្ស​ដែល​រួសរាយ​នៅ​ក្នុង​សិល្បៈ​ដូច​ជា កាលពី​កន្លង​ទៅ ដែល​លោក​វី​តា តែង​រួសរាយ​ជាមួយ​លោក ពេល​ដែល​ថត​រឿង​ជុំ​គ្នា​នោះ ។

គួរ​បញ្ជាក់​ដែរ ទឹកចិត្ត​ចេះ​ជួយ​គ្នា​ពិតជា​សំខាន់ ខណៈ​ពេល​ដែល​ម្ខាង​ទៀត​មានទុក្ខ​លំបាក ពោល​ក្នុង​ជីវិត​មនុស្ស​គ្មាន​នរណា​សុខ​រហូត ទុក្ខ​ឥត​ល្ហែរ សំខាន់​ការ​តស៊ូ ថ្ងៃ​ណាមួយ​គង់​នឹង​ប្រសើរ​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ