ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​នេសាទ​កូរ៉េ​ខាង​ត្បុង​ព្រឹក​មិ​ញស្លា.ប់​២នា​ក់និង​បាត់​ខ្លួន​១២​នាក់

9 ម៉ោង មុន

ទី​ក្រុ​ងសេអ៊ូល​៖ មាន​ហេតុ​ការណ៍​លិច​ទូក​នេសាទ​របស់​កូរ៉េ​ខាង​ត្បូង​កាល​ពីពេ​ល​ថ្មី​​ៗ​នេះ​នៅ​លើ​តំបន់​មាត់​ច្រាំង​នៃ​កោះ​​ជេ​ជូ (Jeju) ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ​​បាត់​ខ្លួន​មនុស្ស​១២​នាក់​ទៀត​ មិន​ដឹង​ថា​ពួកគេ​​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ ឬ​យ៉ាង​ណា​។​ នេះ​បើ​​​តាម​ការ​បង្ហើប​​ឱ្យ​ដឹង​ពី​ឆ្មាំ​​​សមុទ្រ​កូរ៉េ​ខាង​ត្បូង​។​ នៅ​ពេល​កើត​មាន​ហេតុ​ការណ៍​នេះ​ភ្លាម​ៗ…

ទី​ក្រុ​ងសេអ៊ូល​៖ មាន​ហេតុ​ការណ៍​លិច​ទូក​នេសាទ​របស់​កូរ៉េ​ខាង​ត្បូង​កាល​ពីពេ​ល​ថ្មី​​ៗ​នេះ​នៅ​លើ​តំបន់​មាត់​ច្រាំង​នៃ​កោះ​​ជេ​ជូ (Jeju) ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ​​បាត់​ខ្លួន​មនុស្ស​១២​នាក់​ទៀត​ មិន​ដឹង​ថា​ពួកគេ​​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ ឬ​យ៉ាង​ណា​។​ នេះ​បើ​​​តាម​ការ​បង្ហើប​​ឱ្យ​ដឹង​ពី​ឆ្មាំ​​​សមុទ្រ​កូរ៉េ​ខាង​ត្បូង​។​

នៅ​ពេល​កើត​មាន​ហេតុ​ការណ៍​នេះ​ភ្លាម​ៗ ​ទូក​​នេសាទ​ខ្នាត​ធំ​ជា​ច្រើន​គ្រឿង​ក៏​ប្រញាប់​ចុះ​ធ្វើ​អន្តរា​គមន៍ និង​ស្រង់​បាន​បុគ្គ​លិក​១៥​នាក់​​ចេញ​ពី​ក្នុង​ទឹក​សមុទ្រ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី មនុស្ស​២​នាក់​ដែល​​គេ​​ស្រង់​បាន​​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​១៥​នោះ​​​ត្រូវ​គេ​បញ្ជាក់​ថា​ពួក​គេ​បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ​បន្ទាប់​ពី​​ដឹក​ជញ្ជូន​​ទៅ​ដល់​មាត់​ច្រាំង​ និង​ខិត​ខំ​ជួយ​សង្គ្រោះ​បឋម​​។

មនុស្ស​១៣​នាក់​ទៀត​​ដែល​ស្រង់​ឡើង​គោក​ជា​មួយ​គ្នា​នោះ​ក៏​រង​របួស​ផង​ដែរ​។ គ្រាន់​តែថា​​របួស​របស់​ពួក​គេ​មិន​ធ្ងន់​ធ្ងរ​​​ដល់​ស្លាប់​ទេ​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​​​ស្រី​គីម​ហាន​ណា (Kim Han-na) ជា​មន្ត្រីបម្រើ​ការ​ផ្នែក​ល្បាត​ដែន​សមុទ្រ​ប្រចាំ​កោះ​ជេ​ជូ​។​ ​អ្នក​​ស្រី​ថ្លែង​បន្ត​ទៀតថា​​ទូក​នេសាទ​ដែល​រង​គ្រោះ​នោះ​មាន​ទម្ងន់​សរុប​​​១២៩​តោន ដឹក​បុគ្គលិក​សរុប​២៧​នាក់​។

​នៅ​ក្នុង​ចំណោម​​​នោះ ១៦​នាក់​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ និង​១១​នាក់​ជា​ពល​ករ​ឆ្លង​ដែន​ពី​ប្រទេស​ដទៃ​​។ ទូក​នេសាទ​នេះ​បាន​ចាក​ចេញដំណើរ​​ពី​កំពង់​ផែ​​សឹង​វី​ផូ ​(Seongwipo) ​នៃ​កោះ​ជេ​ជូ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាប់​​ត្រី​ម៉ាក់​កឺរ៉ែល ​(mackerel)​។ ក្រោយ​មក​ ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​កូរ៉េ​ខាង​ត្បូង​​ទទួល​សញ្ញា​អាសន្ន​​នៅ​​​ម៉ោង​៤:៣០​ទៀប​ភ្លឺ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

នោះ​គឺ​សំឡេង​អំពាវ​នាវ​​របស់​​ទូក​នេសាទ​ក្បែរ​​នោះ​ដែល​​ខិត​ខំ​ជួយ​ទូក​នេសា​ទរង​គ្រោះ​​ដែល​ចាប់​ផ្ដើម​លិច​បន្តិច​ម្ដង​ៗ​ទៅ​ក្នុង​ទឹក​សមុទ្រ​។ ទូក​នោះ​ស្ថិត​នៅ​ចម្ងាយ​២៤​គីឡូ​ម៉ែត្រ​​ពី​​កោះ​ជេជូ​។ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​​​ គេ​ឃើញ​​​នាវា និង​យន្ត​ហោះ​​​១១​គ្រឿង​របស់​ក្រុម​ល្បាត​ដែន​សមុទ្រ​​ សហ​ការ​ជា​មួយ​នគរ​បាល​ជើង​ទឹក​ ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ និង​កង​ទ័ព ​ត្រូវ​គេ​បញ្ជូន​ទៅ​លំហ​សមុទ្រ​ដើម្បី​ស្វែង​រក​មនុស្ស​បាត់​ខ្លួន​។ ក្រៅ​ពី​នេះ នាវា​ឯក​ជន​១៣​គ្រឿង​ក៏​ចូល​រួម​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​ផង​ដែរ​។​

ដំណឹង​នេះ​បាន​លេច​ឮ​ដល់​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង លោ​កយូន​ស៊ុក​យូល​ហើយ​ (Yoon Suk Yeol)។ លោក​បាន​អំពាវ​នាវ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បញ្ចេញ​ធន​ធាន​ដែល​មាន​ទាំង​ប៉ុន្មាន​ដើម្បី​​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​​ឱ្យ​បាន​ទាន់​ពេល​វេលា​។ បុគ្គលិក​ដែលអាច​​​រស់​រាន​មាន​ជីវិត​ពីហេតុ​ការណ៍​​នេះ​ប្រាប់​ថា​នៅ​ពេល​ផ្ទេរ​ត្រី​ដែល​នេសាទ​បាន​ទៅ​ទូក​មួយ​ទៀត​នៅ​ក្នុង​ក្រុម​នេសាទ​ជា​មួយ​គ្នា​ នាវា​រង​គ្រោះ​ខាង​លើ​នេះ​​ក៏​ស្រាប់​តែ​លិច​ទៅ​ក្នុង​សមុទ្រ​តែ​ម្ដង​ដោយ​មិន​ដឹង​មូល​ហេតុ​ពិត​ប្រាកដ​៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ