ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ពូទីន​អប​អរ​សាទរ​លោក​ត្រាំ និង​ត្រៀម​ជួប​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ

9 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​អប​អរ​សាទរ​​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ត្រាំ​ និង​ចាត់​ទុក​លោក​ត្រាំ​ថា​ជា​មនុស្ស​ក្លាហាន​។ នៅ​ឯ​វេ​ទិ​កា​មួយ​​​នៃ​​​ទី​ក្រុង​សូជី (Sochi) លោក​ពូទីន​ថ្លែង​ថា​លោក​ត្រាំ​ត្រូវ​គេ​ព្រួត​ខាំ​ពី​គ្រប់​ច្រក​ល្ហក​នៅ​ពេល​​គាត់​កាន់​អំណាច​កាល​ពី​អាណត្តិ​ទី​១​។ លោក​ពូទីន​ថ្លែង​បន្ត​ទៀត​ថា​ការ​ដែល​លោក​ត្រាំ​អះ​អាង​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ជា​អ្វី​ដែល​​យើង​គួរ​​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​។ នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ លោក​ត្រាំ​និយាយ​​ជា​ច្រើន​ដង​​​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិត​ថា​តើ​បញ្ចប់​ដោយ​វិធី​ណា​ទេ​។…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​អប​អរ​សាទរ​​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ត្រាំ​ និង​ចាត់​ទុក​លោក​ត្រាំ​ថា​ជា​មនុស្ស​ក្លាហាន​។ នៅ​ឯ​វេ​ទិ​កា​មួយ​​​នៃ​​​ទី​ក្រុង​សូជី (Sochi) លោក​ពូទីន​ថ្លែង​ថា​លោក​ត្រាំ​ត្រូវ​គេ​ព្រួត​ខាំ​ពី​គ្រប់​ច្រក​ល្ហក​នៅ​ពេល​​គាត់​កាន់​អំណាច​កាល​ពី​អាណត្តិ​ទី​១​។ លោក​ពូទីន​ថ្លែង​បន្ត​ទៀត​ថា​ការ​ដែល​លោក​ត្រាំ​អះ​អាង​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​បាន​នោះ​ជា​អ្វី​ដែល​​យើង​គួរ​​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​។

នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ លោក​ត្រាំ​និយាយ​​ជា​ច្រើន​ដង​​​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិត​ថា​តើ​បញ្ចប់​ដោយ​វិធី​ណា​ទេ​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​​​ជា​ច្រើន​ម៉ោង​​ និង​គ្រប​ដណ្ដប់​ទៅ​លើ​ប្រធាន​បទ​ជា​ច្រើន​នោះ លោក​​ពូទីន​ក៏​បាន​​រំលឹក​អំពី​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ត្រាំ​មិន​បាន​សម្រេច​កាល​ពី​ខែ​កក្កដា​​។ លោក​ចាត់​ទុក​ថា​នោះ​​ហើយ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​លោក​ត្រាំ​​។

លោក​ពូទីន​កត់​សម្គាល់​ថា​ចំណុច​ខ្លាំង​របស់​លោក​ត្រាំ​នៅត្រង់​ថា​បន្ទាប់​ពី​ត្រូវ​ឃាត​ករ​បាញ់​តម្រង់​ក្បាល​ប៉ុន្តែត្រូវ​បញ្ឆិត​ស្លឹក​ត្រចៀក​ហើយ​ គាត់​គ្មាន​អារម្មណ៍​តក់​ស្លុត​ទេ​ គាត់​នៅ​​តែ​ក្ដាប់​ដៃ​ឡើង​ទៅ​លើ​ថែម​ទៀត​ដើម្បី​បញ្ជាក់​អំពី​ទឹក​ចិត្ត​ក្លា​ហាន​។ លោក​ពូទីន​ចាត់​ទុក​ថា​លោក​ត្រាំ​ធ្វើ​បែប​នេះ​ជា​ការ​ត្រឹម​ត្រូវ​បំផុត​ និង​ស័ក្ដិ​ជា​កូន​ប្រុស​ពិត​ៗ​​។ អីចឹង​ហើយ​បាន​ជា​គាត់​ឈ្នះ​ឆ្នោត​។

នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​តើ​លោក​ពូទីន​ត្រៀម​ខ្លួន​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ត្រាំ​ហើយ​ឬ​នៅ? លោក​ពូទីន​តប​ថា​​យើង​ត្រៀម​ខ្លួន​រួច​ហើយ​។ យើង​ត្រៀម​ខ្លួន​រួ​ចហើយ​។​ លោក​ត្រាំ​និយាយ​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ត្រៀម​ខ្លួន​សន្ទនា​គ្នា​ជា​មួយ​​លោក​ពូទីន​។ លោក​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​អឹន​ប៊ី​ស៊ី​​ថា​ (NBC News) ​«ខ្ញុំ​គិត​ថា​យើង​នឹង​មាន​ឱកាស​ជជែក​គ្នា​»​។

កាល​ពី​ម្ហឹក​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ​២០១៦​​មាន​ការ​ចោទប្រកាន់​ថា​រដ្ឋា​ភិបាល​ទី​ក្រុង​ម៉ូស្គូ​​​​បាន​ជ្រៀត​ជ្រែក​​និង​ជួយ​ជ្រោម​ជ្រែង​​​​លោក​ត្រាំ​រហូត​ដល់​ឈ្នះ​ឆ្នោត​។ ​ក្រោយ​មក​ទី​ភ្នាក់​ងារ​ពិសេស​របស់​អាមេរិក លោក​រ៉ូបឺត​ មូល​ឡឺ (Robert Mueller) ទទួល​​រ៉ាប់​រ៉ង​ខាង​ស៊ើប​អង្កេត​​សំណុំ​រឿង​នេះ​។ ​ស៊ើប​រយៈ​ពេល​​៣​ឆ្នាំ​ គាត់មិន​​អាច​​រក​ឃើញ​​ភស្តុ​តាង​ដូច​ការ​ចោទ​ប្រកាន់​​​ទេ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ