រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា ។
យោងតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទាំង២ករណី រួមមាន ៖
ករណីទី១ ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លាង សុខលីន ភេទប្រុស អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ R94 ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀត ផងដែរ ។
ករណីទី២ ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ ២៨ ឆ្នាំ និងឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់ តារាពេជ្រ ម៉ូឌែន ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ១៣កញ្ចប់, ថ្នាំគ្រាប់ពណ៍ក្រហម ចំនួន១០គ្រាប់, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀត ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ